ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

ការចិញ្ចឹមមាន់ស្រែភ្ញាស់យកកូនតាមបច្ចេកទេសត្រឹមត្រូវ គឺបានជួយកាត់បន្ថយចំណាយថ្លៃដើម

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

អ្នកជំនាញចិញ្ចឹមមាន់បានឱ្យដឹងថា ការចិញ្ចឹមមាន់ស្រែភ្ញាស់យកកូនតាមបច្ចេកទេសត្រឹមត្រូវ បានជួយកាត់បន្ថយចំណាយថ្លៃដើម និងមិនប៉ះពាល់ដល់ប្រសិទ្ធភាពគុណភាពផលិតកម្មនោះឡើយ ដែលជួយឱ្យកសិករទទួលបានប្រាក់ចំណូលកាន់តែល្អប្រសើរសម្រាប់ផ្គត់ផ្គង់គ្រួសារ ។

លោ កស្រី ពុត សុជា កសិករជោគជ័យចិញ្ចឹមមាន់ស្រែភ្ញាស់យកកូន រស់នៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ស្ថានភាពវិបត្តិបច្ចុប្បន្ន បានធ្វើឱ្យចំណូលផលិតកម្មមាន់ស្រែយកកូនរបស់គ្រួសារគាត់មានការធ្លាក់ចុះបន្តិច ប៉ុន្តែកត្តានេះក៏បានធ្វើឱ្យគាត់រកឃើញពីវិធីសាស្ត្រកាត់បន្ថយចំណាយថ្លៃដើម ដែលមិនប៉ះពាល់ដល់ប្រសិទ្ធភាព គុណភាពផលិតកម្មនោះទេ ។

លោកស្រីបានបន្តថា បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលពីមន្ត្រីជំនាញជាបន្តបន្ទាប់ ទាក់ទងនឹងបច្ចេកទេសចិញ្ចឹមមាន់ស្រែភ្ញាស់យកកូននេះមក លោកស្រីក៏បានបញ្ចូលបច្ចេកទេសពាក់កណ្តាលស្វ័យប្រវត្តិសម្រាប់កាត់បន្ថយកម្លាំងពលកម្ម , បង្កើនចំណីផ្សំដែលមានក្នុងស្រុកដោយកាត់បន្ថយចំណីបាវ , ប្រើលក្ខណៈសាមញ្ញតែប្រសិទ្ធភាពសម្រាប់កាត់បន្ថយការប្រើចរន្តអគ្គិសនីក្នុងការកម្តៅកូនមាន់ , និងរកឃើញវិធីសាស្ត្របង្កើនប្រសិទ្ធភាពទូរភ្ញាស់ដែលធ្វើឱ្យអត្រាញាស់កើនឡើង ជាពិសេសបង្កើនការផ្សព្វផ្សាយស្វែងរកដៃគូទិញកូនមាន់ឱ្យបានផុសផុល ជាដើម ។
« ដើម្បីអនុវត្តបានជោគជ័យទី១ យើងត្រូវមើលទីកន្លែងពេលមានអាកាសធាតុល្អ ដីមិនលិចទឹក មិនក្ដៅពេក មិនត្រជាក់ពេក ហើយទី២យើងត្រូវចេះជ្រើសរើសពូជ ពូជណាដែលល្អសមស្របទៅតាមទីកន្លែងរបស់យើង សមស្របទៅនឹងអាកាសធាតុ ហើយមួយទៀត គឺការផ្តល់ចំណីគឺយើងត្រូវចេះផ្ដល់ ចំណីវាឱ្យបានត្រឹមត្រូវ មានពេលវេលាឱ្យបានត្រឹមត្រូវ ដោយមានបច្ចេកទេសពីខាងមន្ទីរកសិកម្មបានបង្រៀន » ។

លោក សេង សោភា ប្រធានផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ការចិញ្ចឹមមាន់ស្រែភ្ញាស់យកកូនរបស់ប្រជាកសិករ មន្ត្រីជំនាញនៃមន្ទីរកសិកម្ម បានចុះបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹម ដូចជាការសាងសង់ទ្រុង ការជ្រើសរើសពូជ ការផ្សំចំណី និងបានតាមដានជាប់ជាប្រចាំពី ការថែទាំ ការចាក់វ៉ាក់សាំងការពារជំងឺ ជាដើម ដើម្បីឱ្យគាត់យល់ដឹងកាន់តែច្បាស់ពីការចិញ្ចឹមឱ្យទទួលបានជោគជ័យ ។

សំឡេង ៖ « ការចុះបង្រៀននេះគឺខាងការិយាល័យរបស់ខ្ញុំ បានចុះបង្រៀនបណ្ដុះបណ្ដាលវគ្គខ្លីៗ ហើយយើងក៏មានការតាមដានចាប់តាំងពីការចិញ្ចឹម ការចាក់វ៉ាក់សាំង ពីរបៀបលាយចំណី តាំងពីរបៀបថែទាំទាំងអស់ ទៅតាមបច្ចេកទេសរបស់ជំនាញយើង គឺយើងបានបង្រៀនគាត់អស់ហើយ នៅពេលដែលវាធំហើយនោះ គឺមានចងក្រងឱ្យមានអ្នកទិញ-អ្នកលក់គឺមិនចោលទេ »។

សូមបញ្ជាក់ថា លោកស្រី ពុត សុជា មានមេមាន់ភ្ញាស់យកកូនចំនួន៤០០ក្បាល ដោយអាចពងបានប្រហែល១៥០០ពងក្នុង១ខែ ដែលពងមាន់មិនមានមេជីវិតមានតម្លៃ២០០០រៀល និងកូនមាន់មានអាយុ៣សប្តាហ៍មានតម្លៃ៦០០០រៀល ៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!