ទាន់ហេតុការណ៍
លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​ អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា=>អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ=>លោក សេង គន្ធ អញ្ជើញ​ជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មី ៤០០ នាក់ នៃគណបក្សសង្កាត់ចាក់អង្រែក្រោម
0

សង្វៀនជល់មាន់និងអាប៉ោងដែលស្ថិតនៅក្នុងទឹកដី ឃុំសុភាស ស្រុកស្ទឹងត្រង់ តើហេតុបានជាលោក ឯម វឌ្ឍនា អធិការនគរបាលស្រុក មិនធ្វើការបង្រ្កាបបែបនេះ…????(វគ្គ១)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ចេញផ្សាយថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២

ខេត្តកំពង់ចាម÷
សេចក្ដីរាយការណ៍ពីពលរដ្ឋ៖ជូនដល់អាជ្ញាធរមានសមត្ថកិច្ចថា៖ មានល្បែងសុីសងជល់មាន់និងអាប៉ោងខ្នាតធំនៅចំណុចក្រោយដើមពោធិ៍ទី២ ភូមិដីក្រហម ឃុំសុភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ប្រភពបងប្អូនប្រជាពលរដ្ឋបានបង្ហើបថា៖ម្ចាស់សង្វៀនជល់មាន់ ឈ្មោះ នឿ និង អ្នកបាញ់មេអាប៉ោងមានឈ្មោះ គា និងមានអ្នករត់ការក្រោមតុ នៅពីក្រោយម្ចាស់សង្វៀន ជល់មាន់និងអាប៉ោង មានឈ្មោះវីន ហើយជាសមត្ថកិច្ចទៀតផង។

ទីតាំងល្បែងសុីសងខុសច្បាប់ មាន់ជល់និងអាប៉ោង មួយកន្លែងនេះមានខ្នងបង្អែកធំហើយមើលទៅ ជាក់ស្តែងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ នៅចំណុចក្រោយដើមពោធិ៍ទី២ ភូមិដីក្រហមទីតាំងល្បែងសុីសងមួយនេះកំពុងបើកលេងយ៉ាងសប្បាយ ដែលស្ថិតនៅក្នុងទឹកដី ឃុំសុភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បច្ចុប្បន្ននេះ នៅតែបន្តបើកល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ យ៉ាងសកម្ម ។ តើម្ចាស់សង្វៀនជល់មាននិងអាប៉ោង ម្នាក់នេះមានបារមីខ្លាំងបុណ្ណា? រឺមានខ្នងធំនៅពីក្រោយ ទើប លោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ មិនហ៊ានធ្វើការបង្រាប? ហើយនៅតែរក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការ បណ្តោយឲ្យទីតាំងល្បែងមួយនេះបើកលេងយ៉ាងអនាធិបតេយ្យ។

សង្ស័យម្ចាស់ទីតាំងល្បែងមួយនេះ សែនត្រូវអស់ហើយ? រឺមួយបានផ្ដល់លាភសក្ការៈប្រចាំខែ ទៅឲ្យ អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ជាថ្នូរដើម្បីមិនឲ្យបង្រ្កាបទីតាំងល្បែងមួយនេះ។
ទើបម្ចាស់ទីតាំងល្បែងសុីសង ហ៊ាននាំគ្នាបើកលេងជល់មាន់ ភ្នាល់ចាក់លុយ ក្នុង១គូៗ រាប់ លាន.រៀល) ទៅដល់ រាប់ ពាន់.ដុល្លារ.ចំណែកអាប៉ោងក៏ចាក់លុយធំៗទៀតផង ហើយនាំគ្នាស្រែកហ៊ោកញ្ជៀវយ៉ាងសប្បាយហាក់ដូចមិនខ្លាចញញើត អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន។

គួរម្លឹកថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាល​ពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន​ការយោគយល់ឡើយ ដើម្បីធានា​សុខ​សុវត្ថិភាព​ជួនប្រជាពរដ្ឋ​ ឲ្យ​ស្របតាម​ គោល​ នយោបាយ​ ភូមិ​ ឃុំ​ មានសុវត្តិភាព ទាំង៧​ចំណុច​ របស់​ រាជរដ្ឋាភិបាល​ ដែលដាក់ចេញ​ដោយក្រសួងមហាផ្ទៃ​ ។

បច្ចុប្បន្ននេះកំពុងធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភនិងភ័យខ្លាច អំពីបញ្ហាអសន្តិសុខ និងបទល្មើសផ្សេងៗ (ពោល)គឺលួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម។ល។

ជុំវិញបញ្ហារឿងល្បែងសុីសងខុសច្បាប់ មួយកន្លែងនេះអង្គភាពសារព័ត៌មានយើងព្យាយាមរាយការណ៍ផ្តល់ព័ត៌មាននិងសុំការបំភ្លឺពីលោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ដែរ តែខលមិនចូល។ហើយបានដាក់តាមប្រព័ន្វtelegramនិងWhatsAppទៀតតែលោកមិនចូលមើលសង្ស័យតែប្រឡុកអ្នកសារព័ត៌មានដែលធ្លាប់រាយការណ៍ជូនលោកទេដឹង?។

ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការស្រាយបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធឬ សមីខ្លួនពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ។សូមអរគុណ!

ជុំវិញករណីនេះប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ បាននាំគ្នាធ្វើការសំណូមពរ ហើយជឿជាក់ទៅដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាពិសេស ឧត្តមសេនីយ៍ទោ ឯម កុសល់ ជាស្នងការនគរបាលខេត្តកំពង់ចាម រួមទាំង ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម គួរតែមានវិធានការចាត់កម្លាំងជំនាញ ក្រោមឪវាទ ចុះធ្វើការបង្ក្រាបផងទាន!។

អង្គភាព អ្នកសារព័ត៌មាន គ្រាន់តែជា កញ្ចក់ ឆ្លុះបញ្ចាំង និងផ្សព្វផ្សាយព័ត៌មាន និងជាដៃគូរ ក្នុងការ អភិវឌ្ឍន៍ សង្គមជាតិ សូមអរគុណ៕

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!