ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់=>ឯកឧត្តម នេតភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន÷ ព័ត៌មានក្លែងក្លាយ ការបំភ្លៃការពិត ការប្រើប្រាស់ព័ត៌មានក្នុងគោលបំណង នយោបាយ និងការបង្កចលាចលនានា ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ក្នុងសង្គម=>លោក បណ្ធិត ហោ គន្ធា ប្រធាន សមាគមអភិវឌ្ឍនវិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចាត់តំណាង ដឹកនាំ លោក លោកស្រី ចាងហ្វាង និពន្ធនាយក និពន្ធនាយក​រង អ្នកសារព័ត៌មាន ចូលរួម សន្និសីទថ្នាក់ជាតិក្នុង ឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២៦..!​=>ប្រកាសតែងតាំងលោកស្រី ឈៀង សួគ៌ា អតីតអភិបាលស្រុកត្បែងមានជ័យ ឲ្យចូលកាន់តំណែងជាអភិបាលស្រុករវៀង ខេត្តព្រះវិហារ=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម=>អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍!=>នារសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦=>ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ=>ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ
0

ប្រជាពលរដ្ឋឆ្ងល់ថាស្រុករមាសហែកសំបូរទៅដោយល្បែងសុីសងប្រជល់មាន់អនឡាញតាមកញ្ចក់ទូរទស្សន៍បែជាលោក សំ សំអុល អធិការស្រុកមិនមាវិធានការបង្រ្កាបឬខ្លាចបែកឆ្នាំងបាយ?

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ថ្ងៃទី២៥ខែសីហាឆ្នាំ២០២២ ដោយគេហទំព័រ រដ្ឋាអភិវឌ្ឋន៍ ញូស៍

ស្វាយរៀង៖ប្រជាពលរដ្ឋមានការរិះគន់បែបនេះដោយសាឃើញ ល្បែងសុីសងអនឡាញខុសច្បាប់ ប្រភេទ មាន់ជល់ តាមកញ្ចក់ទូរទស្សន៍ ស្ថិតនៅក្នុងឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀងទីតាំងជាប់ផ្លូវ១៣កែងផ្លូវ៣២៤ កំពុងបេីកដំណេីរ ការលេងយ៉ាងគគ្រឹកគគ្រេង តែអាជ្ញាធរ មាន សមត្ថកិច្ច ដែល ពាក់ពន្ធ័ ហាក់សំងំស្ងៀម មិន មានវិធាន ការទប់ស្កាត់ឬបង្ក្រាប ឡេីយ។

ទីតាំងខាងលើ ក៏កំពុងធ្វើអោយប៉ះពាល់ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋនិងសន្តិសុខសង្គម។យើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិឃុំគ្មានសុខសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដូចជា ៖ ចោរ លួច ឆក់ ប្លន់ អំពេីហិង្សាក្នុងគ្រួសារសិតសឹងតែកេីតចេញ អំពីបទល្មេីសល្បែងសុីសង ខុសច្បាប់ទាំងនេះឯង ។

ប្រភពបានបន្តថា ទីតាំងជល់មាន់អនឡាញ ខាងលេី បេីកលេងជារៀងរាល់ថ្ងៃ មានអ្នកចូលទៅប្រមូលម្ដុំគ្នាលេង ខ្លះចាញ់អស់លុយ អ្នកខ្លះអស់ម៉ូតូ ដល់ផ្ទះអាចបង្កបញ្ហាដល់គ្រួសារទៀតក៏មាន។

ពាក់ព័នករណីល្បែងសុីសងខាងលើបងប្អូនប្រជាពលរដ្ឋស្នើសុំដល់លោកវរសេនីឯក សំ សំអុល អធិការស្រុករមាសហែកនឹងលោក ស្នងការខេត្តស្វាយរៀងឡើងថ្មី មេត្តាចាត់កំលាំងជំនាញឱ្យចុះមកទប់ស្កាត់និង បង្ក្រាប បនល្បែងសុីសង ខុសច្បាប់ទាំងនេះផងទាន និងជួយពិនិត្យមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/ឃុំ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?។

សូមរំលឹកថាទីតាំងល្បែងសុីសងខាងលើនេះធ្លាប់មានអង្គភាពផ្សេងធ្វើការផ្សាយបន្តផ្ទាល់ម្តងរួចមកហើយតែទីតាំងនេះនៅបើលេងបានយ៉ាងរលូនមិនមានការំខានពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋានឡើយ។

ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!