ទាន់ហេតុការណ៍
អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ=>លោក សេង គន្ធ អញ្ជើញ​ជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មី ៤០០ នាក់ នៃគណបក្សសង្កាត់ចាក់អង្រែក្រោម=>រដ្ឋមន្រ្តី​ នេត្រ ភក្ត្រា និងភរិយា ប្រគេនទានវស្សា និងបច្ច័យដល់ ២៧វត្ត ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា
0

ពិធីប្រកាសតែងតាំងព្រះចៅអធិការស្តីទី វត្តម៉ែបាន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ ព្រះភិក្ខុ ហុង សីហា ត្រូវបានតែងតាំងជាព្រះចៅអធិការស្តីទី វត្តម៉ែបាន ព្រះតេជគុណ ឆុន ប៊ុនថន ដែលបានដាក់សំណើសុំលាលែងពីការគ្រប់គ្រងវត្ត ដោយបញ្ហាសុខភាព ដែលពិធីប្រកាសតែងតាំងនេះប្រារព្ធធ្វើឡើងនៅ វត្តម៉ែបាន ក្រោមព្រះរាជាធិបតី និងអធិបតីភាព ព្រះឃោសធម្ម លន់ សុគន្ធា ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភា ព្រះអគ្គាធិការរង ព្រះវិន័យធរគណខេត្ត ព្រះអនុគណស្រុកខ្សាច់កណ្តាល និងជាចៅអធិការវត្តស្វាយជ្រុំ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។

ព្រះឃោសធម្ម លន់ សុគន្ធា ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភា ព្រះអគ្គាធិការរង ព្រះវិន័យធរគណខេត្ត ព្រះអនុគណស្រុកខ្សាច់កណ្តាល មានសង្ឃដីការថា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ព្រះចៅអធិការ ស៊ីម អ៊ុន ចូលអនិច្ចកម្មបានតែងតាំង ព្រះភិក្ខុ ឆុន ប៊ុនថន ជាកូនចៅអ្នកភូមិម៉ែបាន គង់នៅវត្តម៉ែបាន គ្រប់គ្រងដឹកនាំ ពុទ្ធបរិស័ទបន្តរហូត បច្ចុប្បន្ន។ ព្រះអង្គបានមានសង្ឃដីការបន្តថា ដោយព្រះតេជគុណ ឆុន ប៊ុនថន មានពិកាកាយសម្បទាពីកុមារភាព និងសុខភាពមិនបរិបូរផង ព្រះតេជគុណ ឆុន ប៊ុនថន បានដាក់សំណើសុំលាលែងពីការគ្រប់គ្រងវត្ត។ ដូចនេះទើបសាលាអនុគណស្រុកខ្សាច់កណ្ដាល សម្រេចតែងតាំងព្រះភិក្ខុ ហុង សីហា ជាព្រះចៅអធិការស្តីទី វត្តម៉ែបាន ដើម្បីដឹកនាំគ្រប់គ្រង និងទទួលខុសត្រូវនូវរាល់កិច្ចការទាំងឡាយក្នុងវត្ដឱ្យមាននិរន្តរភាព។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ទៅលើការអភិវឌ្ឍកិច្ចការសាសនា ធ្វើឱ្យព្រះពុទ្ធសាសនា មានរីកចម្រើនបោះជំហានទៅមុខឥតឈប់ឈរ។ បច្ចុប្បន្នក្រោមដំបូលនៃសុខសន្តិភាព វត្តអារាមក៏ត្រូវបានកសាងឡើងវិញជាបន្តបន្ទាប់ពាសពេញប្រទេស។

ឯកឧត្ដមអភិបាលខេត្ត បន្តថា រដ្ឋបាលខេត្តបាននឹងកំពុងជម្រុញ និងលើកទឹកចិត្តឱ្យវត្តអារាមនៅទូទាំងខេត្ត ក្លាយទៅជា តំបន់រមណីយដ្ឋានទេសចរណ៍ដោយមានការគ្រប់គ្រងល្អ មានបរិស្ថានស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលទស្សនា សិក្សាឈ្វេងយល់ពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ អត្តសញ្ញាណជាតិ និងភាពរីកចម្រើន ក្នុងសង្គមតាមរយៈព្រះពុទ្ធសាសនា ។

ឯកឧត្ដម បន្ថែមថា ក្រៅពីការយកចិត្តទុកដាក់ខ្ពស់លើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ សាសនាដទៃទៀត ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ ពោលគឺ រដ្ឋបាលខេត្ត បានបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យមានសុខុដុមនីយកម្មវិស័យសាសនា បង្កលក្ខណៈឱ្យប្រជាជនមានសិទ្ធិសេរីភាពពេញលេញ ខាងជំនឿ សាសនា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!