ទាន់ហេតុការណ៍
សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)=>រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង​ Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
0

សម្ដេចតេជោនាយករដ្ឋមន្ត្រី អំពាវនាវចំពោះប្រជាពលរដ្ឋមកទទួលយកវ៉ាក់សាំងដូសទី៣ដើម្បីធានានូវភាពរឹងមាំសម្រាប់ការបន្តនិរន្តរភាពនៃការមិនពាក់ម៉ាស

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២-

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអំពាវនាវចំពោះប្រជាពលរដ្ឋឱ្យមកទទួលយកវ៉ាក់សាំងដូសទី៣ ដោយចាត់ទុកថាជាដូសអប្បបរមាកម្រិតទាបបំផុតនៅក្នុងប្រទេសរបស់យើង ដើម្បីធានានូវភាពរឹងមាំសម្រាប់ការបន្តនិរន្តរភាពនៃការមិនពាក់ម៉ាសនោះ។

ក្នុងសារពិសេសជាសំឡេងនាព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២២ ជូនជនរួមជាតិ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បងប្អូនដែលបានចាក់ដូសទី២រួចមកហើយ ត្រូវបន្តចាក់ដូសទី៣។ ចំណុចនេះ គឺជាចំណុចនៃការទាមទារអំពីបញ្ហាសុខុមាភាពផ្ទាល់ ខ្លួនរបស់បងប្អូន និងការពារអាយុជីវិតក៏ដូចជាក្រុមគ្រួសាររបស់បងប្អូននិងខ្លួនយើងម្នាក់ៗ។

សម្ដេចតេជោគូសបញ្ជាក់ថា «ដើម្បីចៀសវាងនូវការភ័ន្តច្រឡំណាមួយ ទោះបីបានប្រើពាក្យថាវាដូចជាកាតព្វកិច្ច ក៏ប៉ុន្តែវាមិនពាក់ព័ន្ធនឹងផ្លូវច្បាប់នោះទេ។ ការប្រើពាក្យកាតព្វកិច្ចអាចមានការភ័ន្តច្រឡំ ប៉ុន្តែអ្វីដែលខ្ញុំព្រះករុណា ខ្ញុំ និយាយនៅក្នុងបញ្ហាដូសទី៣នេះ គឺបងប្អូនចាក់ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ហើយបើទោះបីជាបងប្អូនមិនបានចាក់ ក៏មិនមានច្បាប់មួយណាតម្រូវឱ្យមានការផាកពិន័យ និងវិធាន ការរដ្ឋបាលនោះទេ»។ ប៉ុន្តែ សម្ដេចតេជោ នៅតែទទូចឱ្យបងប្អូនជនរួមជាតិរបស់យើង ទៅបន្តទទួលយកនូវដូសទី៣ ដែលជាដូស តិចបំផុត ដែលត្រូវតែមានសម្រាប់អ្នកដែលបានចាក់ដូសទី១ និងទី២រួចហើយ។ ប្រសិនបើបងប្អូនយើងមានការពេញចិត្ត នឹងមកទទួលនូវដូសទី៤ថែមទៀត ហើយក៏កំពុងពិនិត្យអំពីលទ្ធភាពនៃការចាក់ដូសទី៥ សម្រាប់មន្ត្រីជួរមុខរបស់យើងជាបន្តទៀត។ ដោយយើងមិនមានការលំបាកណាមួយសម្រាប់ការខ្វះវ៉ាក់សាំងចាក់សម្រាប់បងប្អូននោះទេ។

សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា ប៉ុន្តែអ្វីដែលសម្ដេចអំពាវនាវចង់បានបំផុត គឺការទទួលយកវ៉ាក់សាំងនូវដូសទី៣នេះតែម្ដង សម្រាប់ប្រជាពលរដ្ឋប្រមាណជា ៦លាន៤សែននាក់ ដែលមិនទាន់បានទទួលនូវវ៉ាក់សាំងដូសទី៣នៅឡើយ។ ប៉ុន្តែសម្ដេចតេជោនៅតែបញ្ជាក់ថា បើទោះបីជាបងប្អូនមិនបានចាក់ ក៏មិនមានន័យថា ត្រូវផាកពិន័យ ឬមានទណ្ឌកម្មណាមួយទេ តែនេះជាបញ្ហាសុខុមាលភាព សុខភាពផ្ទាល់ខ្លួនរបស់បងប្អូនម្នាក់ៗ និងក្រុមគ្រួសារខ្លួនតែប៉ុណ្ណោះ ហើយនេះចាត់ទុកថា វាជាកាតព្វកិច្ចដែលខាងផ្នែកសុខភាពរបស់យើងតម្រូវឱ្យចាក់នូវដូសទី៣នេះ ដើម្បីរក្សានៅភាពធន់នៅក្នុងសុខភាពរបស់យើង និងការរួមចំណែករបស់បងប្អូន ទៅលើការចូល រួមការពារនូវជំងឺកូវីដ-១៩។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្តលើកទឹកចិត្តឱ្យបុគ្គលគ្រប់រូប បន្តធ្វើតេស្តរហ័សរកមេ រោគកូវីដ-១៩ ក្នុងករណីមានការសង្ស័យ ត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែក ហើយធ្វើការព្យាបាល។ ព្រោះថា បន្ទាប់ពីការដោះចេញនូវកាតព្វកិច្ចពាក់ម៉ាស គឺយើងត្រូវតែតាមដានដោយដិតដល់ ទៅលើចំណុចទាំងឡាយ ដែលវាអាចឆ្លងកើតឡើង វិញ ហើយដែលរាជរដ្ឋាភិបាលត្រូវប្រកាន់ យកនូវអភិក្រមគ្រប់គ្រង តាមរយៈនៃការឱ្យពាក់ម៉ាស់ឡើងវិញទាំងស្រុងទូទាំងប្រទេស ឬក៏មួយផ្នែកណានោះ។ ដូច្នេះទាមទារបន្ទាប់ពីការទទួលនូវការលើកលែង នូវការពាក់ម៉ាស ប្រជាពលរដ្ឋតាមពិនិត្យខ្លួនឯង ធ្វើតេស្តរុករកមេរោគកូវីដ១៩ ជាពិសេសផ្នែកវិស័យសុខាភិបាលត្រូវតាមដានការវិវត្តន៍ប្រែប្រួល នៃបញ្ហាទាំងអស់នេះ ដើម្បីយើងមានវិធានការទាន់ពេល។

សម្ដេចតេជោ ក៏បានស្នើឱ្យវិស័យសុខាភិបាល ក៏ត្រៀមឆ្លើយតបជាមួយនឹងបញ្ហាទាំងឡាយដែលអាចកើតឡើងជាយថាហេតុ ព្រោះថានៅលើពិភពលោកនេះកូវីដមិនទាន់អស់នៅឡើយទេ។ បន្ថែមទៅដោយកូវីដចម្លងប្រភេទថ្មីៗកើតឡើង ដែលតាមអង្គការសុខភាពពិភពលោកបានប្រកាស នូវ៣ប្រភេទថ្មីផ្សេងទៀត។ ប្រសិនបើប្រភេទទាំងនេះវាកាចសាហាវ រាជរដ្ឋាភិបាលក៏ត្រូវតែមានវិធានការ ដើម្បីដាក់ឱ្យពាក់ម៉ាស់ឡើងវិញ ឬក៏តម្រូវឱ្យមានការធ្វើអ្វី ដើម្បីការពារនូវសុខភាពរបស់បងប្អូនជាចាំបាច់។

ដូច្នេះផ្នែកសុខាភិបាលត្រូវតែតាមដានឱ្យបានហ្មត់ចត់ និងត្រៀមបម្រុងកម្លាំងប្រតិកម្មរហ័ស ដើម្បីឆ្លើយតបជាមួយនិងសភាពការណ៍ដែលកើតឡើង បន្ទាប់ពីការដែលយើងដោះកាតព្វកិច្ចពាក់ម៉ាសនេះចេញ៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!