ទាន់ហេតុការណ៍
ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!
0

អាជ្ញាធរខេត្តកណ្តាល និងឯកឧត្តមតំណាងរាស្រ្ត និងជាអនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុនចុះពិនិត្យគម្រោងស្ដារស្ទឹងតូច និងទ្វារទឹក ៧ មករា និងទីលានចាក់សំរាមនៅស្រុកកណ្ដាលស្ទឹង

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្តម Miyasaki Masao តំណាងរាស្រ្តជប៉ុន និងជាអនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន ព្រមទាំងមន្ទី អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក និងមន្ត្រីជំនាញ បានចុះពិនិត្យគម្រោងស្ដារស្ទឹងតូច និងទ្វារទឹក ៧ មករា និងបន្តទៅចុះពិនិត្យទីលានចាក់សំរាម នៃគម្រោងកែលំអរការគ្រប់គ្រងសំរាម នៅភូមិសាស្ត្រស្រុកកណ្ដាលស្ទឹងចំនួន ៥ទីតាំង។

ក្នុងការចុះពិនិត្យនេះ ឯកឧត្តម Miyasaki Masao បានមានប្រសាសន៍ថា ជប៉ុន នឹងពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងខិតខំ ប្រឹងប្រែងជួយមិត្តកម្ពុជា ក្នុងវិស័យកសិកម្ម រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាស្ត្រ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋកម្ពុជា ។

ឯកឧត្តមបន្តថា គម្រោងស្ដារស្ទឹងតូច និងទ្វារទឹក ៧មករា គឺមានគោលបំណងដើម្បីបម្រើឱ្យវិស័យកសិកម្ម និងការពារពីទឹកជំនន់ ហើយគម្រោងនេះនឹងចាប់ផ្ដើមនៅពេលឆាប់ៗខាងមុខ ដែលសិក្សាគម្រោងដោយអង្គការ JICA ។

នាឱ្យកាសនោះដែរ ឯកឧត្តម តាំង ម៉េងលាន ​បានថ្លែងអំណរគុណ ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​របស់​ជប៉ុន ​(JICA) ដែល​បាន​សិក្សា​យ៉ាង​ច្បាស់លាស់​លើ​ការការពារ​ទឹកជំនន់ និង​ការកែលម្អ​ប្រព័ន្ធ​ប្រឡាយលូ​ននៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។

សូមបញ្ជាក់ថា សម្រាប់គម្រោងសាងសងទីលានចាក់សំរាមវិញ គឺក្រុមការងារ ធនាគារពិភពលោក កំពុងតែធ្វើការសិក្សា ស្វែងរកទីតាំងដែលមានលក្ខណ:ល្អប្រសើរជាងគេ១ក្នុងចំណោម៥ទីតាំង តាមលក្ខណ:វិនិច្ឆ័យ លក្ខណៈច្បាប់ និងតាមបច្ចេកទេស ដោយអនុលោមតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងធនាគារពិភពលោកផងដែរ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!