ទាន់ហេតុការណ៍
លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​ អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា=>អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ=>លោក សេង គន្ធ អញ្ជើញ​ជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មី ៤០០ នាក់ នៃគណបក្សសង្កាត់ចាក់អង្រែក្រោម
0

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍ ស្ដីពី ស្ថានភាពទូទៅរបស់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍ស្ដីពីស្ថានភាពទូទៅរបស់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួង។

ក្រោមអធិបតីភាពសម្ដេចក្រឡាហោម កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមនាយឧត្តមសេនីយ៍ ជាថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃមួយចំនួនទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុរភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ បានរាយការណ៍ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គប្រជុំអំពីស្ថានភាពទូទៅ រួមទាំងរចនាសម្ព័ន្ធក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។ ឯកឧត្តមបន្តថា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃមានអង្គភាពចំណុះចំនួន៥ រួមមាន រួមមានអង្គភាពរដ្ឋបាល-ហិរញ្ញវត្ថុ អង្គភាពកីឡានគរបាលជាតិកម្ពុជា អង្គភាពបច្ចេកទេសកីឡាជំនាញ អង្គភាពសហប្រតិបត្តិការកីឡាអន្តរជាតិ និងអង្គភាពសវនកម្មផ្ទៃក្នុង និងមានថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីសរុបជិត៥០០នាក់ រួមទាំងកីឡាករ កីឡាការនី។

សម្ដេចក្រឡាហោម ស ខេង បានឧបនាយករដ្ឋមន្ត្រី បានសម្ដែងការកោតសរសើរក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃដែលបានខិតខំអភិវឌ្ឍន៍សមត្ថភាពកីឡាករ កីឡាការនី បើទោះមានការប្រឈមនឹងជំងឺកូវីដ-១៩។ សម្ដេចក៏បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃផ្ដល់ការគាំទ្របន្ថែមទៀតដល់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃដើម្បីអភិវឌ្ឍន៍សមត្ថភាពកីឡាករ កីឡាការនី៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!