ទាន់ហេតុការណ៍
ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!
0

សង្វៀនបញ្ជល់មាន់ មួយកន្លែង កំពង់បើលេងនៅឃុំពត់សរ លោក ម៉ែន វណ្ណា នាយប៉ុស្តិ៍ ធ្វើជាមើលមិនឃើញ ឬក៏លោកបានទទួលលាភសក្ការៈបន្ថែមក្រៅពីប្រាក់ខែរដ្ឋ(វគ្គ១)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២

ខេត្តតាកែវ៖បើតាមប្រភពពីប្រជាពលរដ្ឋ រាយការណ៍មកថា មានល្បែងស៊ីសងមាន់ជល់ នៅក្រោមម្លប់ជ្រៃកណ្ដាលវាលស្រែ ក្នុងទឹកដីឃុំពត់សរ បើកលេងជា រៀងរាល់ថ្ងៃ «បើទោះបីជាអាជ្ញាធរស្រុកបាទី បានអះអាងពីការបង្រ្កាបល្បែងស៊ីសង ដើម្បីភូមិ ឃុំ មាន សុវត្ថិភាពក៏ដោយ» ប៉ុន្តែល្បែងជល់មាន់ដ៏ពេញនិយមនៅតែបើកលេង យ៉ាងគគ្រឹកគគ្រេងដដែល ជាពិសេសដូចជាទីតាំងមាន់ជល់មួយកន្លែងស្ថិតនៅក្នុងឃុំពត់សរ នៃស្រុកបាទី ខេត្តតាកែវ ជាដើម។

ទីតាំងជល់មាន់មួយកន្លែងនេះ ត្រូវបានអ្នកញៀនល្បែងរៀបចំទីតាំងលេង នៅក្រោមម្លប់ជ្រៃ កណ្តាល វាលស្រែដែលគេអាចសម្គាល់បានតាមរយៈម៉ូតូជា ច្រើនតម្រៀគ្នានៅតាមាត់ព្រែក និង មនុស្សជួបជុំ គ្នាយ៉ាងអឺងកងនៅទីទួលក្រោមម្លប់ដើមជ្រៃ ក្នុងឃុំពត់សរ តែបែជាលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំពត់សរ មើលមិនឃើញយ៉ាងនេះទៅវិញនិងមិនធ្វើការបង្រ្កាបនោះឡើយ។ ដូច្នេះតើទីតាំងមួយនេះមានខ្នងបង្អែក យ៉ាងណាទើបអាជ្ញាធរមិនបង្រ្កាប?

គួរបញ្ជាក់ដែរថា នៅ ក្នុង ឃុំពត់សរ មិន មែន មានតែ ទីតាំង ជល់មាន់លើដីប៉ុណ្ណោះ ទេ គឺនៅ មាន ទីតាំង ល្បែង ជា ច្រើន ទៀត ដែល ខ្លះ មាន លេង ជា របៀបជល់មាន់តាមអនឡាញ ខ្លះ ទៀតមានលេង ជា ល្បែង បៀរ អាប៉ោង ជាដើម ដែល អាជ្ញាធរ មូលដ្ឋាន ពិសេស លោកមេប៉ុស្តិ៍ ឃុំពត់សរ ដឹង យ៉ាង ច្បាស់ ប៉ុន្តែមិនមានវិធានការបង្រ្កាប។ទាំងនេះ ត្រូវបានមហាជន សន្និដ្ឋានថា ប្រហែលជា លោក មេប៉ុស្តិ៍ ទទួលបាន សំណែន ច្រើន ហើយ មើលទៅ ទើបមិន ព្រមបង្រ្កាប សោះ។

ករណីខាងលើនេះប្រជាពលរដ្ឋស្នើសុំលោក វរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការស្រុកបាទី មានចំណាត់ការផង(ចៀសវាងគេងមិនលក់ធ្វើជាសម្រាន្តលក់) និងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ.ឃុំ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?

អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះ គ្មានគោលបំណងអ្វីក្រៅពីសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោម ដើម្បីឱ្យមានភាពស្មោះត្រង់ការពារពលរដ្ឋណែនាំឲ្យបានល្អជាមន្ត្រីគំរូ ដែលមានកាតព្វកិច្ចចុះត្រួតពិនិត្យមើលក្នុងមូលដ្ឋានកុំឲ្យពលរដ្ឋខ្មែរយើងញៀននិងល្បែងស៊ីសង ស្ទើរលែងធ្វើការងារអ្វីផ្សេងលែងកើតសូមសមត្ថកិច្ចក្នុងមូលដ្ឋានកុំធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេករបៀបនេះនោះទេ។

សូមបញ្ជាក់ថានេះជាកាលើឡើងរបស់បងប្អូនប្រជាពលរដ្ឋ ដែលលោកមិនពេញចិត្ត ដោយសារក្នុងតំបន់គាត់កើតមានល្បែងសុីសងខុសច្បាប់ហើយសមត្ថកិច្ចមិនបង្រ្កាប។

ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ..សូមអគុណ៕

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!