ទាន់ហេតុការណ៍
កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ=>ទីតាំងល្បែងសុីសងខុសច្បាប់ អាប៉ោងមួយកន្លែង នៅភូមិអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ពេលនេះបានប្តូរទីតាំងថ្មីហើយ..? វគ្គ២=>អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!
0

សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

នៅរសៀលថ្ងៃទី១៤កក្កដា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានទទួលមរណភាពកាលពីវេលាម៉ោង ១១និង៥០នាទី ថ្ងៃ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនិងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ៩៨ឆ្នាំ ដោយជរាពាធ ដល់គេហដ្ឋានតម្កល់សព ស្ថិតនៅបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានអុជធៀបនៅពីមុខមជ្ឈូសតម្កល់សព និងបានលំឱនកាយវាចាចិត្តគោរពចំពោះវិញ្ញាណក្ខសព ឯកឧត្តម អ៊ឹង គៀត ដែលបាមនទទួលមរណភាពលាចាកលោកយើងនេះទៅកាន់លោកខាងមុខ ក្នុងជន្មាយុ៩៨ឆ្នាំ ដោយជរាពាធ។ សូមបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីទទួលបាននូវដំណឹងដ៏ក្រៀមក្រំបំផុតនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងនាមក្រុមគ្រួសារ បានផ្ញើនូវសាររំលែកទុក្ខរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនក្រុមគ្រួសារនៃសព ឯកឧត្តម អ៊ឹង គៀត។

សារលិខិតរំលែកទុក្ខរបស់សម្តេចតេជោបានគូសបញ្ជាក់ថា ខ្ញុំនិងភរិយា មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តម អ៊ឹង គៀត ត្រូវជាស្វាមី បានទទួលមរណភាព។ ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំនិងភរិយា សូមសំដែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ ជាមួយលោកជំទាវ និងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ស្វាមី ឪពុកបង្កើត ឪពុកក្មេក ជីតា ជីតាទួត ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ ចំពោះភរិយា កូនៗ ចៅៗ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់។

មរណភាពរបស់ឯកឧត្តម អ៊ឹង គៀត ជាការបាត់បង់នូវធនធានមនុស្សដ៏ឆ្នើមមួយរូប ពោរពេញដោយចំណេះដឹង វិជ្ជាជីវៈ និងជាឥស្សរជនមានស្នាដៃ គុណបំណាច់ដែលបានតស៊ូ លះបង់កម្លាំងកាយចិត្ត ធានធាន និងបញ្ញាស្មារតី បម្រើដល់ឧត្តមប្រយោជន៍ជាតិ មាតុភូមិ។ ខ្ញុំនិងភរិយា សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធឯកឧត្តម កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លាងឃ្លាតឡើយ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!