ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ា​ង​ អញ្ញើញ ចូលរួមអង្គប្រជុំស្តីពីវឌ្ឍនភាព ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...=>‏លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​អញ្ញើញ ចូលរួមអង្គប្រជុំស្តីពីវឌ្ឍនភាព ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...=>សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យបន្តបង្ក្រាប Scam Online មិនឲ្យបង្អង់ដៃឡើយ ពោលមិនបញ្ឈប់ត្រឹមថ្ងៃចូលឆ្នាំ ដូចមតិមួយចំនួនលើកឡើងនោះទេ=>តើគោលការណ៍ «៥មិន ៥ត្រូវ» របស់នាយឧត្តមសេនីយ៍ សៅ សុខា ដែលដាក់ចេញសម្រាប់មន្រ្តីអាវុធហត្ថគ្រប់រូប ត្រូវយល់ដឹងមានអ្វីខ្លះ?=>កម្លាំងមន្ទីរបរិស្ថានសហការជាមួយកម្លាំងអាវុធហត្ថខេត្ត ចុះបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើខុសច្បាប់បាន១គ្រឿងនៅស្រុករវៀង=>ឯកឧត្ដម​ នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ=>ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ=>សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនយោធិនកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះតេតុមាលា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ!=>សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ទៅសិក្សានៅប្រទេសចិនចំនួន ៥០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
0

កម្លាំងនគរបាលស្រុកកៀនស្វាយសហការណ៍ជាមួយ កម្លាំងនគរបាលស្រុកលើកដែក ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ ករណីបន្លំចូលលួចលុយពីពលរដ្ឋ…!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ស្រុកកៀនស្វាយ៖ថ្ងៃព្រហស្បត្តិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២វេលា

នៅវេលាម៉ោង១១:១០នាទី
ចំណុចផ្សារអ្នកលឿងត្រើយខាងលិចភូមិកំពង់ចម្លងឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។ជនរងគ្រោះចំនួន០១នាក់៖ឈ្មោះ សុខ មុំ ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរមុខរបរ លក់ផ្លែឈើមានទីលំនៅភូមិឃុំកើតហេតុ។

ជនសង្ស័យចំនួន០៣នាក់និងកុមារាសង្ស័យ០១នាក់
១/ឈ្មោះ គង់ ទីណាងភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដមានទីលំនៅភូមិ ៣ សង្កាត់ឃ្មួញខណ្ឌសែនសុខ ក្រុងភ្នំពេញ ។

២/ឈ្មោះគង់ ស្រីល័ក្ខ (សង ស្រីអូន) ភេទស្រីអាយុ ៣៤ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ ក្រុងភ្នំពេញ ។

២/ឈ្មោះគង់ ស្រីល័ក្ខ (សង ស្រីអូន) ភេទស្រីអាយុ ៣៤ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ ក្រុងភ្នំពេញ ។
៣/ឈ្មោះនៅ វិត (ស្វា)ភេទប្រុស អាយុ១៦ឆ្នាំមុខរបរ មិនពិតប្រាកដ រស់នៅភូមិ ព្រែកតាសេកឃុំព្រែកតាសេក ស្រុកមុខកំពូលខេត្តកណ្តាល។
ជនសង្ស័យទាំង៣ខាងលើបានពិនិត្យសារធាតុញៀនក្នុងទឹកនោមអវិជ្ជមាន(-)។
៤/កុមារាសង្ស័យ ឈ្មោះជាតិហុង ភេទប្រុសអាយុ មិនដឹងមុខរបរសិស្ស+មិនពិតប្រាកដមានទីលំនៅសង្កាត់ច្បារអំពៅខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ(ចំណែកកុមារ៉ាសង្ស័យទី៤ជាអនិតិជន)ត្រូវបានឯ.ឧព្រះរាជអាជ្ញាអនុញ្ញាតិអោយអាណាព្យាបាលមកធានាយកទៅអប់រំនៅលំនៅដ្ឋានវិញ។

សម្ភារៈបាត់បង់*១.កាបូបស្ពាយម៉ាកCHIBAOពណ័ខ្មៅ
២.លុយខ្មែរ១,០០០,០០០រៀល។៣.ទូរស័ព្ទចំនួន០២គ្រឿងម៉ាកSamsungចំនួន១គ្រឿងនិម៉ាកNokiaចំនួន១គ្រឿង។

វត្ថុតាងចាប់យក*១.ម៉ូតូចំនួន០២គ្រឿង
ម៉ាកHonda C125សេរីឆ្នាំ២០២២ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JN.8244ចំនួន០១គ្រឿងរបស់ជនសង្ស័យឈ្មោះនៅ វិត (ស្វា)។
ម៉ាកScopyសេរីឆ្នាំ២០២២ពណ៌ក្រហមពាក់ផ្លាកលេខភ្នំពេញ1JL.5343ចំនួន០១គ្រឿងរបស់ជនសង្ស័យឈ្មោះគង់ទីណាង។
២.កាបូបស្ពាយម៉ាកCGពណ៌ខ្មៅរបស់ជនសង្ស័យចំនួន០១។
៣.កាបូបស្ពាយម៉ាកCHIBAOពណ័ខ្មៅរបស់ជនរងគ្រោះ។
៤.លុយខ្មែរ៩២៤,៤០០រៀលរបស់ជនរងគ្រោះ។
៥.ទូរស័ព្ទចំនួន០២គ្រឿងម៉ាកSamsungចំនួន១គ្រឿងនិងម៉ាកNokiaចំនួន១គ្រឿងរបស់ជនរងគ្រោះ។

សមត្ថកិច្ចបានឲ្យដឹងថា!មុនពេលកើតហេតុ ជនរងគ្រោះកំពុងលក់ផ្លែឈើនៅផ្សារអ្នកលឿងត្រើយខាងលិចស្រាប់តែមានបុរសម្នាក់ចូលមកទិញផ្លែប្រទ្បុងកុង១គីទ្បូដោយអោយជនរងគ្រោះរើសអោយហើយបានប្រាប់ជនរងគ្រោះថាខ្លួនដួលម៉ូតូឈឺក្បាលចង្គង់អោនរើសមិនបានទេពេលជនរងគ្រោះចុះពីលើគ្រេរើសផ្លែឈើអោយរួចបុរសនោះបានហុចលុយអោយជនរងគ្រោះចំនួន៧០០០រៀលដាក់ចូលកាបូប ហើយជនសង្ស័យនោះបានអោយជនរងគ្រោះរើសផ្លែគូលែន១គីទ្បូទៀតពេលជនរងគ្រោះកំពុងរើសផ្លែគូលែន ស្រាប់តែមានអ្នកលក់នំបញ្ចុកក្រឡេកឃើញបក្សពួកជនសង្ស័យលួចយកកាបូបលុយរបស់ជនរងគ្រោះពីក្រោយហើយក៏ស្រែកឆោឡោថាមានចោរលួចកាបូបលុយអ្នកលក់ផ្លែឈើបាត់ហើយ។ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកទន្លាប់កំពុងតែល្បាតក៏បានដេញតាមម៉ូតូជនសង្ស័យពីក្រោយនឹងបានរាយការណ៍ជូនលោកអធិការតាមវិទ្យុទាក់ទងពេលនោះកម្លំាងជំនាញនគរបាលយុត្តិធម៌បានចេញអន្តរាគមន៍ដេញពីក្រោយភ្លាមៗដែលនិងបានប្រទាក់ក្រឡាជាមួយកម្លាំងអធិការដ្ឋានស្រុកកៀនស្វាយជួយចេញពួនស្ទាក់។លុះដល់វេលាម៉ោង១១និង៤០នាទីកម្លាំងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានឃាត់ជនសង្ស័យចំនួន០៣នាក់និងកុមារាសង្ស័យ០១នាក់នៅលើផ្លូវជាតិលេខ១ស្ថិតនៅមុខក្លោងទ្វាចូលវត្តអង្គរជ័យក្នុងឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាលនិងបានបញ្ជូនទៅអធិការដ្ឋានស្រុកកៀនស្វាយ បន្ទាប់មកកម្លាំងនគរបាលស្រុកលើកដែកបានទៅទទួលជនសង្ស័យនិងវត្ថុតាងយកមកអធិការដ្ឋាននគរបាលស្រុកលើកដែកដើម្បីបន្តនីតិវីធីច្បាប់។

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!