ទាន់ហេតុការណ៍
អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ=>លោក សេង គន្ធ អញ្ជើញ​ជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មី ៤០០ នាក់ នៃគណបក្សសង្កាត់ចាក់អង្រែក្រោម=>រដ្ឋមន្រ្តី​ នេត្រ ភក្ត្រា និងភរិយា ប្រគេនទានវស្សា និងបច្ច័យដល់ ២៧វត្ត ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា
0

កម្លាំងកងពលតូចអន្តរាគមន៍លេខ៧ ជិត៩០នាក់ ចុះអន្តរាគមន៍ជួយសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនសម្ភារ ចេញពីជំនន់ទឹកភ្លៀង នៅខេត្តព្រះវិហារ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តព្រះវិហារ៖ ភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នា នាច្រើនថ្ងៃកន្លងមកនេះ ធ្វើឱ្យហេដ្ឋា រចនាសម្ព័ន្ធ ផ្ទះសម្បែង និងផ្ទៃដីបង្កបង្កើនផលមួយចំនួនរបស់ប្រជាពលរដ្ឋ បានរងការជន់លិច និងនៅថ្ងៃទី២១ខែ សីហានេះ កម្លាំងកងពលតូចអន្តរាគមន៍លេខ៧ ដែលមានលោកឧត្តមសេនីយ៍ទោ ដួង សំនៀង ជាមេបញ្ជាការ បានចាត់កម្លាំង ៨៦នាក់ ចុះអន្តរា គមន៍ជួយដឹកជញ្ជូនសម្ភារនិងជួយសម្រួលដល់ការធ្វើ ដំណើរ ចាកចេញពីជំនន់ទឹកភ្លៀង បានទាន់ពេលវេលា។   កម្លាំងយោធិនដែលស្ថិតនៅព្រំដែនទាំង ៨៦នាក់នោះ បានដឹកនាំបញ្ជាដោយ លោកវរសេនីយ៍ទោ កើត នឿន នាយសេនាធិការរង នៃកងពលតូចអន្តរាគមន៍លេខ៧ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ក្រោមកិច្ចសហការ រវាងអាជ្ញាធរនៅក្នុងមូលដ្ឋាន ដែលស្ថិតនៅក្នុងភូមិសែនជ័យ ,ភូមិបុស្សស្បូវ នៃភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។   មន្ត្រីយោធានៅក្នុងការចុះអន្តរាគមន៍នោះ បាននិយាយថា ភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នា នាច្រើនថ្ងៃមកនេះ បណ្តាលឱ្យតំបន់វាលទំនាបមួយចំនួន នៅតាមបណ្តោយព្រំដែន បានរងការជន់លិចផ្លូវ ផ្ទះសម្បែង និងផលដំណាំមួយចំនួនរបស់ប្រជាពលរដ្ឋ។   ស្របពេលជាមួយភ្លៀងនៅ តែបន្តធ្លាក់នេះ កម្លាំងអន្តរា គមន៍ នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ បានត្រៀមលក្ខណ:រួចជាស្រេច រួមទាំងមធ្យោបាយ និងសម្ភារ ក្នុងការចុះជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ២៤ម៉ោង លើ២៤ ម៉ោង ដើម្បីឆ្លើយតបនឹងសំណូមពររបស់ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដែលស្ថិតនៅតំបន់ព្រំដែនដាច់ ស្រយាលមួយនេះ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!