ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំ ត្រួតពិនិត្យផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការជាតិ-អន្តរជាតិ ដែលនឹងប្រព្រឹត្តឡើងជាបន្តបន្ទាប់ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះតទៅ!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំ ត្រួតពិនិត្យផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការជាតិ-អន្តរជាតិ ដែលនឹងប្រព្រឹត្តឡើងជាបន្តបន្ទាប់ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះតទៅ!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ក្រោមដំបូលសន្តិភាពនិងការដឹកនាំដ៏ឈ្លៀសវាងវៃ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ រីកចម្រើនទៅមុខឥតឈប់ឈរ លេចធ្លោរលើឆាកអន្តរជាតិ ស្មើមុខស្មើមាត់ នឹងបណ្តាប្រទេសដ៏ទៃៗលើពិភពលោក ជាពិសេសកម្ពុជា ទទួលបានកិត្តិយស ធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំ កិច្ចប្រជុំកំពូលៗ ទាំងថ្នាក់តំបន់ និង អន្តរជាតិ ជាបន្តបន្ទាប់។ ព្រមជាមួយគ្នាផងដែរ នៅក្នុងព្រឹត្តិការសំខាន់ៗទាំងនេះ អាវុធហត្ថ រាជធានីភ្នំពេញ ក៏មានកាតព្វកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាតិ-អន្តរាជាតិ ប្រកបដោយ ស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់បំផុត។

ជាថ្មីម្តងទៀត នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ កម្ពុជា នឹងមាន ការរៀបចំព្រឹត្តិការជាតិ-អន្តរជាតិជាច្រើន រួមមាន៖ កិច្ចប្រជុំ កំពូលអាស៊ានលើកទី៤០~៤១ ដែលសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ធ្វើជាប្រធានអាស៊ាន, មហាសន្និបាតអន្តរសភាអាស៊ានអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះ, ទិវាបុណ្យឯករាជ្យជាតិ, ទិវាកំណើតកងយោធពលខេមរភូមិន្ទ, ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីចិន – នាយករដ្ឋមន្ត្រីវៀតណាម, ការប្រកួតកីឡាជាតិលើកទី៣ ( ១៩-៣០/១១/២០២២ ) ជាដើម។ ដើម្បីជាការដាស់តឿនក្រើនរំលឹកពង្រឹងស្មារតី កុំឲ្យបាត់ ម្ចាស់ការលើការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្ទៀងផ្ទាត់ ផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ដែលនឹងត្រូវអនុវត្តក្នុងព្រឹត្តិការជាតិ-អន្តរជាតិ នាពេលខាងមុខ ដោយធ្វើការណែនាំនិងត្រួតពិនិត្យ ទាំងមធ្យោបាយ សម្ភារៈ គ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ មានការចូលរួមពី លោក មេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរង ការិយាល័យ ជំនាញពាក់ព័ន្ធ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថជាច្រើនរូបទៀត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!