ទាន់ហេតុការណ៍
សមាគមក្លិបបាល់ទាត់ សៀមរាប យូណាយ ធីត បានរៀបចំការប្រកួត មិត្តភាពកីឡាបាល់ទាត់ SIEM REAP UNITED CHARITY PRE- SEASON CUP 2026=>សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ=>សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ» =>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ.នាក់=>អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម
0

ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលក្នុងករណី ប្រជាការពារភូមិបាញ់សម្លាប់ បុរសម្នាក់ដើរឆក់ត្រី ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ…!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តត្បូងឃ្មុំ៖កាលថ្ងៃអាទិត្យ ៦រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២២

ភូមិព្រីង ឃុំចក ស្រុកអូរាំងឳ ប្រជាពលរដ្ឋមានកាផ្អើលឆូរឆ ដោយមានករណី
បុរសម្នាក់ដើរឆក់ត្រី ត្រូវបានប្រជាការពារភូមិបាញ់ប្រហើរ តែទំនងជាខុសបច្ចេកទេសបានរាលកៃបណ្ដាលឲ្យត្រូវជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ។ ហេតុការណ៍មួយនេះបានកើតឡើង កាលពីវេលាម៉ោង៣ និង០០ នាទីទាបភ្លឺ ស្ថិតនៅចំណុចវាលស្រែក្នុងភូមិព្រីង ឃុំចក ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិកើតហេតុខាងលើបានឲ្យអង្គភាពយើងដឹងថា៖ ជនរងគ្រោះដែលត្រូវប្រជាការពារភូមិបាញ់សម្លាប់នោះឈ្មោះ ប៊ូ ហ៊ុនលាង ភេទប្រុស អាយុ៤៩ ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ចំណែកប្រជាការពារភូមិនោះ មិនស្គាល់អត្តសញ្ញាណ។

ប្រភពខាងលើបន្តថា ក្រោយកើតហេតុ ជនបង្ករបានរត់គេចខ្លួនបាត់ តែត្រូវសាច់ញាតិជនបង្ករយកលុយប្រម៉ាណជា ៣០.០០០ ដុល្លា
(បីម៉ឺនដុល្លារ) ដើម្បីបិតបាំងសំណុំរឿង ។

ពាក់ព័ន្ធនឹងអំពើឃាតកម្មខាងនេះ អ្នករសារព័ត៌មានបានយើងព្យាយាមទាក់ទងទៅលោក មេប៉ិស្តិ៍រដ្ឋបាលឃុំចក ជាច្រើនលើកច្រើនសារតាមរយ:ទូរស័ព្ទដែរ តែលោកមេប៉ុស្តិ៍មិនទទួលទូរស័ព្ទ ហើយក៏បានព្យាយាមទាក់ទងទៅលោក វង្ស សុភី អធិការស្រុកអូរាំងឳតាមរយ:ប្រព័ន្ធទូរស័ព្វជាច្រើនលើកច្រើនសារដែរ តែលោកអធិការមិនទទួលទូរស័ព្ទ ឡើយ។

ប្រភពពីមហាជនបានលើកឡើងថា តើប្រជាការពារមានសិទ្ធកាន់អាវុធដែរឬ?ហើយរឿងរ៉ាវបាញ់សម្លាប់បណ្ដាលឲ្យបុរសម្នាក់ស្លាប់នេះមិនមានភាពប្រក្រតីទេ ព្រោះសមត្ថកិច្ចមូលដ្ឋានហាក់បីដូចជាមានភាពលាក់បាំងក្នុងរឿងដោះស្រាយ៕

សូមបញ្ជាក់ថា កាលពីថ្ងៃ អង្គារទី១៨ ខែតុលា ឆ្នាំ២០២២ អ្នកសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក ឡាយ ឧត្ដម អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ លោកបានធ្វើសេចក្ដីបំភ្លឺថា (ករណីនេះមិនមែនជាករណីបាញ់ទេគឺរាលកៃ)ហើយលោកបានបញ្ជាក់បន្ថែមថា (ប្រជាការពារនឹងជនរងគ្រោះបានធ្វើការប្រតាយប្រតប់គ្នា ហើយជនរងគ្រោះយកដែកឆក់មកឆក់ប្រជាការពារធ្វើឲ្យប្រជាការពាររាលកៃផ្លាតចំភ្លៅមួយគ្រាប់ហើយជនរងគ្រោះបានរត់ចម្ងាយបាន 30 ម៉ែត្រ ក្រោយពីរកឃើញសាកសព)លោកឡាយ ឧត្ដម បន្តថា (បច្ចុប្បន្ននេះ កម្លាំងជំនាញរបស់ខេត្តបាននាំនូវនាក់ពាក់ពន្ធ័ក្នុងចុះ ប្រតិបត្តិការនេះមកសួរនាំនៅស្នងការដ្ឋាន ដើម្បីចាត់ការតាមនិតិវិធី)យ៉ាងណាៗលោកនិងរាយការណ៍អោយអង្គភាពយើងតាមក្រោយបន្តទៀត។

ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!