ទាន់ហេតុការណ៍
ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!
0

ទីតាំងល្បែងស៊ីសងខុសច្បាប់ បើកលេងយ៉ាងពេញទំហឹង នៅក្នុងផ្សារទំនើប អ៊ីអន២កំពង់ផ្គើនប្រសាសន៍សម្តេចនាយករដ្ឋមន្រ្តីនឹងបទបញ្ជាសម្តេច ស ខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ..!វគ្គ១

ទីតាំងល្បែងស៊ីសងខុសច្បាប់ បើកលេងយ៉ាងពេញទំហឹង នៅក្នុងផ្សារទំនើប អ៊ីអន២កំពង់ផ្គើនប្រសាសន៍សម្តេចនាយករដ្ឋមន្រ្តីនឹងបទបញ្ជាសម្តេច ស ខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ..!វគ្គ១

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ៖ អាជ្ញាធរសមត្ថកិច្ចគ្រប់ខេត្តកំពុងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចក្រទ្បាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយចុះបង្ក្រាបទីតាំងល្បែងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដែលស្ថិតក្រោមការគ្រប់គ្រង។

ដោយទ្បែក សមត្ថកិច្ច និងអាជ្ញាធរនៅខណ្ឌសែនសុខក៏កំពុងសកម្មចុះបង្ក្រាបដូចគ្នា ។ ប៉ុន្តែអាជីវករដែលលក់ដូរនៅក្នុងផ្សារទំនើបអ៊ីអន២ ជាន់ទី៣ គាត់នៅមានចម្ងល់ថា ចុះហេតុអ្វីបានជាកន្លែងលេងល្បែងគ្រប់ប្រភេទ ដូចជាហ្គេមបាញ់ត្រីជាដើម។ល។នឹង។ល។ ដែលមានទីតាំងនៅផ្សារទំនើបអ៊ីអន២ ជាន់ទី៣ ស្ថិតនៅក្នុងសង្កាត់ក្មួយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅតែបើកលេងជាធម្មតា ឬមួយអាជ្ញាធរដែលពាក់ព័ន្ធចុះបង្ក្រាបកន្លងមកគ្រាន់តែជាឈុតឆាកសំដែងប៉ាហ៊ីឲ្យថ្នាក់ដឹកនាំខាងលើមើល ឬ មួយយ៉ាងណា.? ឬមួយទុក្ខដើម្បីបង្អួតភ្នែកភ្ញៀវជាតិនិងអន្តរជាតិ ដែលចូលមកដើរកំសាន្តឬទិញអីវ៉ាន់នៅក្នុងផ្សារទំនើបខាងលើនេះ.? ជាពិសេសកំពុងតែបង្វក់ស្មារតីក្មេងៗឲ្យចូលលេងយ៉ាងអាណាធិបតេយ្យដែលកំពុងធ្វើអោយប៉ះពាល់ដល់សន្តិសុខសង្គម។

ជាក់ស្ដែងនៅថ្ងៃទី ៨ ខែវិច្ឆិកាឆ្នាំ ២០២២នេះ អង្គភាពសារព័ត៌មាន យើងបានចុះទៅដល់ទីតាំងខាងលើ ឃើញថាទីកំពុងតែបើកលេងល្បែង ហ្គេមបាញ់ត្រីពិតប្រាកដមែន!! ហើយអង្គភាពយើងបានថតផ្ដិតយករូបភាព ធ្វើការផ្សព្វផ្សាយជួនថ្នាក់ដឹកនាំខាងលើៗលោកជ្រាបជាព័ត៌មានផងដែរ។

ប្រជាពលរដ្ឋ នឹងអាជីវករលក់ដូរនៅផ្សារទំនើបអ៊ីអន២ បានឲ្យដឹងថា នៅទីតាំងបើកលេងល្បែងហ្គេមបាញ់ត្រី នៅខាងលើជាន់ទី៣នោះមានអ្នកចូលលេងល្បែងស៊ីសងយ៉ាងពពាក់ពពូនជាពិសេសយុវវ័យ សិស្សសាលា ដោយមិនខ្លាចឆ្លងជំងឺកូវីដ-១៩ និងអូមីក្រុង នោះឡើយ។

តាមប្រភពខ្លះបានឲ្យដឹងថា​ ប្រសិនបើគ្មានការពាក់ព័ន្ធជាមួយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទេនោះ គឺគ្មាននរណាអាចបើកលេងល្បែងហ្គេមបាញ់ត្រី ក៏ដូចជាល្បែងផ្សេងៗទៀតនៅ ផ្សារទំនើបអ៊ីអន២ ជាន់ទី៣ បានទេ គឺទាល់តែមានការឃុបឃិតជា ប្រព័ន្ធទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនបែបនេះ?។

ដើម្បីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព{៧ចំណុច}និងជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋនិងអាជីវករក៏ដូចជាមហាជនដាក់ ការសង្ស័យប្រហែលជាឆ្នាំងបាយអាជ្ញាធរមូលដ្ឋាន!!រឺមានការឃុបឃិតនិងបើកភ្លើងខៀវបង្កើតបទល្មើសដើម្បីទទួលលាបសក្ការៈជាផលប្រយោជន៍។គួរគប្បីមានវិធានការចុះបង្ក្រាបផង!!!

ប្រជាពលរដ្ឋរស់នៅនិងអាជីវករលក់ដូរនៅក្នុងផ្សារទំនើបអ៊ីអន២ ស្ថិតនៅសង្កាត់ក្មួយ ខណ្ឌសែនសុខ សូមអំពាវនាវស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងឯកឧត្តម ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មេត្តាចាត់មន្ត្រីជំនាញចុះទៅបង្ក្រាបល្បែងស៊ីសងនេះផងទាន៕

ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!(នៅមានត)

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!