ទាន់ហេតុការណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ទៅសិក្សានៅប្រទេសចិនចំនួន ៥០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧=>កម្ពុជា និងកាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន=>លោកឧត្តមសេនីយ៍ត្រី​ សៀ​ ទីន​ មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តសៀមរាប​ ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា... «មានខ្លឹមសារដូចខាងក្រោម»៖=>ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា... «មានខ្លឹមសារដូចខាងក្រោម»៖=>ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា... «មានខ្លឹមសារដូចខាងក្រោម»៖=>រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ឯកឧត្ដម នេត្រ ភក្រ្តា​ ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា... «មានខ្លឹមសារដូចខាងក្រោម»៖=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រាប​បង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា... «មានខ្លឹមសារដូចខាងក្រោម»៖=>ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅរាជធានីភ្នំពេញមិនទាន់បិទបញ្ជប់នូវឡើយទេ ខណៈបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិបន្តមកលេងកម្សាន្តយ៉ាងច្រើនកុះក=>ភ្ញៀវទេសចរ៣០ម៉ឺននាក់ ចូលរួមអបអរសាទរយ៉ាងកុះករ ក្រោមស្មារតីសាមគ្គីភាព និងការដឹងគុណវីរកងទ័ព ក្នុងព្រឹត្តិការណ៍មហាសង្ក្រាន្តស្ទឹងត្រែង
0

លោកជំទាវ ឱ វណ្ណឌីន អំពាវនាវដល់ជនរួមជាតិទៅចាក់វ៉ាក់សាំងដូសជំរុញ ខណៈវីរុសអូមីក្រុងប្រភេទថ្មីបានបំប្លែងខ្លួនថ្មីទៀតហើយ និងមានសមត្ថភាពជ្រៀតចូលប្រព័ន្ធភាពស៊ាំលឿនជាងមុន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ —

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានអំពាវនាវដល់ជនរួមជាតិទាំងអស់ បន្តទៅចាក់វ៉ាក់សាំងដូសជំរុញជាចាំបាច់បំផុត ក្នុងខណៈពេលដែលនៅកម្ពុជា មានវត្តមានវីរុសអូមីក្រុងបំប្លែងថ្មីប្រភេទ BA. 4 និង BA.5 ដែលឆ្លងលឿនជាងប្រភេទអូមីក្រុងមុនៗ និងមានសមត្ថភាពជ្រៀតចូលប្រព័ន្ធភាពស៊ាំបុគ្គលលឿនជាងមុន។

លោកជំទាវវេជ្ជបណ្ឌិត បានបន្ថែមថា៖ “ក្រុមអ្នកវិទ្យាសាស្ត្រ បានបញ្ជាក់រួចហើយថា វីរុសអូមីក្រុងបំប្លែងថ្មី BA.4 និង BA.5 នេះ មានសមត្ថភាពឆ្លងលឿន មានលទ្ធភាពអាចជ្រៀតចូលប្រព័ន្ធភាពស៊ាំក្នុងសរីរាង្គកាយក៏លឿន ហើយធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់បុគ្គលធ្លាក់ចុះក៏លឿនជាងមុនផងដែរ។ ដោយឡែកវីរុសអូមីក្រុងប្រភេទ BA.5 នេះ បានបំប្លែងខ្លួនតទៅទៀតហើយ គឺប្រភេទ BA.5.1 និងប្រភេទ BA.5.2”។

លោកជំទាវបានបន្ថែមថា ការទទួលយកវ៉ាក់សាំងដូសជំរុញ ទាំងទី៣ ទី៤ និងទី៥ គឺជាជម្រើសដ៏ល្អបំផុតរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដើម្បីបង្កើនអង្គបដិបក្ខការពារសរីរាង្គឡើងវិញ ខណៈដែលស្ថានភាពនៃការឆ្លងរាលដាលនៅកម្ពុជា ក៏ដូចជានៅលើសកលលោក មានការកក្រើកឡើងវិញជាបណ្តើរៗហើយ ជាពិសេសគឺពពួកអូមីក្រុងដែលបានបំប្លែងថ្មី ហើយក៏មានអ្នកស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ហើយដែរ។

បន្ថែមពីលើនេះ លោកជំទាវបានសង្កត់ធ្ងន់ថា ៖ “ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកវេជ្ជសាស្រ្ត បានបញ្ជាក់ហើយថា មានតែការចាក់វ៉ាក់សាំងឱ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបានប៉ុណ្ណោះ ដែលជាឧបករណ៍ដ៏សំខាន់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ គ្រប់ប្រភេទទាំងអស់ ទប់ស្កាត់អត្រាសម្រាកពេទ្យ និងកាត់បន្ថយអត្រាមរណៈឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត”។

សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញនេះ ប្រជាពលរដ្ឋកម្ពុជាសរុប ៩៤.៣៨% បានចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ខណៈដូសជំរុញទី៣ សម្រេចចាក់បាន ៩ ៥៥៥ ៥១១ នាក់ ដូសជំរុញទី៤ សម្រេចចាក់បាន ៣ ០៧៨ ៥១៨ នាក់ និងដូសជំរុញទី៥ សម្រេចចាក់បាន ៣៦៩ ៧៧៨ នាក់។

ជាមួយគ្នានេះផងដែរ នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារសម្លេងបន្ទាន់មួយផ្ញើជូនជនរួមជាតិ ដោយអំពាវនាវឱ្យទៅទទួលវ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការ ០៣ការពារ និង០៣កុំ ឱ្យបានខ្ជាប់ខ្ជួន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!