ទាន់ហេតុការណ៍
លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​ អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា=>អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ=>លោក សេង គន្ធ អញ្ជើញ​ជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មី ៤០០ នាក់ នៃគណបក្សសង្កាត់ចាក់អង្រែក្រោម
0

ពលរដ្ឋ​ថា ឈ្មោះ​អឿន កំពុង​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ដី​ព្រៃ​គ្រប់គ្រង​ដោយ​បរិស្ថាន​មណ្ឌលគិរី ជាច្រើនហិកតា ឲ្យទៅ​លោក​ធំ​ម្នាក់ នៅក្នុង​ខេត្ត​មណ្ឌលគិរី​

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ថ្ងៃទី៦ខែឧសភា ឆ្នាំ២០២២
ខេត្ត​មណ្ឌល​គី​រី​៖ តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ កាលពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២២​នេះ មាន​ករណី​ដាក់​គ្រឿងចក្រ​ធ្វើការ​ឈូសឆាយ​ទន្ទ្រាន់​យក​ដី​ព្រៃ ពី​សំណាក់​អ្នកធំ​ម្នាក់ ក្នុង​ខេត្ត​មណ្ឌលគិរី ដី​នៅ​ចំណុច​នោះ​គឺជា​ដី​គ្រប់គ្រង​ដោយ​បរិស្ថាន​ដែល​ស្ថិត​នៅ​ចំណុច​ភូមិ ពូ​ត្រុំ សង្កាត់រ​ម្យនា ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី​។​

​ក្រោយពី​មាន​សេចក្តីរាយការណ៍ ក៏​មាន​មន្ត្រី​ជំនាញ​មួយ​ចំនួន​បាន​ចុះ​ទៅ​ដល់​ទីតាំង​ចំណុច​ភូមិ​-​ឃុំ ខាងលើនេះ និងបាន​ផ្តឹត​យក​រូបភាព ហើយរាយ​ការជូន​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី គ្រារ​នោះ​ជំនាញ​ព្រៃឈើ​បានបញ្ជាក់​ថា ទីតាំង​មួយ​នេះ​គឺជា​ដីព្រៃ​គ្រប់គ្រង​ដោយ​ជំនាញ​ផ្នែក​បរិស្ថាន​ខេត្តមណ្ឌលគិរី​។​

​ជាក់ស្តែង កាលពី​ថ្ងៃ​ទី​២៨ មេសា ២០២២​នេះ ត្រូវបាន​គេ​ឃើញ​មាន​គ្រឿងចក្រ​កំពុង​ដាក់​ឈូសឆាយ​ទន្ទ្រាន់​យក​ដី​ព្រៃ​ចំណុច​ខាងលើ​នេះ​បាន​ចំនួន​ជាច្រើន ហិកតា ។ ហើយ​ករណី​ឈូសឆាយ​ដី​ព្រៃ​គ្រប់គ្រង​ដោយ​បរិស្ថាន​មណ្ឌលគិរី ត្រូវ​គេ​ស្គាល់​ត្រឹមតែ​ឈ្មោះ អឿន ជា​អ្នក​ដាក់​គ្រឿង​ដើម្បី​រត់ការ​ឈូសឆាយ​ទន្ទ្រាន់​យក​ដី​ព្រៃ​គ្មាន​ច្បាប់​ឲ្យ​លោក​ធំ​ម្នាក់​ដែល​កំពុង​ដេកចាំ​យក​ដី​ទាំងនេះ​រាប់​សិបហិក​តា នៅ​ចំណុច​ភូមិ​ពូ​ត្រុំ សង្កាត់រ​មនា ក្នុង​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​នេះ​។

គួរបញ្ជាក់​ថា កាលពី​ពេល​ថ្មីៗ​នេះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្តីប្រកាស​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ រឹតបន្តឹង ពាក់ព័ន្ធ​ការកាប់​ទន្ទ្រាន់​យក​ដី​ព្រៃ​របស់​រដ្ឋ រួម​ទាំង​ការ​កាប់​យក​ឈើ​លក់ និង​ការដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ឆ្លងដែន​ទៅ​ប្រទេស​ជិតខាង ជាដើម​។​

​យ៉ាងណាក៏ដោយ ពលរដ្ឋ​ភូមិ​ពូ​ត្រុំ បាន​សម្តែង​ការ​មិន​ពេញចិត្ត ពាក់ព័ន្ធ​ករណី​ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃ​ជាច្រើនហិក​.​តា នៅ​ចំណុច​ភូមិ​-​ឃុំ ខាងលើនេះ​។ករណី​ការ​ឈូសឆាយ​ទន្ទ្រាន់​រំលោភ​យក​ដី​ព្រៃ​គ្រប់គ្រង​ដោយ​ជំនាញ​បរិស្ថាន​ស្ថិតនៅ​ភូមិ​ពូ​ត្រុំ សង្កាត់​មនោរម ក្រុង​សែន​មនោ​រម្យ ខេ​ត​មណ្ឌលគិរី​នេះ ប្រជាពលរដ្ឋ​សុំ​ដល់​ឯកឧត្តម ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី មេត្តា​មាន​ចំណាត់ការ​ជួយ​ទប់ស្កាត់ និង​បើ​មាន​សកម្មភាព​លួច​ឈូសឆាយ​បន្ត សូម​ឯកឧត្តម​បញ្ជារ​កម្លាំង​ជំនាញ​ចុះបង្ក្រាប ឲ្យទាន​ពេលវេលា​នឹង​ដាក់ទោស​ទាន់​តាម​ផ្លូវ​ច្បាប់​ផងទា៕

ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!