ទាន់ហេតុការណ៍
សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)=>រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង​ Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
0

អតីតនិស្សិតបញ្ចប់ការសិក្សា នៅបណ្ឌិតសភាយោធា និងមហាវិទ្យាល័យភូមិន្ទយោធា ដាន់ទ្រូន ប្រទេសអូស្ត្រាលី ចំនួន០៨នាក់ រួមគ្នាបំពេញការងារ មនុស្សធម៌ នាំយកអំណោយចែកជូនដល់ ចាស់ជរាគ្មានទីពឹង ០៣គ្រួសារ!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ទោះមានឬក្រ ការធ្វើអំពើល្អ គឺអាចធ្វើតាមលទ្ធភាព ទោះមិនអាចជួយ មនុស្សបានគ្រប់គ្នា ត្រឹមជួយអ្នកដែលខ្សត់ខ្សោយ ជាងយើងតែប៉ុន្មាននាក់ដោយសទ្ធាជ្រះថ្លា គឺជាបុណ្យយើងហើយ។

នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ អតីតនិស្សិតបញ្ចប់ការសិក្សា នៅបណ្ឌិត្យសភាយោធា និងមហាវិទ្យាល័យភូមិន្ទយោធា ដាន់ទ្រូន ប្រទេសអូស្ត្រាលី ចំនួន០៨នាក់ ដែលមាន លោក សៀ ទីន, លោក ផន ឬទ្ធីស័ក្កិ, លោក ឈន បូរី, លោក សួន វិទូ, លោក រ៉ា ភិរុណ, លោក ប៊ុន ចាន់វិចិត្រ, លោក ចន្ថា សុធារិទ្ធិ, លោក ផន ដាវីដ បានរួមគ្នានាំយកអំណោយមួយចំនួន ដែលចេញពីការបរិច្ចាគធនធានផ្ទាល់ខ្លួន ទៅប្រគល់ជូនដល់ គ្រួសារចាស់ជរាគ្មានទីពឹង ជួបនូវបញ្ហាខ្វះខាត ចំនួន០៣គ្រួសារ ដល់ផ្ទះ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងនោះរួមមាន៖
ទី១៖គ្រួសារលោកយាយ ម៉ី សាវ៉ន អាយុ៧៧ឆ្នាំ ជាស្រ្តីមេម៉ាយ គ្មានដីគ្មានផ្ទះ សុំជ្រកកោនរស់នៅជាមួយនឹងគេ ក្នុងភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ទី២៖គ្រួសារលោកយាយ ចាន់ នី អាយុ៧២ឆ្នាំ ជាស្រ្តីមេម៉ាយ គ្មានដីគ្មានផ្ទះ សុំជ្រកកោនរស់នៅជាមួយនឹងគេ ក្នុងភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ទី៣៖គ្រួសារលោកយាយ រស់ ភាព អាយុ៦៥ឆ្នាំ (ពិការ) មានប្តីឈ្មោះ កង រី អាយុ៨៣ឆ្នាំ មុខរបរដើរលក់ថ្នាំខ្មែរ គ្មានដីគ្មានផ្ទះ សុំជ្រកកោនរស់នៅជាមួយនឹងគេ ក្នុងភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

អំណោយដែលបានយកប្រគល់ជូនដល់គ្រួសារទាំង០៣ខាងលើ ក្នុងមួយគ្រួសារគឺទទួលបាន ថវិកាចំនួន ៥០ម៉ឺនរៀល, អង្ករ០១បាវ៥០គីឡូក្រាម, មី២កេស, ត្រីខ០១យួរ, ទឹកស៊ីអីវ០១យួរ, ទឹកត្រី០១យួរ, ទឹកសុទ្ធ០១កេស, ទឹកដោះគោឆៅ០១យួរ, ភេសជ្ជៈ០១កេស, សាច់ជ្រូកផាត់កន្លះគីឡូក្រាម, ត្រីងៀត០១គីឡូក្រាម, សាច់ក្រក០១គីឡូក្រាម, សៀង០១យួរ, មុង០១, ភួយ០១,កន្សែង០១ និងសម្ភារមួយចំនួនទៀត ទុកជាការចែករំលែក ជួយសម្រាលបន្ទុកដល់ ចាស់ជរាគ្មានទីពឹងទាំង០៣គ្រួសារ ដែលកំពុងមានការខ្វះខាតជាក់ស្តែងនេះផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!