ទាន់ហេតុការណ៍
លោក កែវ រតនៈ បង្ហាញចក្ខុវិស័យអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ឱ្យក្លាយជាមជ្ឈមណ្ឌលថាមពលស្អាត និងតំបន់សេដ្ឋកិច្ចទំនើប ក្នុងពិធីជួបសំណេះសំណាលជាមួយអាជីវករ ជាង២ពាន់នាក់=>សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo=>ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី..!=>ក្នុងឱកាស ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលឹកបទពិសោធន៍ ធ្លាប់មើលថែរនិងអប់រំស្តារនិតិសម្បទាយុវជនជាប់សារធាតុញៀន រហូតបំផុសគំនិតរៀបចំជាបទចម្រៀងដាស់តឿនរំលឹកនិងអប់រំយុវជនឲ្យជៀសឆ្ងាយពីគ្រឿងញៀន!=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
0

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន និង ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រជុំ​បូកសរុប​ការងារ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ ចុះ​ពិនិត្យ​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ឥតគិតថ្លៃ​នៅ​ទូទាំង​ស្រុក​កោះសូទិន ខេត្តកំពង់ចាម

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​កោះសូទិន និង ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រជុំ​បូកសរុប​ការងារ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ ចុះ​ពិនិត្យ​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ឥតគិតថ្លៃ​នៅ​ទូទាំង​ស្រុក​កោះសូទិន ខេត្តកំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២២ នា​ខេត្តកំពង់ចាម ។​

ឯកឧត្តម វេជ្ជបណ្ឌិត សៅ សំបូរ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមគ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ បាន​ជម្រាបជូន​ថា ក្រុមគ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត បាន​បង្កើតឡើង​កាលពី​ខែ​មិនា​ឆ្នាំ ២០១៩ ដែល​បច្ចុប្បន្ន​មាន​សមាសភាព​សរុប​ចំនួន ៩២ នាក់ ក្នុងនេះ​វេជ្ជបណ្ឌិត​ចំនួន ១០ នាក់ ទន្ត​បណ្ឌិត ១ នាក់ គ្រូពេទ្យ ៤​នាក់ គិលានុបដ្ឋាក យិ​កា​៦២ នាក់ និង​និស្សិត​គិលានុបដ្ឋាក ទន្ត​គិលាន ១៥​នាក់ ។ ផ្តើមចេញ​ពីនេះ ក្រុមគ្រូពេទ្យ​ក៍​បានធ្វើ​សកម្ម​ភាពជា​បន្តបន្ទាប់​បាន​ចំនួន​៥​លើក ក្នុង​៤​ឃុំ​នៅ​ស្រុក​កោះសូទិន ពិនិត្យ​ជំងឺ​សរុប​បាន ១៩៣៨​នាក់ ស្រី​១៣៤៣​នាក់​។ដោយសារ​ការផ្ទុះ​ឡើង​រីក​រាលដាល​ជាស​កល​នូវ​ជំងឺ​កូ​វីដ​១៩ សកម្មភាព​ក្រុមគ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត​ត្រូវ​រាំងស្ទះ​ខកខាន​រហូតមកដល់​ដើមខែ​មេសា​ឆ្នាំ​២០២២ ក៏បាន​ចាប់​ផ្ដើមធ្វើ​សកម្មភាព​ជាថ្មី​តាម កាលវិភាគ​រហូតដល់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២២ ដោយ​ផ្តល់​សេវា​ចំនួន​៤​គឺ ១-​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ​គ្រប់​វ័យ​២- ពិនិត្យ​ពិគ្រោះ​ធ្មេញ ដក​ធ្មេញ ៣-​ចាក់​វ៉ ក់​សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ និង ៤ ពិនិត្យ​វាស់​ភ្នែក​និង​ផ្តល់ជូន​វ៉ែនតា បាន​គ្រប់ ឃុំ​ទាំង​៨​ក្នុងស្រុក​កោះសូទិន​ប្រកបដោយ​លទ្ធផល​គួរ​ជាទី​មោទនៈ​។​

ឯកឧត្តម វេជ្ជបណ្ឌិត សៅ សំបូរ ជំនួសមុខ​ក្រុមគ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត​ឯកឧត្តម​ខៀវ កាញារីទ្ធ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឯកឧត្តម អភិបាលខេត្ត​កំពង់ចាម និង​ក្រុមការងារ​ចុះ​ឃុំ​ទាំង​៨ ដែល​បានផ្ដល់​ទំនុកចិត្ត ជំនឿ​មកលើ​ក្រុមគ្រូពេទ្យ​ដោយបាន​ឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី​និង​សំភារៈ ថវិកា ជា​មូលដ្ឋានគ្រឹះ​មិនអាច​ខ្វះ​បាន​សំរាប់​ក្រុមគ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត​មានលទ្ធភាព គ្រប់គ្រាន់​ក្នុងការ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ សរុប​ចំនួន ៤ ៦៦៣ នាក់ ក្នុងនោះ ជំងឺ​ទូទៅ ៣ ៨៤៥ នាក់ ដក​ធ្មេញ ៣៥១ នាក់ ចាក់​វ៉ាក់សាំង បាន ៣៦៨ នាក់ វាស់​ភ្នែក ផ្តល់ជូន​វែ​នតា បាន ១០០ នាក់ ។ ថវិកា ចំណាយ​អស់​ជាង ៧៦ លាន​រៀល ។


ឯកឧត្តមអ៊ុន ចាន់​ដា បានចាត់ទុក​ក្រុមគ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ ដែល​បាន​ចុះមក​ស្រុក​កោះសូទិន មិន​ត្រឹមតែ​ចូលរួម​ក្នុង​ការផ្តល់សេវា​សុខាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ ប៉ុណ្ណោះ​ទេ ថែមទាំង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ដើម្បីអោយ​ភាព​សាំ​ក្នុង​សហគម ។ សកម្មភាព​ពិនិត្យ ព្យាបាល​ជំងឺ​ឥតគិតថ្លៃ​នេះ គឺជា​ការចូលរួម​កាត់​បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋ ដែល​ចំណាយ​ទៅលើ​គ្លីនិក​ឯកជន ឬ​ពេទ្យ​រដ្ឋ ដែល​យក​សេវា ។ ឯកឧត្តម អភិបាលខេត្ត បាន​កោតសរសើរ និង​គាំទ្រ​ចំពោះ​សកម្មភាព​ការងារ​របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ ទាំងអស់ ហើយ​សូម​បន្តសកម្មភាព​នេះ​ទៅមុខទៀត ដើម្បី​សុខមាលភាព របស់​ប្រជាពលរដ្ឋ ដែលជា​គោលការណ៍​រប​ស់រាជ​រដ្ឋាភិបាល ក្នុងការ ការពារ​សុខភាព​រប​ស់​ប្រជាពលរដ្ឋ អោយបាន​ល្អ​។

ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មាន​ប្រសា​ន៍​លើកឡើងថា ការជួប​ជុំគ្នា​នាឱកាស​នេះ គឺជា​ការបញ្ចប់​បេសកកម្ម​របស់​ក្រុមគ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ទាំង ៨ នៃ​ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។ ជា​ផែន​ការបន្ត គឺ ១ ខែ ឬ ២ ខែ ក្រុមគ្រូពេទ្យ​នឹង​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ឥតគិតថ្លៃ​បន្តទៀត ។ ឯកឧត្តម រដ្ឋមន្ត្រី បាន​សំដែង​នូវ​ការ​អរគុណ​ចំពោះ​ក្រុមគ្រូពេទ្យ​ទាំងអស់​ដែល​បាន​ចំណាយ​ពេលវេលា និង​កំលាំងកាយ​ចិត្ត ក្នុង​ការចុះ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ហើយ ឯកឧត្តម នឹង​ស្នើ​ទៅ​រាជរដ្ឋាភិបាល ក្នុងការ​ផ្តល់ជូន​នូវ​មេដាយ ការងារ​ជូន​ដល់​ក្រុមគ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត​ទាំងអស់ ដើម្បី​ជាការ​លើកទឹកចិត្ត នឹង​បន្ត​ជម្រុញ​សកម្មភាព​នេះ​ទៅមុខទៀត ក្នុងការ​ធ្វើយ៉ាងណា​រួមចំណែក​លើកកម្ពស់​សុខ​ភាព​ជូន​ប្រជាពលរដ្ឋ​នៅតាម​ទីជនបទ បាន​កាន់តែ​ប្រសើរ​ល្អ ។​

នៅក្នុង​ឱកាស​នេះដែរ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានផ្តល់​ជូន​នូវ​លិខិត​សរសើរ​ដល់ លោកជំទាវ សាស្ត្រាចារ្យ ឱសថ​បណ្ឌិត ខៀវ​ទេព រ​ង្សុី​កាញារីទ្ធ ប្រធានកិត្តិយស​ក្រុមគ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ និង​ជូន​ដល់ ប្រធាន អនុប្រធាន និង​ក្រុមគ្រូពេទ្យ​ទាំងអស់ ចំនួន ៨៣ នាក់ ដែល​បាន​លះបង់​ពេលវេលា យក​អស់​កម្លាំងកាយ​ចិត្ត ដើម្បី​ចូលរួម​ក្នុង​យុទ្ធនា​ការពិនិត្យ​សុខភាព ព្យាបាល​ជំងឺ​និង​ចែក​ថ្នាំ​ជូន​ដល់​ប្រជាជន​ក្នុង​ស្រុ​កោះសូទិន ខេត្តកំពង់ចាម ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!