ទាន់ហេតុការណ៍
ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!
0

បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋ ចាប់ខ្លួនបន្ទាប់ពីរូបគេបានធ្វើទារុណ្ឌកម្មលើកូនស្រីខ្លួន អាយុជាង ១ខែ រហូតបាត់បង់ជីវិត..!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កំពង់ស្ពឺ៖បុរសខាងលើត្រូវបានចាប់ខ្លួននៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ក្នុងភូមិត្រពាំងទន្ទឹម ឃុំពោធិ៍ចំរើន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ.

បើតាមប្រសាសន៍របស់លោកស្រី ព្រំ សុខា មេឃុំពោធិ៍ចម្រើន បានប្រាប់តាមទូរសព្ទ័នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២២នេះថា «បុរសដែលសមត្ថកិច្ចបានចាប់ខ្លួនមានឈ្មោះ សៀក ទ្រី អាយុ ៤២ឆ្នាំ រស់នៅភូមិត្រពាំងទន្ទឹម ឃុំពោធិ៍ចំរើន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ បុរសរូបនេះបានប្រើប្រាស់សារធាតុញៀនលើសកម្រិត បណ្តាលឱ្យសតិមានភាពមិនប្រក្រតី ហើយតែងប្រើហឹង្សាញឹកញ៉ាប់ទៅលើប្រពន្ធ ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនច្រើនដងដើម្បីយកមកអប់រំ»។

លោកស្រីមេឃុំ បានបន្ថែមថា« ច្រើនលើកច្រើនសារហើយដែលសមត្ថកិច្ចឃាត់ខ្លួនបុរសជាប្តីយកមកកាន់អធិការស្រុក គឺប្រពន្ធតែងតែមកយំស្រែកអង្វរ នៅចំពោះមុខសមត្ថកិច្ចឱ្យមានការដោះលែងបុរសជាប្តីនោះត្រឡប់ទៅវិញ។ ដោយមើលឃើញពីជីវភាពមានការខ្វះខាតក្នុងគ្រួសារ ដែលមិនអាចអត់បុរសជាប្តីជំហរ សមត្ថកិច្ចក៏សម្រេចដោះលែងឱ្យត្រឡប់ទៅវិញដោយគ្រាន់តែឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការប្រើហឹង្សាបន្តទៀត»។

មេឃុំពោធិ៍ចម្រើនលោកស្រី ព្រំ សុខា បានបញ្ជាក់ទៀតថា«ករណីហឹង្សាទៅលើក្រុមគ្រួសារពិសេសលើប្រពន្ធ បានក្លាយទៅជាប្រវត្តិសាស្ត្រជ្រាំ ដែលសម្រាប់គ្រួសារមួយនេះ ហើយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ពេលដែលបុរសប្តីបានផឹកស្រាក៏កើតហឹង្សាជាថ្មីម្តងទៀត ដោយប្តីបានយកកាំបិតកាប់ទៅលើប្រពន្ធមួយកាំបិតបណ្តាលឱ្យរងរបួសដៃ គ្រានោះប្រពន្ធក៏បានរត់គេចចេញពីផ្ទះដោយទុកកូនស្រីតូចអាយុ ទើបតែមួយខែជាងចោលនៅផ្ទះ។ក្រោយប្រពន្ធគេចខ្លួនបាត់ អ្នកភូមិក្បែរផ្ទះបានឃើញបុរសជាប្តីច្របាច់កនិងសង្កត់ទ្រូងកូនស្រីតូចដែលម្តាយទុកចោលនោះ ហើយនៅព្រលប់ថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២២កូនស្រីនោះក៏បានស្លាប់បាត់បង់ជីវិតបាត់ទៅ»។

ក្រោយការស្លាប់របស់ទារិកានោះក៏មានកាភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានចុះមកពិនិត្យនិងសួរនាំទើបដឹងថាការស្លាប់របស់ទារិកាកំសត់ ផ្តើមចេញពីការធ្វើទារុណ្ឌកម្មធ្ងន់ធ្ងរនិងទារិកាមានជំងឺផ្លូវដង្ហើមស្រាប់ផងក៏បណ្តាលឱ្យស្លាប់តែម្តងទៅ។

បច្ចប្បន្នបុរសជាឪពុកតិរិច្ឆាន ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានស្រុកបរសេដ្ឋដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!