ទាន់ហេតុការណ៍
សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)=>រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង​ Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
0

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបិទមហោស្រពសិល្បៈប្រឡងចម្រៀងបុរាណ-សម័យ ឆ្នាំ២០២២

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានប្រារព្ធពិធីបិទមហោស្រពសិល្បៈប្រឡងចម្រៀងបុរាណ-សម័យ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។

កម្មវិធីលើកស្ទួយសិល្បៈចម្រៀងខ្មែរនេះ ធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តត្បូងឃ្មុំ ក្រោមការរៀបចំដោយមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សិស្សនិស្សិត សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បេក្ខជនប្រឡង និងអ្នកពាក់ព័ន្ធ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងការកោតសសើរចំពោះមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដែលបានខិតខំស្វែងរកធនធានមនុស្សដែលមានសម្លេងពិរោះ មានទឹកដម ចូលរួមប្រកួត និងទទួលជ័យលាភី តំណាងឲ្យខេត្ត ជាពិសេសបានខិតខំប្រឹងប្រែង ក្នុងការចូលរួមអនុវត្តការងារឲ្យទទួលបានជោគជ័យ ដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តសកម្មភាពការងារឱ្យបានកាន់តែប្រសើរឡើងថែមទៀត ដើម្បីឈានទៅសម្រេច ឱ្យបាននូវគោលនយោបាយជាតិស្តីពីវប្បធម៌ “អភិរក្ស និងអភិវឌ្ឍន៍ វប្បធម៌ជាតិ” ដោយអនុវត្តន៍ស្របតាម គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ធ្វើអោយប្រទេសជាតិមានការរីកចម្រើន និង អភិវឌ្ឍន៍ លើគ្រប់វិស័យ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានជំរុញដល់មន្ទីរវប្បធម៌ខេត្ត ក៏ដូចជាបេក្ខជន បេក្ខនារីទាំងអស់ បន្ទាប់ពីទទួលបានជ័យលាភីហើយ ត្រូវប្រឹងប្រឹងប្រែងបន្ថែមទៀត បង្ហាញឲ្យអស់ពីសមត្ថភាព និងទេពកោសល្យ ក្នុងការប្រកួតប្រជែងប្រឡងចម្រៀងខ្មែរជាសកល និងបន្តទៅប្រកួតប្រជែងក្នុងព្រឹត្តិការណ៍មហោស្រពថ្នាក់ជាតិ ដើម្បីទទួលបាននូវជ័យលាភី ក្លាយជាអ្នកបន្តវេនពីរៀមច្បងបន្តទៀត លើកកិត្តិយសដល់ខេត្តត្បូងឃ្មុំរបស់យើង។

លោក កួ ហុក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឲ្យដឹងថាបេក្ខជន បេក្ខនារី ដែលមកដាក់ពាក្យប្រឡងសរុបចំនួន ៣៣ រូប អវត្តមាន ០៣ រូប មានបេក្ខជនចូលរួមប្រឡង ៣០ នាក់ក្នុងនោះបេក្ខនារី ១៤ នាក់ ដូចជា : អ្នកចម្រៀងសម័យ មានចំនួន ១៣ នាក់ បេក្ខនារី ០៧ នាក់ អ្នកចម្រៀងបុរាណ មានចំនួន ១៧ នាក់ បេក្ខនារី ០៧នាក់។

លោក បញ្ជាក់ថា ចំពោះជ័យលាភីប្រឡងទាំងបុរាណនិងសម័យ មានចំនួន០៦នាក់ ចំណាក់ថ្នាក់លេខ ១ មានចំនួន ០២ នាក់ ទទួលបានថវិកាចំនួន ៨០ម៉ឺនរៀល ចំណាត់ថ្នាក់លេខ ២មានចំនួន០២នាក់ ទទួលបានថវិកាចំនួន ៦០ម៉ឺនរៀល និងចំណាត់ថ្នាក់លេខ៣មានចំនួន០២នាក់ ទទួលបានថវិកាចំនួន៤០ម៉ឺនរៀល និងទទួលបានប័ណ្ណជ័យលាភីម្នាក់មួយ។ ដោយឡែក បេក្ខជន បេក្ខនារី ដែលមិនបានជាប់ចំណាក់ថ្នាក់ ម្នាក់ៗ ទទួលបានថវិកា ១០ ម៉ឺនរៀលផងដែរ៕

Filed in: ព័ត៌មានជាតិ, សិល្បៈ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!