ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

ប្រធានក្រុមការងារចុះជួយឃុំវាលម្លូរ ស្រុកពញាក្រែក បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបន្តបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា កើនឡើងចំនួន ២អាសនៈបន្ថែម

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្តម ប៉ា ម៉េងហុក ប្រធានក្រុមការងារចុះជួយឃុំវាលម្លូរ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងកោតសរសើរចំពោះអាជ្ញាធរ មូលដ្ឋានឃុំវាលម្លូរ ក្នុងស្រុកពញាក្រែក ដែលបានខិតខំយ៉ាងសស្រាក់សស្រាំ ចុះជាប់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយមិនខ្លាចនឿយហត់ ទើបទទួលបានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ដូចអាណត្តិនេះ កើនឡើង៦ លើ៧អាសនៈក្នុងឃុំវាលម្លូរ ។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែរ ឯកឧត្តម ប៉ា ម៉េងហុក ប្រធានក្រុមការងារចុះជួយឃុំវាលម្លូរ ស្រុកពញាក្រែក អញ្ជើញជួបសំណេះសំណាលនិងប្រគល់យ៉ាងច្រើនសន្ធឹកសន្ធាប់ជូនលោកគ្រូ អ្នកគ្រូ និងអាជ្ញាធរឃុំវាលម្លូរ នៅស្នាក់ការបក្សឃុំវាលម្លូរ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២នេះ ។

ថ្លែងមានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ប៉ា ម៉េងហុក ប្រធានក្រុមការងារចុះជួយឃុំវាលម្លូរ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលជាស្នាដៃ ក្នុងការងារកន្លងមក នេះបង្ហាញឲ្យឃើញពីការខិតខំរួមគ្នា របស់គណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ក្នុងមូលដ្ឋានឃុំ ស្រុក ខេត្ត ជាពិសេសការរួមគ្នាយ៉ាងសកម្ម របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ក្នុងការជួយអភិវឌ្ឍន៍ភូមិនីមួយៗ ឲ្យមានការរីកចំរើនលើគ្រប់វិស័យ ទាំងរក្សាការពារបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាព លើកកម្ពស់សេវាសាធារណៈជូនប្រជាពលរដ្ឋ អោយកាន់តែប្រសើរឡើង ឆ្លើយតបបានទាន់វេលានិងមានប្រសិទ្ធភាពខ្ពស់ចំពោះតម្រូវការប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម ក៏បានណែនាំដល់សមាជិកគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ក្នុងមូលដ្ឋានឃុំវាលម្លូរ ត្រូវយកចិត្តទុកដាក់រាល់សំណូមពរនានា ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ឃុំនីមួយៗបន្តទៀត ដើម្បីស្វែងរកប្រជាប្រិយភាព បន្តសកម្មភាពជួយការងារគណបក្សទាក់ទាញនូវការជឿជាក់ និងទំនុកចិត្ត ប្រកបដោយភាពកក់ក្តៅ ការស្រឡាញ់គាំទ្រ និងបេះដូងរបស់ប្រជាពលរដ្ឋមកលើគណបក្សទៅបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា ក្នុងការដណ្តើមប្រៀបឈ្នះ នៅក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ នាពេលខាងមុខ។

ជាមួយគ្នានោះដែរ ឯកឧត្តម ប៉ា ម៉េងហុក សង្ឃឹមយ៉ាងមុតមាំថា សម្រាប់អាណត្តិថ្មីនេះ គណបក្សប្រជាជនកម្ពុជា នឹងមានប្រជាពលរដ្ឋគាំទ្រច្រើន ខណៈសមាជិកយើងបានខិតខំប្រឹងប្រែង បំពេញតួនាទីភារកិច្ចបំរើសេវាសាធារណៈជូនពលរដ្ឋឲ្យបានល្អប្រសើរ និងឈានដល់យកជ័យលាភីឈ្នះ នៅថ្ងៃបោះឆ្នោតសកលក្នុងអាណត្តិទី៥ ខាងមុខនេះ។

គូសបញ្ជាក់ថា ៖ ជាលទ្ធផលក្នុងឃុំវាលម្លូរ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥នេះ មានប្រជាពលរដ្ឋចំនួន៣.៥៨៣នាក់ បានអញ្ជើញទៅបោះឆ្នោតចំនួន៧២.១៥%ភាគរយ នៃចំនួនសមាជិកបក្សសរុប។ ជាលទ្ធផលក្នុងទូទាំងឃុំវាលម្លូរ គណបក្សប្រជាជនកម្ពុជា ទទួលបាន៦/៧អាសនៈ។

ចប់ប្រសាសន៍សំណេះសំណាល ឯកឧត្តម ប៉ា ម៉េងហុក ប្រធានក្រុមការងារចុះជួយឃុំវាលម្លូរ បានប្រគល់អំណោយរបស់ក្រុមហ៊ុន REVLON ជូនដល់លោកគ្រូ អ្នកគ្រូ ចំនួន៧០នាក់ ក្នុងម្នាក់ទទួលបាន មួកសុវត្តិភាព១ ឆាត១ ច្រាសដុះធ្មេញ៣០ ទឹកអប១ប្រអប់ កាតាបស្ទាយ១ ថ្នាំលាបសក់៣ប្រអប់ ព្រមទាំងប្រគល់ឃីតចំនួន២៥៨៥កញ្ចប់ ជូនដល់អាជ្ញាធរភូមិយកទៅចែកជូនសមាជិកបក្សនៅមូលដ្ឋានរៀងៗខ្លួនផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!