ទាន់ហេតុការណ៍
កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ=>ទីតាំងល្បែងសុីសងខុសច្បាប់ អាប៉ោងមួយកន្លែង នៅភូមិអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ពេលនេះបានប្តូរទីតាំងថ្មីហើយ..? វគ្គ២=>អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!
0

កាសុីណូដូង៧ដើម នៅច្រកព្រុំដែនអន្តរជាតិកម្ពុជា វៀតណាមដា កំពង់ផ្គើនប្រសាសន៍សម្តេចតេជោ ករណីបើកអោយប្រជាពលរដ្ឋខ្មែរ ចូលលេងយ៉ាងពពាក់ពពូន..!វគ្គ១

កាសុីណូដូង៧ដើម នៅច្រកព្រុំដែនអន្តរជាតិកម្ពុជា វៀតណាមដា កំពង់ផ្គើនប្រសាសន៍សម្តេចតេជោ ករណីបើកអោយប្រជាពលរដ្ឋខ្មែរ ចូលលេងយ៉ាងពពាក់ពពូន..!វគ្គ១

ចេញផ្សាយថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២

ខេត្តត្បូងឃ្មុំ៖បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិបេង ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានបង្ហើបប្រាប់អ្នកយកព័ត៌មាន អង្គភាព គេហទំព័រ រដ្ឋាអភិវឌ្ឋន៍ញូស៍អោយដឹងថា រាល់ថ្ងៃនេះមានពលរដ្ឋខ្មែរជាច្រើនចេញចូលលេងល្បែងសុីសងមាន់ជល់ បៀ អាប៉ោងនៅក្នុងកាសុីណូ ដែលមានម្ចាស់ឈ្មោះ លឹម យ៉ាងគគ្រឹកគគ្រេង មិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ច ពាក់ពន្ធ័ក្នុងមូលដ្ឋានណាចុះទប់ស្កាត់ឡើយ។

ប្រភពបន្ត« កាសុីណូ»គេដឹងហើយថាមានអាជ្ញាប័ណ្ណប្រកបអាជីវកម្ម តែក្នុងនោះគេអោយជនបរទេសចូលលេងមិនបានកំណត់អោយប្រជាពលរដ្ឋខ្មែរចូលលេងឡើយ ប៉ុន្តែ«កាសុីណូ ដូច៧ដើម ច្រកព្រុំដែនដារ ដែលមានម្ចាស់ឈ្មោះលឹម»ស្ថិតនៅភូមិបេង ឃុំដារ ស្រុកមេមុត ខេត្តត្បូងឃ្មុំ បើកអោយខ្មែរចូលលេងយ៉ាងត្រហ៊ឹងអឺងកងជារាងរៀលថ្ងៃ? ។

យើងដឹកហើយថាកន្លងមកថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់អោយខាងតែបាន សម្តេច បានបញ្ជាក់យ៉ាងច្បាស់ទៀតថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់មុខតំណែងទៀតផង ។

 

គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៩ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទអោយខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។

ពាន់ពន្ធ័នឹងករណី ម្ចាស់កាសុីណូ ឈ្មោះលឹម បានបើកអោយពលរដ្ឋខ្មែរចូលលេងខាងលើ ប្រជាពលរដ្ឋស្នើសុំដល់លោកអភិបាលខេត្តត្បូងឃ្មុំ ជាម ចន្ទ័សោភ័ណ្ឌនឹងលោកស្នងការខេត្តត្បូងឃ្មុំ ម៉ុន មាគ៌ា មេត្តាចាត់កម្លាំងជំនាញចុះពិនិត្យមើលកាសុីណូរបស់ឈ្មោះ លឹម ដែលបើកអោយប្រជាពលរដ្ឋខ្មែរចូលលេងនេះផងនិងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ.ឃុំ.សង្កាត់ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងក្នុងកាសុីណូបែបនេះ? ។(នៅមានត)

ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!