ទាន់ហេតុការណ៍
កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ=>ទីតាំងល្បែងសុីសងខុសច្បាប់ អាប៉ោងមួយកន្លែង នៅភូមិអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ពេលនេះបានប្តូរទីតាំងថ្មីហើយ..? វគ្គ២=>អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!
0

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបសាធារណជន និងសារព័ត៌មានបណ្តាញសង្គមមេត្តាជ្រាប៖

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបសាធារណជន និងសារព័ត៌មានបណ្តាញសង្គមមេត្តាជ្រាប៖

ខេត្តកណ្តាល៖អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញរបស់ស្នងការដ្ឋាន និងអធិការដ្ឋាននគរបាលស្រុកស្អាង ដោយសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនមុខសញ្ញា ករណី៖ លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) បណ្ដាលឲ្យមរណៈភាពជនរងគ្រោះ កើតហេតុ៖ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៦ និង ៣០នាទី នៅចំណុច៖ លើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិដើមព្រីង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះចំនួន០២នាក់
១.ឈ្មោះ រឿន អារីកា ភេទស្រី អាយុ០៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបន្ទុកគ្រួសារ (ស្លាប់នៅកន្លែងកើតហេតុ)។
២.ឈ្មោះ ស៊ឹម រស្មី ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ (រងរបួសស្រាល) ទាំងពីរនាក់ត្រូវជាម្ដាយនិងកូន មានទីលំនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។
ជនសង្ស័យ ចំនួន០២នាក់ ឃាត់ខ្លួនបាន០១នាក់ ឈ្មោះ សុខខឿន ស៊ីផាត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។

ចំពោះជនសង្ស័យដែលគេចខ្លួន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវដើម្បីឃាត់ខ្លួន ចាត់ការតាមនីតិវិធី។

សភាពរឿងហេតុ
នៅថ្ងៃ ខែ ឆ្នាំ និង វេលាម៉ោងកើតហេតុ ជនរងគ្រោះឈ្មោះ ស៊ឹម រស្មី បានបើកបរម៉ូតូលើផ្លូវជាតិលេខ២១ ក្នុងទិសដៅពីត្បូងទៅជើង ឌុបជនរងគ្រោះឈ្មោះ អារីកា ត្រូវជាកូន។

លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ខណៈពេលដែលជនរងគ្រោះកំពុងបើកបរម៉ូតូស្របទិសដៅគ្នាមកដល់ទន្ទឹម នឹងរថយន្ដ ប្រភេទ ដឹកទំនិញ ០៥តោន។ជនសង្ស័យម្នាក់ ជាអ្នកបើកម៉ូតូ និងឈ្មោះ សុខខឿន សុផាត ជិះពីក្រោយអ្នកធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះឈ្មោះ ស៊ឹម រស្មី បណ្ដាលឱ្យដួលម៉ូតូជនរងគ្រោះខ្ទាតជនរងគ្រោះឈ្មោះ អារីកា ចូលទៅក្រោមរថយន្តកិនជនរងគ្រោះឈ្មោះ អារីកា ស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!