ទាន់ហេតុការណ៍
ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!
0

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំពិសេសលើកទី២ របស់អាយឆា នាថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះ ដឹកនាំ ដោយ ឯកឧត្តម កែវ រ៉េមី តំណាងកម្ពុជាប្រចាំអាយឆា និងមានការចូលរួមពីតំណាង/តំណាងរង ប្រចាំអាយឆានៃប្រទេសអាស៊ានទាំងអស់ ព្រមទាំងលេខាធិកាដ្ឋានអាស៊ាន។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំពិសេសលើកទី២ របស់អាយឆា នាថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះ ដឹកនាំ ដោយ ឯកឧត្តម កែវ រ៉េមី តំណាងកម្ពុជាប្រចាំអាយឆា និងមានការចូលរួមពីតំណាង/តំណាងរង ប្រចាំអាយឆានៃប្រទេសអាស៊ានទាំងអស់ ព្រមទាំងលេខាធិកាដ្ឋានអាស៊ាន។

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កិច្ចប្រជុំ បានធ្វើបច្ចុប្បន្នភាពទៅលើការវិវឌ្ឍថ្មីៗពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន ដូចជា ការបង្កើតច្បាប់ បទប្បញត្តិ និងគំនិតផ្តួចផ្តើមថ្មីៗ ហើយតំណាងអាយឆា-ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីន បានចែករំលែកទស្សនៈផ្សេងៗស្តីពីបញ្ហាដែលជាប្រយោជន៍និង កង្វល់រួមរបស់អាស៊ាន។ កិច្ចប្រជុំនេះ ក៏បានពិភាក្សាទៅលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធី/សកម្មភាព អាទិភាពរបស់អាយឆាឆ្នាំ២០២២ ដែលពាក់ព័ន្ធនឹងសិទ្ធិកុមារ សិទ្ធិជនមានពិការភាព សិទ្ធិមនុស្សនិង បរិស្ថាន ធុរកិច្ចនិងសិទ្ធិមនុស្ស និងការជួញដូរមនុស្ស ជាដើម។ បន្ថែមលើនេះ ក៏មានការពិភាក្សាទៅ លើការអនុវត្តក្របខណ្ឌត្រួតពិនិត្យនិងវាយតម្លៃផែនការការងារប្រាំឆ្នាំរបស់អាយឆា ២០២១-២០២៥ វិធាននៃនីតិវិធីសម្រាប់មូលនិធិអាយឆា រួមទាំងគោលការណ៍ណែនាំស្តីពីទំនាក់ទំនងខាងក្រៅរបស់ អាយឆា។ ជាមួយគ្នានេះ កិច្ចប្រជុំបានធ្វើការកត់សម្គាល់លើការធ្វើបច្ចុប្បន្នភាពរបស់លេខាធិការដ្ឋាន អាស៊ាន អំពីចំនួនបណ្ដឹងដែលបានដាក់មកអោយឆាក្នុងឆ្នាំ២០២២។

នៅក្នុងកិច្ចប្រជុំនេះ អាយឆាបានរៀបចំកិច្ចជំនួបជាមួយអង្គការសហប្រជាជាតិ ដើម្បីស្វែងរក មធ្យោបាយក្នុងការបង្កើនការចូលរួមជាមួយគ្នារវាងអាយឆា និងអង្គការសហប្រជាជាតិលើវិស័យសិទ្ធិ មនុស្ស ហើយក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគតស្របតាមក្របខណ្ឌផែនការការងារ ប្រាំឆ្នាំរបស់អាយឆា ២០២១-២០២៥ និងកម្មវិធី/សកម្មភាពអាទិភាពរបស់អាយឆាឆ្នាំ២០២៣។

មុននឹងបិទបញ្ចប់កិច្ចប្រជុំ មានការរៀបចំពិធីផ្ទេរតួនាទីជាប្រធានអាយឆាពី អាយឆា-កម្ពុជា ទៅឱ្យ អាយឆា-ឥណ្ឌូនេស៊ី។ នៅក្នុងពិធីនោះ ឯកឧត្តម កវ រ៉េមី បានថ្លែងអំណរគុណដល់ក្រុម ការងារអោយឆាទាំងអស់ និងលេខាធិការដ្ឋានអាស៊ាន ដែលបានចូលរួមនិងសហការយ៉ាងល្អជាមួយ អាយឆា-កម្ពុជា ក្នុងនាមជាប្រធានអាយឆាឆ្នាំ២០២២ ដែលធ្វើឱ្យអាយឆាសម្រេចបានលទ្ធផល និង សមិទ្ធផលគួរជាទីមោទកៈពេញមួយឆ្នាំនេះ។

ឯកឧត្តម ក៏បានបង្ហាញនូវសុទិដ្ឋិនិយមនិងសេចក្តីរំពឹង យ៉ាងមុតមាំថា អាយឆា-ឥណ្ឌូនេស៊ី ក្នុងនាមជាប្រធានអាយឆាឆ្នាំ២០២៣ នឹងបន្តដឹកនាំបេសកកម្ម សិទ្ធិមនុស្សនេះ ឱ្យសម្រេចបានលទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍របស់ប្រជាជនអាស៊ាន ទាំងក្នុងពេលបច្ចុប្បន្ននិងអនាគត។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!