ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ=>លោក សេង គន្ធ អញ្ជើញ​ជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មី ៤០០ នាក់ នៃគណបក្សសង្កាត់ចាក់អង្រែក្រោម=>រដ្ឋមន្រ្តី​ នេត្រ ភក្ត្រា និងភរិយា ប្រគេនទានវស្សា និងបច្ច័យដល់ ២៧វត្ត ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា=>អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្ថាបនា
0

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយសង្គ្រោះជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ និងខ្យល់កន្ត្រាក់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះអគ្គិភ័យឆេះផ្ទះសម្បែង ចំនួន ២គ្រួសារ សមាជិក ១០នាក់ នៅភូមិកណ្ដាល ឃុំក្រាំងយ៉ូវ និងប្រជាពលរដ្ឋ ១គ្រួសារទៀត មានសមាជិក ៣នាក់ ដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់បណ្តាលឲ្យរលំផ្ទះទាំងស្រុង នៅភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល បានទទួលជំនួយសង្គ្រោះពីសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ចាត់ឲ្យលោក ទៀង សុគន្ធ នាយកសាខា ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងយកជំនួយសង្គ្រោះទៅឧបត្ថម្ភជូនគ្រួសាររងគ្រោះដោយផ្ទាល់ដល់លំនៅឋាន ។

មានមតិសំណេះសំណាលលោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនជនរងគ្រោះទាំង ៣គ្រួសារ ដោយក្តីនឹករលឹក និងការអាណិតអាសូរពន់ពេក ។

លោកនាយកសាខាបានបញ្ជាក់ថា៖កាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានសម្ដេចតែងបានយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយពុំបានគិតពីវណ្ណៈ ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

លោកនាយកបានសំណូមពរសូមឲ្យប្រជាពលរដ្ឋមេត្តាបន្តយកចិត្តទុកដាក់ថែទាំសុខភាពអនាម័យសម្រាប់ក្រុមគ្រួសារឲ្យបានល្អ ពិសេសត្រូវចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលបាលគឺ៖ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ។

ជំនួយសង្គ្រោះបានឧបត្ថម្ភជូនក្នុង ១គ្រួសារមាន ៖ អង្ករ ៥០គីឡូក្រាម ,មី ១កេស ,ត្រីខកំប៉ុង ៥យួរ ,ទឹកត្រី ១ យួរ ,ទឹកស៊ីអុីវ ១យូ ,ទឹកសុទ្ធដបធំ ១ដប ,កៅស៊ូតង់ ១ផ្ទាំង ,ម៉ាស ១ប្រអប់ ,ជែលលាងដៃ ១ដប និងឃីតសម្ភារ ១កញ្ចប់ ។

ដោយឡែកចំពោះថវិកាសាខាបានឧបត្ថម្ភជូនជនរងគ្រោះដោយសារគ្រោះអគ្គីភ័យឆេះផ្ទះទាំងស្រុងថវិកាចំនួន ៤០ម៉ឺនរៀល ,អ្នករងគ្រោះដោយសារខ្យល់កន្ត្រាក់រលំផ្ទះ ថវិកា ៤០ម៉ឺនរៀល ។ រីឯអ្នករងផលប៉ះពាល់ដោយសារអគ្គិភ័យឆេះដំបូលផ្ទះអស់មួយផ្នែក បានឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនរៀលផងដែរ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!