ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងកូវីដ-១៩ ជាអំណោយរបស់ប្រទេសអ៊ីតាលី

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នៅព្រឹក ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នេះ

សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំង Covid 19 ចំនួន ១លាន៥ម៉ឺន៦ពាន់ដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី។

ពិធីប្រគល់ទទួលអំណោយវ៉ាក់សាំងនេះ ត្រូវធ្វើឡើងនៅវិមានសន្តិភាព ដោយមានការចូលរួមពីអគ្គរដ្ឋទូតនៃប្រទេសអ៊ីតាលីប្រចាំនៅកម្ពុជាផងដែរ។ ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរចំពោះប្រទេសកម្ពុជាដែលទទួលបាននូវភាពជោគជ័យចំពោះការទប់ស្កាត់ការចម្លងរាលដាលនៃជំងឺ Covid 19 ។ ប្រទេស អ៊ីតាលី ពិតជារីករាយក្នុងការផ្ដល់នូវអំណោយវ៉ាក់សាំងនេះ ដើម្បីរួមចំណែកជាមួយកម្ពុជាក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ19 បន្ថែមទៀត ជាពិសេសក្នុងការចាក់វ៉ាក់សាំងដូសជំរុញជូនដល់ប្រជាពលរដ្ឋកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយនិងអរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសអ៊ីតាលីដែលបានផ្ដល់វ៉ាក់សាំងមកដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជានៅពេលនេះ។

តាមរយៈវ៉ាក់សាំងនេះនឹងរួមចំណែកយ៉ាងសំខាន់ធ្វើឲ្យកម្ពុជាសម្រេចបាននូវភាពជោគជ័យជាបន្តបន្ទាប់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសឈានទៅដល់ការបើកដំណើរការប្រទេសជាតិឡើងវិញ តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២១ មក ហើយជាក់ស្តែង កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កម្ពុជាបានបោះជំហានទៅមុខបន្ថែមទៀតក្នុងការរស់នៅជាមួយនឹងកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីដោយរាជរដ្ឋាភិបាលបានលុបចោលនូវលក្ខខណ្ឌតម្រូវទាំងអស់សម្រាប់អ្នកដំណើរពីបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញ ក្នុងគោលដៅស្ដារវិស័យទេសចរណ៍ដែលជាវិស័យចំបងចុងក្រោយដែលមិនទាន់ត្រូវបានស្ដារ និងងើបឡើងវិញ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានសម្រេចដាក់ឲ្យអនុវត្តនូវក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ១០២១-២០២៣ ដោយបានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច សំដៅស្ដារ និងជំរុញកំណើន បង្កើតភាពធន់សង្គមសេដ្ឋកិច្ចកម្ពុជា និងឈានទៅសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ អំពាវនាវឲ្យប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ១៩ដែលជាជំរុញបន្ថែមទៀត ដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍របស់យើង។

សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ថា សម្តេចមានបំណងចង់ដកបំរាមការពាក់ម៉ាស់នៅទីសាធារណៈ ប៉ុន្តែនៅទីបិទដែលជិតនៅតែបន្តពាក់ម៉ាស់ដដែល ប៉ុន្តែការសម្រេចនេះ នឹងរង់ចាំកិច្ចប្រជុំពិសេសនៅថ្ងៃនេះសិន ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ជាមួយនឹង ឯកឧត្តម ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ការដែលសម្ដេចមានបំណងចង់ដកបំរាមការពាក់ម៉ាសតាមទីសាធារណៈនេះ គឺក្នុងគោលបំណងកាត់បន្ថយការចំណាយទៅលើការទិញម៉ាស របស់ប្រជាពលរដ្ឋទូទាំងប្រទេស ពីព្រោះពីមួយថ្ងៃទៅមួយថ្ងៃ យើងត្រូវចំណាយប្រាក់កាសច្រើនណាស់ទៅលើការទិញម៉ាសនេះ។ ដូច្នេះនេះ គឺជាការរួមចំណែកក្នុងការស្ដារសេដ្ឋកិច្ចប្រទេសជាតិឡើងវិញផងដែរក្រោយពីប្រទេសយើងបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវី19 បានជោគជ័យ ជាពិសេសការចាក់ស្រោចវ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋបានដ៏ច្រើនលើសលប់នោះ។ ដូចច្នេះ សម្ដេចតេជោក៏នៅតែបន្តអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញ ទី៣ សូមអញ្ជើញទៅចាក់ឲ្យបានគ្រប់ៗគ្នាដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ និងឈានទៅដល់ការលុបនូវកាតព្វកិច្ចនៃការពាក់ម៉ាសនៅតាមទីសាធារណៈ នាពេលខាងមុខនេះផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!