ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

នាព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២២នេះ កម្មវិធីជួបសំនេះសំណាលជាមួយប្រជាពលរដ្ឋស្ថិតនៅ ឃុំ រូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ត្បូងឃ្មុំ ៖ នៅក្នុងកម្មវិធីជួបសំនេះសំណាលជាមួយប្រជាពលរដ្ឋស្ថិតនៅ ឃុំ រូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង បានលើកឡើងថា គ្រប់ថ្នាក់ដឹកនាំរបសគណបក្សប្រជាជនកម្ពុជា មិនដែលបោះបង់ ឬរត់ចោលប្រជាពលរដ្ឋម្តងណាឡើង ពោលគឺនៅរួមសុខរួមទុកជាមួយប្រជាពលរដ្ឋរហូតមក ដោយបានកសាងនូវសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បីបំពេញតម្រូវការរស់នៅប្រចាំរបស់ពួកគាត់ ។ ជាក់ស្តែងមកដល់ពេលនេះប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ហើយប្រជាជនមានតែក្តីសប្បាយរីកាយប៉ុណ្ណោះ ដូចនេះយើងទាំងអស់គ្នាត្រូវបន្តរួមរស់ជាមួយគ្នាតទៅទៀត ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ឳ្យកាន់តែរីកចម្រើនថែមទៀត ពោលគឺបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខ ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបន្តថា ដោយសារតែសម្តេចតេជោដាក់យុទ្ធសាស្ត្រត្រឹមត្រូវទើបយើងអាចរក្សាបាននូវសុខសន្តិភាព សុខមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ដោយប្រទេសយើងនៅតែបន្តការអភិវឌ្ឍន៍បានលើគ្រប់វិស័យ ជាក់ស្តែងនៅខេត្តត្បូងឃ្មុំមានសមទ្ធិផលជាច្រើនត្រូវបានកសាង សម្រាប់បម្រើដល់ផលប្រយោជ របស់ប្រជាពលរដ្ឋ ជាងស្តែងដូចជា មន្ទីពេទ្យដ៏ធំមួយដែលបើកសម្ភោធន៍ឳ្យប្រើប្រាស់កាលពីពេលថ្មីកន្លងមកនេះ ។

ជាមួយនិងការលើកឡើងបែបនេះឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏ថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខ ដោយតែងតែបន្តបោះឆ្នោតគាំទ្រជារៀងរហូតមក ដើម្បីដឹកនាំប្រទេសជាតិរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ សុខមាលភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ រួមទាំងផ្តល់សិទ្ធិសេរីភាពយ៉ាងពេញលេញដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់និន្នាការ នយោបាយ សាសនា ឬជាតិសាសអ្វីឡើយ ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!