ទាន់ហេតុការណ៍
អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ=>លោក សេង គន្ធ អញ្ជើញ​ជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មី ៤០០ នាក់ នៃគណបក្សសង្កាត់ចាក់អង្រែក្រោម=>រដ្ឋមន្រ្តី​ នេត្រ ភក្ត្រា និងភរិយា ប្រគេនទានវស្សា និងបច្ច័យដល់ ២៧វត្ត ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា
0

ឯកឧត្តម ខៀវ កាញារីទ្ធ គាំទ្រគម្រោងរៀបចំកម្មវិធី « យុវជន និងវប្បធម៌ »ដែលបានជួយលើកកម្ពស់វិស័យវប្បធម៌ជាតិ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគាំទ្រ គម្រោងរៀបចំកម្មវិធី « យុវជន និងវប្បធម៌ »របស់ក្រុមការងារ ស្រមោល Fashion & Creative ដែលកម្មវិធីនេះនឹងជួយលើកកម្ពស់វិស័យវប្បធម៌នៅកម្ពុជា។ ការគាំទ្របែបនេះនៅក្នុងឱកាសទទួលជួប ក្រុមការងារគណៈកម្មការ ក្រុមស្រមោល Fashion & Creative ដឹកនាំដោយ លោក ថាច់ សេរីវុឌ្ឍ នៅព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២២។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងក្តីរីករាយដែលយុវជនខ្មែរចេះរួមគ្នាធ្វើកម្មវិធី« យុវជន និង វប្បធម៌ » នាចុងខែវិច្ឆិកា ឆ្នាំ២០២២ នេះ ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការរួមចំណែកលើកកម្ពស់វិស័យវប្បធម៌ឱ្យកាន់តែរីកចម្រើន។ តាមរយៈកិច្ចការងាររៀបចំកម្មវិធីខាងលើនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានចូលរួមថវិកាគាំទ្រចំនួន ២ លានរៀល។

លោក ថាច់ សេរីវុឌ្ឍ បានឱ្យដឹងថា ក្រុមស្រមោល Fashion & Creative ដែលត្រៀមនឹងរៀបចំធ្វើនៅថ្ងៃទី២៧ ខែវិច្ឆិកាខាងមុខនេះ គឺទាក់ទងនឹងសិល្បៈវប្បធម៌ខ្មែរ ហើយជាសំខាន់គឺធ្វើឡើងក្នុងគោលបំណង ចង់បង្ហាញនូវសម្បត្តិមរតកវប្បធម៌ជាតិ ដែលជាកេរ ដំណែលដ៏មានតម្លៃមហាសាលនៃបុព្វបុរសខ្មែរជំនាន់មុនយកមកបង្ហាញ និងផ្សព្វផ្សាយ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ព្រមទាំងចូលរួមអភិរក្សកុំឱ្យបាត់បង់ ។

កម្មវិធីក៏នឹងបានបង្កើតនូវផ្ទាំងទស្សនីយភាពសិល្បៈគ្រប់ទម្រង់ មានល្ខោនខោល ល្ខោនស្បែកធំ របាំបុរាណ និង ប្រពៃណី ព្រមទាំងការដើរបង្ហាញនូវឈុតសម្លៀកបំពាក់តំណាងជាតិជាដើម៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!