ទាន់ហេតុការណ៍
អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ=>លោក សេង គន្ធ អញ្ជើញ​ជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មី ៤០០ នាក់ នៃគណបក្សសង្កាត់ចាក់អង្រែក្រោម=>រដ្ឋមន្រ្តី​ នេត្រ ភក្ត្រា និងភរិយា ប្រគេនទានវស្សា និងបច្ច័យដល់ ២៧វត្ត ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំដកបទពិសោធន៍កិច្ចការជំនាញស្រាវជ្រាវបង្រ្កាបបទល្មើស ព័ត៌មានសន្តិសុខ និងប្រតិបត្តិការ!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំកិច្ចការជំនាញស្រាវជ្រាវបង្រ្កាបបទល្មើស ព័ត៌មានសន្តិសុខ និងប្រតិបត្តិការ។ ពិធីនេះដែរ មានការចូលរួមពី លោក មេបញ្ជាការរង នាយ-នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ ជំនាញពាក់ព័ន្ធ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថជាច្រើនរូបទៀត។

ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអនុញ្ញាតឱ្យជំនាញតាមបណ្តាខណ្ឌទាំង១៤ នាយការិយាល័យ និងប្រធានមន្ទីរទាំងបីជំនាញដើម្បីឡើងមកដកស្រង់បទពិសោធន៍។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានរំលេចនូវលេខអន្តរាគមន៍រហ័ស១២៩១ផងដែរ និងណែនាំដល់ សមាជិកតាមបណ្តាអង្គភាព ដែលចូលរួមប្រជុំទាំងអស់ ត្រូវផ្តោតជាសំខាន់លើការងារស្នូលរបស់កងរាជអាវុធហត្ថគឺ បង្ការ បង្ក្រាប សង្គ្រោះ ដោយមិនខ្លាចនឿយហត់ និងហ៊ានពលិកម្មគ្រប់បែបយ៉ាងក្នុងការចូលរួមចំណែកសំដៅដល់ការពង្រឹង ការពារសន្តិសុខ និងជួយការងារក្នុងសង្គម ព្រមទាំងរក្សាសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់ បង្ការ បង្ក្រាប បទល្មើស គ្រប់ប្រភេទ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា រួមនឹងការងារ ដែលត្រូវអនុវត្តមួយចំនួនទៀត។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តក្រើនរំលឹកដល់សមាជិកទាំងអស់ ឱ្យបន្តចូលរួម បង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល និង អនុវត្តឱ្យបានម៉ឹងម៉ាត់ នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!