ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

ក្រុមហ៊ុនរិទ្ធីជានិច្ច មានថៅកែឈ្មោះហៀងនឹងមេកាឈ្មោះដា ហៅ០២ កំពង់តែដើរពង្រាយ ទីតាំងល្បែងសុីសងប្រជល់មាន់អនឡាញតាមកញ្ចក់ទូរទស្សន៍ គ្រុបស្រុកក្នុងខេត្តស្វាយរៀងសមត្ថកិច្ចពាក់ពន្ធ័មិនបង្រ្កាប…(វគ្គ៤)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ថ្ងៃអង្គារទី៩ខែសីហាឆ្នាំ២០២២

តាមប្រពពីប្រជាពលរដ្ឋច្បាស់ការមួយបានប្រាប់អង្គភាពសារព័ត៌មានយើងអោយបានដឹងថា មានក្រុមហ៊ុនមួយឈ្មោះ(រិទ្ធី ជានិច្ច)ថៅកែឈ្មោះហៀងនឹងមេកាម្នាក់ឈ្មោះ ដា ហៅ០២ កំពង់តែដើរដាក់ទីតាំងល្បែងសុីសងអនឡាញតាមកញ្ចក់ទូរទស្សន៍ ដែលជ្រកក្រោម អាជ្ញាប័ណ្ណឆ្នោតឡូតូ គ្រុបស្រុកក្នុងខេត្តស្វាយរៀង។

ប្រភពបន្តទៀតថា ជាក់ស្តែងដូចជានៅសង្កាត់ព្រៃឆ្លាក់នឹងសង្កាត់ចេកជាដើម ព្រមទាំងនៅក្នុងស្រុកផ្សេងៗទៀតជាច្រើន។

ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ប្រហែលជាលោកហៀងនឹងឈ្មោះដាហៅ០២នេះមានខ្នងអាងខ្សែធំហើយមើលទៅ ទើបសមត្ថកិច្ចពាក់ពន្ធ័ ក្នុងមូលដ្ឋានសំងំស្ងៀមមិនហ៊ានបង្រ្កាបបែបនេះ?។

ប្រភពដដែលបានបន្តថា៖ «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឫសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើមហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​ក៏ដូចក្នុងមូលដ្ឋានផងដែរ តើត្រង់ណាទៅដែលហៅថា ភូមិឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុចនោះ?»។

ប្រជាពលរដ្ឋសូមគោរពនិងស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសលោកឧត្ដមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង សូមមេត្តាចាត់កម្លាំងក្រោមឱវាទឱ្យចុះមកពិនិត្យ និងបង្ក្រាបទីតាំងដែលបើល្បែងសុីសង អនឡាញជល់មាន់ តាមកញ្ចក់ទូរទស្សន៍របស់ក្រុមហ៊ុនរិទ្ធីជានិច្ច ដែលមានថៅកែឈ្មោះ ហៀង ខាងលើនេះផង ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

សូមរំលឹកថាកន្លងមកសម្តេច​ ក្រឡាហោម ស​ ខេង​ បានបញ្ជាឲ្យអាជ្ញាធរ បង្ក្រាបឲ្យអស់គ្រប់ល្បែងស៊ីសងក្នុងមូលដ្ឋាន ។
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!