ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមអំពាវនាវឱ្យ ពលរដ្ឋប្រុងប្រយ័ត្នយកចិត្តទុកដាក់ចំពោះក្មេងៗការពារកុំឱ្យឆ្លងជំងឺគ្រុនឈាម

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះសុខភាពជាពិសេសក្មេងតូចៗ ការពារកុំឱ្យឆ្លងជំងឺគ្រុនឈាម ដែលអាចកើតមានឡើងនៅក្នុងរដូវវស្សានេះ។

លោកវេជ្ជបណ្ឌិត លៀង ឫទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឍមណ្ឌលជាតិប្រយុទ្ធជំងឺ គ្រុនចាញ់ នៃក្រសួងសុខាភិ បាល បានមានប្រសាសន៍ឱ្យដឹងថា ឥឡូវនេះស្ថានភាពជំងឺគ្រុនឈាម គឺស្ថិតនៅក្នុងការកើនឡើង បើប្រៀបធៀបនឹងឆ្នាំមុន បានកើនឡើងជាង៥០ភាគរយ ដោយសារ តែក្នុងរយៈពេល៦ខែដើមឆ្នាំនេះ យើងមានអ្នកឆ្លងរហូត ដល់ ១១២៥ករណី ហើយក្នុងនោះស្លាប់ចំនួន២នាក់ផងដែរ ។  បើយើងប្រៀបធៀបទៅនឹងឆ្នាំមុនរយៈពេលដូចគ្នានោះ គឺយើងមានតែ៥០០ ករណីតែប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិតបានបន្តថា ដោយ សារតែមានការកើនឡើងនូវជំងឺគ្រុនឈាមនេះ សូមប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាពិសេសគឺកុមារតូចៗ ដែលអាចងាយនិងឆ្លងនិងជំងឺមួយនេះ ដោយសារតែមូសខ្លាខាំ។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ដើម្បីបង្ការកុំឱ្យមាន ការឆ្លងជំងឺគ្រុនឈាមនិងគ្រុនឈីកនៅក្នុងរដូវវស្សា ដែលមានភ្លៀងធ្លាក់ច្រើន សូមប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន និងចូលរួមលុបបំបាត់នូវវត្ថុដក់ទឹកមានដូចជា សម្បកកង់ឡាន ម៉ូតូ និងវត្ថុដក់ទឹកផ្សេងៗមួយ ចំនួនទៀត ដែលជាជម្រករបស់សត្វមូសខ្លា ។

អ៊ីចឹងខ្ញុំសុំសំណូម ពរឱ្យពួកគាត់ចាប់ផ្ដើមប្រុង ប្រយ័ត្ន តាមរយៈការចូលរួមសម្អាតអនាម័យជុំវិញផ្ទះ ក្នុងផ្ទះ ទុកដាក់ខោអាវបត់ឱ្យបានល្អ ហើយពាងទឹកគួរតែឧស្សា ហ៍លាងវាមួយអាទិត្យម្ដង ហើយនៅជុំវិញបរិវេណផ្ទះ ធ្វើម៉េចកុំឱ្យមានសម្បកកំប៉ុង ត្រឡោកដូងដក់ទឹកជាដើម ហើយបើសិនជាមាននរណាម្នាក់ គាត់ក្តៅខ្លួនសង្ស័យអីនោះ សូមមេត្តាយកទៅមន្ទីរពេទ្យនៅក្នុងរយៈពេល ២៤ម៉ោងឬ៤៨ម៉ោងជាបន្ទាន់ កុំ ព្យាយាមសាកល្បងព្យាបាលដោយលោកគ្រូពេទ្យឬក៏នៅតាមគ្លីនិកតូចៗមួយចំនួន គឺដោយសារគាត់អត់មានឧបករណ៍គ្រប់គ្រាន់ មិនមែនគាត់មិនចេះនោះទេ ប៉ុន្តែគាត់មិនទាន់ឆ្លងវគ្គរៀន សូត្រនៃការព្យាបាលជម្ងឺគ្រុន ឈាមឱ្យបានច្បាស់លាស់នោះទេ  អ៊ីចឹងសូមមេត្តាទៅពេទ្យរដ្ឋ ដែលពួកគាត់ទទួលបានការបណ្តុះបណ្តាលរហូតជារៀងរាល់ឆ្នាំ នេះគឺពិត ជាមានសារសំខាន់ណាស់ ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ផងដែរថា ជំងឺគ្រុនឈាមច្រើនកើតនៅខេត្ត ឬក៏តំបន់ណាដែលមានប្រជាជនរស់ នៅច្រើន ដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ សៀមរាប និងខេត្តតាកែវ ហើយជាទូទៅគឺនៅកន្លែងដែលមានប្រជុំជន មានផ្សារ និងប្រជាពលរដ្ឋរស់នៅកកកុញកៀកៗគ្នា ហើយប្រជាជនទាំងនោះមាន ការធ្វេសប្រហែស នៅក្នុងការមិនបានប្រមូលទាន់ពេលវេលា ដូចជាសម្បកកំប៉ុង និងសំបកកង់ជាដើម ដែលអាចជាឱកាសកើតដង្កូវទឹក ក្លាយ ទៅជាមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមនេះតែម្ដង ៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!