ទាន់ហេតុការណ៍
ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!
0

ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា តាមវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងមត្តេយ្យសិក្សា ជុំវិញរាជធានីភ្នំពេញ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២–

នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនថ្នាក់កណ្តាល អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា តាមវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងមត្តេយ្យសិក្សា ជុំវិញរាជធានីភ្នំពេញ។

ឆ្លៀតនាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលបានរៀបចំកម្មវិធីជួបជុំប្រកបដោយអត្ថន័យ និងភាពសប្បាយរីករាយ ក្នុងលក្ខណៈជាមហាគ្រួសារដ៏ធំមួយជាមួយនឹងសមាជិក សមាជិកាជាង ៣,៥០០ អញ្ជើញមកពីគ្រឹះស្ថានសិក្សាក្នុងរាជធានីភ្នំពេញ ជាពិសេសក្នុងបរិបទក្រោយពេលដែល សម្តេចតេជោនាយករដ្ឋមន្ត្រី ទើបបានសម្រេចលើកលែងកាតព្វកិច្ចការពាក់ម៉ាស់នៅតាមកន្លែងទីសាធារណៈជាទីលំហ ឬកន្លែងដែលមានចរន្តខ្យល់ចេញចូលល្អ នៅទូទាំងប្រទេស រួមជាមួយនឹងការបន្តជំរុញការចូលរួមយុទ្ធនាការចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ ដូសជម្រុញឱ្យបានគ្រប់ៗគ្នា ក្នុងគោលដៅដើម្បីបន្តធានានូវនិរន្តភាពនៃបង្កើនភាពស៊ាំសហគមន៍ឱ្យកាន់តែរឹងមាំ។ ទាំងអស់នេះ ក៏បានបង្ហាញផងដែរអំពីការវិវត្តវិជ្ជមានប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់នៃស្ថានការណ៍គ្រប់គ្រងការរីករាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា លោកគ្រូអ្នកគ្រូ គឺជាមូលធនមនុស្សដ៏សំខាន់បំផុត ដែលសំបូរហូរហៀរទៅដោយបណ្តុំគំនិត ចំណេះដឹង និងគុណធម៌ប្រកបដោយកិត្តិយសខ្ពង់ខ្ពស់ និងគឺជាអ្នកដើរតួនាទីស្នូលក្នុងការបណ្តុះបណ្តាលធនធានមនុស្សតាំងពីកុមាររហូតដល់ធំពេញវ័យ តាមរយៈការបង្ហាត់បង្រៀនបណ្តុះសមត្ថភាព និងការចែករំលែកចំណេះវិជ្ជា រួមជាមួយការអប់រំផ្នែកសីលធម៌ គុណធម៌ដល់ប្អូនៗក្មួយៗជាទំពាំងស្នងប្ញស្សីឱ្យក្លាយទៅជាសិស្សល្អនៅក្នុងសាលារៀន ជាកូនល្អនៅក្នុងគ្រួសារ និងជាពលរដ្ឋល្អដែលមានមហិច្ឆិតាចង់បានការអភិវឌ្ឍចំណេះដឹង និងការរីកចម្រើនជឿនលឿនរបស់សង្គមជាតិ។ នៅពេលយើងសំបូរដោយធនធានមនុស្សខ្លាំង នោះប្រទេសជាតិយើងនឹងខ្លាំង និងប្រកបដោយភាពម្ចាស់ការរឹងមាំលើគ្រប់វិស័យ។

ឯកឧត្តម ហ៊ុន ម៉ាណែត បាបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយគត់ដែលបានដឹកនាំកសាង និងអភិវឌ្ឍប្រទេស សម្រេចសមិទ្ធផលធំៗច្រើនជាងគេបំផុត ដោយឈរលើគោលការណ៍ “អ្វីៗដើម្បីបុព្វហេតុជាតិមាតុភូមិ”។ សមិទ្ធផលទាំងអស់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនបានកើតមានឡើងដោយចៃដន្យនោះទេ។ ជាក់ស្តែងណាស់ គឺជាផ្លែផ្កានៃកត្តាអ្នកដឹកនាំ ដែលមានចក្ខុវិស័យច្បាស់លាស់ក្នុងបុព្វហេតុបម្រើប្រជាពលរដ្ឋ, គិតគូរដល់ប្រយោជន៍ជាតិជាធំ និងដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា សំដៅធ្វើយ៉ាងណាឱ្យពួកគាត់ទទួលបានជីវភាពរស់នៅថ្លៃថ្នូរ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានគូសរំលេចថា “ការវិនិយោគលើគ្រូបង្រៀន គឺដើម្បីធ្វើឱ្យប្រទេសជាតិកាន់តែរីកចម្រើនរឹងមាំ និងម្ចាស់ការ”។ ស្របនឹងទស្សនវិស័យនេះ គណបក្សប្រជាជនកម្ពុជាបានគិតគូរយកចិត្តទុកដាក់ខ្ពស់ និងចាត់វិស័យអប់រំជាវិស័យស្នូលចម្បងមួយនៅក្នុងការកសាង និងអភិវឌ្ឍប្រទេស ហើយគោលនយោបាយដែលបានដាក់ចេញកន្លងមក គឺតែងបានផ្តោតលើការលើកកម្ពស់ជីវភាពរស់នៅ និងការលើកទឹកចិត្តតាមរយៈការផ្តល់នូវអត្ថប្រយោជន៍ផ្នែកសុខមាលភាពសង្គមផ្សេងៗជាប់ជាប្រចាំចំពោះលោកគ្រូអ្នកគ្រូ ដែលត្រូវមានអម្រែកក្នុងការបន្តខិតខំពង្រឹង និងអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ដើម្បីចែករំលែកដល់សិស្សានុសិស្ស៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!