ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់=>ឯកឧត្តម នេតភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន÷ ព័ត៌មានក្លែងក្លាយ ការបំភ្លៃការពិត ការប្រើប្រាស់ព័ត៌មានក្នុងគោលបំណង នយោបាយ និងការបង្កចលាចលនានា ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ក្នុងសង្គម=>លោក បណ្ធិត ហោ គន្ធា ប្រធាន សមាគមអភិវឌ្ឍនវិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចាត់តំណាង ដឹកនាំ លោក លោកស្រី ចាងហ្វាង និពន្ធនាយក និពន្ធនាយក​រង អ្នកសារព័ត៌មាន ចូលរួម សន្និសីទថ្នាក់ជាតិក្នុង ឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២៦..!​=>ប្រកាសតែងតាំងលោកស្រី ឈៀង សួគ៌ា អតីតអភិបាលស្រុកត្បែងមានជ័យ ឲ្យចូលកាន់តំណែងជាអភិបាលស្រុករវៀង ខេត្តព្រះវិហារ=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម=>អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍!=>នារសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦=>ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ=>ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ
0

សម្តេច ហ៊ុន សែន អះអាងថា កម្ពុជានឹងសាងសង់ស្ពានចំនួន៣ បន្ថែមទៀត

សម្តេច ហ៊ុន សែន អះអាងថា កម្ពុជានឹងសាងសង់ស្ពានចំនួន៣ បន្ថែមទៀត

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អះអាងថា កម្ពុជានឹងមានការសាងសង់ស្ពានឆ្លងទន្លេចំនួន ៣បន្ថែមទៀត នៅពេលខាងមុខនេះ ដែលក្នុងនោះរួមមាន ស្ពានឆ្លងកាត់ទន្លេមេគង្គត្រង់ខេត្តក្រចេះ, ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ពីចំណុចផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) និងស្ពាននៅតំបន់ល្វាឯម ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ សម្តេចបានគូសបញ្ជាក់ទៀតថា ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះ នឹងត្រូវធ្វើឡើងមុនគេ ដោយអាចនឹងរៀបចំធ្វើឡើងនៅថ្ងៃទី ២ ឬទី៦ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុបប្រមាណជាង២ពាន់នាក់ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងមានការសាងសង់ស្ពានឆ្លងទន្លេចំនួន៣បន្ថែមទៀត។ ក្នុងនោះរួមមាន ស្ពានឆ្លងកាត់ទន្លេមេគង្គត្រង់ខេត្តក្រចេះ ដែលសម្តេចអះអាងថា ស្ពាននេះពិតជាមានភាពចាំបាច់ណាស់សម្រាប់អ្នករស់នៅក្នុងខេត្តក្រចេះ ហើយរាជរដ្ឋាភិបាលក៏មានការតភ្ជាប់ផ្លូវពីខេត្តក្រចេះ កាត់មកស្រុកស្ទោង ខេត្តកំពង់ធំតែម្តង ដែលវានឹងកាត់បន្ថយការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលធ្វើដំណើរពីខេត្តក្រចេះទៅកាន់ខេត្តកំពង់ធំបានយ៉ាងស្រួល។

ដោយឡែក ចំពោះស្ពានទីពីរ គឺស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ពីភ្នំពេញទៅតំបន់អរិយ្សក្សត្រ ដែលស្ពាននេះជាប្រភេទស្ពានខ្សែកាប មានការតភ្ជាប់ចំនួនពីរ ក្នុងនោះស្ពានទី១ សាងសង់ចេញពីម្តុំផ្សារចាស់ ឆ្ពោះទៅត្រើយជ្រោយចង្វារឆ្លងកាត់ទន្លេសាប និងស្ពានទី២ ចេញពីម្តុំត្រើយជ្រោយចង្វារ ឆ្ពោះទៅតំបន់អរិយក្សត្រឆ្លងកាត់ទន្លេមេគង្គ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាទើបតែចុះហត្ថលេខាក្នុងការទទួលឥណទានសម្បទាន ប្រហែលជិត ២៥០លានដុល្លារ ពីរដ្ឋាភិបាលកូរ៉េខាងត្បូងកាលពីថ្ងៃទី៩​ ខែធ្នូ កន្លងទៅសម្រាប់គម្រោងសាងសង់ស្ពាននេះ។

ចំពោះគម្រោងសាងសង់ស្ពានមួយទៀតវិញ សម្តេចតជោ ហ៊ុន សែន បញ្ជាក់ថា គឺស្ពាននៅតំបន់ល្វាឯម ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលស្ពាននេះត្រូវសាងសង់ពីតំបន់ល្វាឯម ទៅកាន់ផ្លូវជាតិលេខ១ ដើម្បីភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ សម្តេចបញ្ជាក់បន្ថែមថា ជាការពិតផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺនឹងមានការបង់ប្រាក់ពេលប្រើប្រាស់ ប៉ុន្តែសម្រាប់ការប្រើប្រាស់ស្ពាននេះវិញ សម្ដេចបានទាមទារពុំឱ្យមានការបង់ប្រាក់ឡើយសម្រាប់អ្នកប្រើប្រាស់ស្ពានភ្ជាប់ពីផ្លូវជាតិលេខ១ ទៅល្វាឯម ដែលជាស្ពាន់ភ្ជាប់ជាមួយផ្លូវល្បឿនលឿន ភ្នំពេញ-បាវិតនេះ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ស្ពាននេះជាប្រចាំ។ យ៉ាងណាមិញ សម្ដេចតេជោបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនិងបញ្ចេញថវិកាចំនួន ២០០លានដុល្លារ សម្រាប់សង់ស្ពាននេះផងដែរ​។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!