ទាន់ហេតុការណ៍
លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​ អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា=>អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ=>លោក សេង គន្ធ អញ្ជើញ​ជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មី ៤០០ នាក់ នៃគណបក្សសង្កាត់ចាក់អង្រែក្រោម
0

ផ្ទុះខ្លាំង សកម្មភាពបទល្មើសនាំចូលជ្រូករស់ដោយខុសច្បាប់ តាមច្រករបៀងក្នុងទឹកដីខេត្តត្បូងឃ្មុំ, ក្រុមការងារអន្ដរាគមន៍បង្រ្កាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បង្រ្កាបបានជនល្មើស ៤នាក់ និងវត្ថុតាងជ្រូករស់ ចំនួន ៣២ក្បាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នាវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២

ដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ និងដោយមានការសហការគ្នារវាង ក្រុមការងារអន្ដរាគមន៍បង្រ្កាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានធ្វើការស្ទាក់ចាប់បានរថយន្ដ ០១គ្រឿងម៉ាកសាំយ៉ុង ពណ៌ស ជាប្រភេទរថយន្ដដឹកអ្នកដំណើរ ១៥កៅអី គ្មានស្លាកលេខ បានលួចដឹកជញ្ជូនជ្រូករស់ដោយខុសច្បាប់ ៣២ក្បាលនាំចូលពីប្រទេសវៀតណាម ឆ្លងកាត់តាមច្រករបៀងក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បម្រុងយកទៅចែកចាយនៅក្នុងក្រុងសួង ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ។ ក្នុងសកម្មភាពចុះបង្រ្កាបបទល្មើសនាពេលនោះ ក៏មានការប៉ះទង្គិចគ្នារវាងក្រុមជនល្មើស និងក្រុមការងារអន្ដរាគមន៍បង្រ្កាបបទល្មើសចលនាសត្វ ដោយក្រុមជនល្មើសព្យាយាមបើករថយន្ដរត់គេច រហូតបើកបំបុករថយន្ដរបស់កម្លាំងក្រុមការងារជំនាញ និងមានអ្នកប៉ុនប៉ងមករំដោះមនុស្សថែមទៀតផង ប៉ុន្ដែនៅតែមិនអាចគេចផុតពីសំណាញ់ច្បាប់បាននោះទេ ដោយបានធ្វើការឃាត់ខ្លួនជនល្មើសចំនួន ៤នាក់ និងវត្ថុតាងជ្រូករស់ ចំនួន៣២ក្បាល។ បច្ចុប្បន្នជនល្មើសទាំង៤រូប ត្រូវបានមន្រ្ដីជំនាញនាំយកទៅសាកសួរ និងអនុវត្តតាមនីតិវិធីច្បាប់ ដោយឡែកជ្រូករស់ទាំងនោះ បានប្រគល់ឱ្យមន្រ្ដីជំនាញយកទៅរក្សាទុក និងធ្វើចត្តាឡីស័ក នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។

ជាការកត់សម្គាល់ សកម្មភាពបទល្មើសនាំចូលជ្រូករស់ដោយខុសច្បាប់ ពីប្រទេសវៀតណាម តាមច្រករបៀងនានាក្នុងទឹកដីខេត្តត្បូងឃ្មុំ ហាក់ដូចជាកើតឡើងយ៉ាងច្រើនគួរឱ្យកត់សម្គាល់ ដែលក្រុមឈ្មួញទាំងនោះធ្វើសកម្មភាពគ្មានខ្លាចរអាអ្វីបន្ដិចសោះ មិនដឹងថាការនាំចូលដោយខុសច្បាប់នេះ មានពាក់ព័ន្ធនឹងអំពើពុករលួយ ការសូកប៉ាន់ ឬក៏យ៉ាងណានោះទេ តើអាជ្ញាធរខេត្ត មន្រ្ដីជំនាញពាក់ព័ន្ធក្នុងខេត្ត បានដឹងរឿងនេះដែរឬទេ ព្រោះវាពិតជាកំពុងតែកក្រើកខ្លាំងហើយ ជាពិសេសក្នុងទឹកដីខេត្តត្បូងឃ្មុំនេះ។ បើសកម្មភាពនាំចូលនេះនៅតែកើតមានតទៅទៀត វាពិតជារឿងដ៏គួរអោយព្រួយបារម្ភខ្លាំងបំផុត ចំពោះបញ្ហាជំងឺឆ្លងកាចសាហាវលើសត្វ ប៉ះពាល់ដល់ការចិញ្ចឹមរបស់ប្រជាកសិករ ការបំផ្លាញចំណូលសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់កសិករប្រកបរបរចិញ្ចឹមសត្វផងដែរ។

សង្ឃឹមថាថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំ នៃមន្ទីរអង្គភាពជំនាញក្នុងខេត្តត្បូងឃ្មុំ នឹងមិនបន្ដឱ្យកើតមានសកម្មភាពដ៏គឃ្លើននេះតទៅទៀតទេ ហើយក៏មិនជឿថាការនាំចូលជ្រូករស់ដោយខុសច្បាប់ និងដោយបើកចំហរនេះ បែរជាគ្មានមន្រ្ដីណាមួយមើលឃើញនោះឡើយ ។ ប្រជាជន សង្ឃឹមលើមន្រ្ដី បើមន្រ្ដីមិនជួយរាស្រ្ដ តើជួយអ្នកណា? អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា « មន្រ្ដីជាអ្នកបម្រើរាស្រ្ដ មិនមែនជាចៅហ្វាយរបស់រាស្រ្ដទេ » ប្រការនេះសង្ឃឹមថា ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ របស់ខេត្តត្បូងឃ្មុំ នឹងប្រើកណ្ដាប់ដៃដែក បង្រ្កាបនូវរាល់បទល្មើសតូចធំ ជាពិសេសសកម្មភាពបទល្មើសការដឹកជញ្ជូនជ្រូករស់ដោយខុសច្បាប់ ពីប្រទេសវៀតណាម ដែលកំពុងតែកើតមានដូចហែរកឋិន ដោយប្រើវិធានការច្បាប់ខ្លាំងបំផុត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!