ទាន់ហេតុការណ៍
កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ=>ទីតាំងល្បែងសុីសងខុសច្បាប់ អាប៉ោងមួយកន្លែង នៅភូមិអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ពេលនេះបានប្តូរទីតាំងថ្មីហើយ..? វគ្គ២=>អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!
0

​លោក ទេស វិបុល ប្រធាន សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា និង​ភរិយា បាន​អញ្ជើញ​ជួប​សម្តែង​ការគួរសម ឯកឧត្តម ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពត និង​ជូន​ដំណើ​បងប្អូន​អ្នកសារព័ត៌មាន​ចូលរួម​សវនាការ ជាប់ចោទ​ពី​បទ​៖ ប្រមាថ​អ្នករាជការ​សាធារណៈ ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល និង​បទ ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​នៅក្នុង​ការបំពេញ​មុខងា​រ​សាធារណៈ

­

លោក ទេស វិបុល ប្រធាន សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា និង​ភរិយា បាន​អញ្ជើញ​ជួប​សម្តែង​ការគួរសម ឯកឧត្តម ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពត និង​ជូន​ដំណើ​បងប្អូន​អ្នកសារព័ត៌មាន​ចូលរួម​សវនាការ នា​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២២​នេះ ដែល​ពួកគាត់​ជាប់ចោទ​ពី​បទ​៖ ប្រមាថ​អ្នករាជការ​សាធារណៈ ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល និង​បទ ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​នៅក្នុង​ការបំពេញ​មុខងា​រ​សាធារណៈ តាម​មាត្រា​៥០២,៣០២,៦០៩ នៃ​ក្រម​ព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​បរិវេណ​ទីស្នាក់ការ​គយ​ព្រែក​ចាក កាលពី​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៩​កន្លងមក​។​

​ក្នុង​សវនាការ​នេះ មាន លោក អ៊ុម វ៉ា​រី ,​លោក ឌី​ម ឈុន​ឡេង និង លោក អ៊ុក ពិសិដ្ឋ ជា​មេធាវី ការពារ​អោយ​ជនជាប់ចោទ​ជា​អ្នកកាសែត​៖ ឈ្មោះ ហ៊ុន សុខា , ឈ្មោះ ស៊ា​ង ប៊ុន​សុង , ឈ្មោះ ច​ន យូ​ដេត​, ឈ្មោះ កែវ សុផាត​, ឈ្មោះ ជី ពេជ្រ​, ឈ្មោះ ប៉ែន រ៉ា​, ឈ្មោះ ឥ​ន ប៊ុនធឿន និង​ឈ្មោះ អ៊ុង ប៊ុន​ឆោម​។

​សវនាការ​នេះ នឹង​ប្រកាស​សាលក្រម នៅ​ថ្ងៃ​ទី​១៨​ខែ​សីហា​ឆ្នាំ​២០២២ ខាងមុខ​។​

​សូមបញ្ជាក់​ថា ក្រៅពី​ជូន​ដំណើរ ឃ្លាំមើល​ដំណើរការ​កាត់ក្តី លោក​ប្រធាន ទេស វិបុល បាន​ចំណាយ​ថវិកា​ថ្លៃ​ហូប​អារ​ហា​រ និង​ឧបត្ថម្ភ​ការធ្វើដំណើរ​ដល់​អ្នកកា​សែត​និង​មេធាវី​ផងដែរ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!