ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ=>សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ» =>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ.នាក់=>អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា
0

កិច្ចប្រជុំផ្សព្វផ្សាយ ណែនាំ  និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋទូទាំងខេត្តកណ្ដាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា មន្ទីរ អង្គភាព ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តកណ្តាល ដែលត្រូវធ្វើបញ្ជី សារពើភណ្ឌ សរុបមានចំនួន ១៧០អង្គភាព និងមានដីសរុបចំនួន ១,៣៨៦ ទីតាំង មានប័ណ្ណកម្មសិទ្ធិចំនួន ៧៩០ ទីតាំង ស្មើនឹង ៥៧% និងដីដែលគ្មានប័ណ្ណកម្មសិទ្ធិមានចំនួន ៥៩៦ ទីតាំង ស្មើនឹង ៤៣% ។

ឯកឧត្តមបានគូសបញ្ជាក់ដូច្នេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំ  និងជុំរុញការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋទូទាំងខេត្តកណ្ដាល នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នៅសាលាខេត្តកណ្ដាល ក្រោមគណៈអធិបតី ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដា្ឋនទព្យសម្បត្តិរដ្ឋ  និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួម ពីសំណាក់អភិបាលរងក្រុង-ស្រុក មន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរឃុំ-សង្កាត់ផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នេត មុន្នី បានជំរុញដល់គ្រប់មន្ទីរអង្គភាព និងអាជ្ញាធរដែលបានកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវខិតខំការពារ គ្រប់គ្រង និងថែរក្សាទ្រព្យសម្បត្តិរដ្ឋទាំងអស់នោះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមរយៈ ការចុះបញ្ជីដីរដ្ឋឱ្យបានត្រឹមត្រូវ  ស្របតាមតាមបែបបទ នៃបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមនិតិវិធី និងការណែនាំ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋប្រកបដោយសក្កិសិទ្ធភាព និងគណនេយ្យភាព។

តាមរយៈកម្មវិធីផ្សព្វផ្សាយនេះឯកឧត្តម បានលើកទឹកចិត្ត ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរដែលបានចូលរួមទាំងអស់ទាំងអស់ត្រូវយកចិត្តទុក ដាក់តាមដាន ក្រេបជញ្ជក់ចំណេះដឹងពីឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តែនឹងធ្វើការផ្សព្វផ្សាយណែនាំក្នុងកិច្ចប្រជុំនេះ ជាពិសេសត្រូវចូលរួមលើកជាសំណួរឱ្យបានផុលផុស ដើម្បីពង្រឹងពុទ្ធិ ចំណេះដឹង មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមអនុវត្តន៍តាមគោលការណ៍ណែនាំទាំងនេះឱ្យបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ។

នាឱកាសនោះដែរ ឯកឧត្តម សរ សុវណ្ណ បានណែនាំដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ និងបណ្ដាលមន្ទីរទាំងអស់ក្នុងខេត្តត្រូវ ទី១ ត្រូវកំណត់ទំហំក្បាលដី និងចំនួនក្បាលដីរបស់ខ្លួនឱ្យបានច្បាស់លាស់ ទី២ ត្រូវកំណត់ប្រភេទដីដែលងាយស្រួល មិនងាយស្រួល និងពិបាកក្នុងការចុះបញ្ជី ទី៣ ត្រូវកំណត់ព្រំដីជាមួយ ដីជិតខាងឱ្យបានច្បាស់លាស់ដើម្បីសម្រួលដល់ ក្រុមការងារងាយស្រួលក្នុងការវាស់វែង ទី៤ ត្រូវបញ្ជាក់ពីប្រវត្តិដី និងទី៥ ត្រូវបញ្ជាក់តំណាងក្នុងការគ្រប់គ្រងសំដៅងាយស្រួលក្នុងការចុះបញ្ជីដីធ្លីរដ្ឋ។

ឯកឧត្តមបានជំរុញ ដល់ក្រុមការងារចុះបញ្ជីដីរដ្ឋ ត្រូវខិតខំបំពេញភារកិច្ច ឱ្យបានល្អត្រឹមត្រូវ និងឆាប់រហ័ស ស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ត្រូវខិតខំចុះបញ្ជីដីរដ្ឋ ឱ្យអស់ក្នុងខេត្តកណ្ដាល នៅឆ្នាំ២០២៣ ខាងមុខនេះ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!