ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

ប្រជាពលរដ្ឋសំណូមពរដល់ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្ដមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មនឹងឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ មេត្តា បង្ក្រាប មេឈ្មួញឈ្មោះ រិទ្ធិ និងឈ្មោះ ភារម្យ កំពុងកាប់បំផ្លិចបំផ្លាញព្រៃឈើរាល់ថ្ងៃ ក្នុងតំបន់ដែនអភិរក្សភ្នំព្រិចដឹកជញ្ជូនឈើប្រណិត យកទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិដាក់ដាំ…!(វគ្គបន្ត)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ថ្ងៃ អាទិត្យ ទី២៤ខែកក្កដាឆ្នាំ២០២២

មណ្ឌលគីរី៖សកម្មភាពជំនួញឈេីខុសច្បាប់ក្នុងខេត្តមណ្ឌលគិរី កេីតមានសាជាថ្មីម្តងទៀតក្រោយស្ងប់ស្ងាត់មួយរយះពេលមក។

តាមសេចក្តីរាយការណ៍ រសៀលនេះបានអោយដឹង ថាឈ្មួញឈេីមួយក្រុម កំពុង កែនប្រជាពលរដ្ឋ អោយចូលកាបឈេីក្នុងតំបន់ ព្រៃការពារ អភិរក្ស ដែលការពារដោយមន្ត្រីបរិស្ថាន យកមកលក់ នៅក្នុងស្រុកកោះញែក ជាច្រេីនកន្លែង នឹងដឹកបន្ត ទៅលក់នៅ ប្រទេសវៀតណាម យ៉ាងសកម្ម ជារាងរាល់យប់ យ៉ាបរលូន តាមច្រកដាក់ដាំ ដោយប្រេី ប្រាស់ រថយន្ត បែនធំ ជាច្រេីនគ្រឿង មិនមានការបង្ក្រាបពី ស្ថាប័នជំនាញនោះឡេីយ។

ចំពោះករណីខាងលេី នេះត្រូវបាន គេស្គាល់យ៉ាងច្បាស់ថា ឈ្មោះ រិទ្ធ នឹង ឈ្មោះ ភារម្យ
រងចាំ ប្រចាំការនៅ ក្នុងស្រុកកោះញែក ដេីម្បី សម្របសម្រួល ដោះស្រាយ និង កាងបទល្មេីល ព្រៃឈេីខាងលេី យ៉ាងពេញបន្ទុក។

ទន្ទឹមគ្នានឹងនោះដែរ នៅមានបុគ្គល មួយចំនួនទៀត ដែលត្រូវបានគេ ស្គាល់យ៉ាងច្បាស់ថា ជាបក្សពួកតែមួយ ក្នុងដំណេីរការ បទល្មេីសព្រៃឈេីខាងលេី មានដូចជាឈ្មោះ ឃុន ជាប្អូនរបស់អភិបាលខេត្តមួយរូប ហើយបច្ចុប្បន ឈ្មោះ វង្ស ដារ៉ាសុផល់ មានតួនាទី នាយរង សន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគីរី ក៍មានការជាប់ពាក់ព័ន្ធក្នុងជំនួញបទល្មើសព្រៃឈើ និង ជាអ្នកកាន់លុយក្នុងការធ្វើជំនួញនេះ។

ហេតុដូច្នេះប្រជាពលរដ្ឋក្នុងដំបន់សំណូមពរ ដល់លោក ឧត្តមសេនីយ៍
សៅ សុខា ប្រធានគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ និងស្ថាប័នពាក់ព័ន្ធ ដទៃទៀត មេត្តាមានចំណាត់ការ និង បង្ក្រាបអោយបានទាន់ពេលវេលាដើម្បីការពារធនធានធម្មជាតិដែលនៅសល់បន្តិចបន្តួចនេះ និង ស្នើស៉ំឯកឧត្តម មេត្តាជួយស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងនោះ មកផ្តន់ទារទោស តាមនិតិវិធីច្បាប់ផង។

ក្នុងករណីជំនួញឈើខុសច្បាប់នេះត្រូវបានមហាជនលើកឡើងថាបើមិនមានការបើកដៃពីមន្ត្រីក្នុងខេត្តទេគឺមិនអាចដំណើរការបាននោះ៕( នៅមានត)

ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងសាមីខ្លួនរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!