ទាន់ហេតុការណ៍
លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​ អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា=>អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ=>លោក សេង គន្ធ អញ្ជើញ​ជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មី ៤០០ នាក់ នៃគណបក្សសង្កាត់ចាក់អង្រែក្រោម
0

គណបក្សខេត្តពោធិ៍សាត់ ប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការកែសម្រួលបំពេញបន្ថែម សមាសភាពក្រុមជំនួយការ នៃគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តពោធិ៍សាត់៖ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២

លោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ គណៈអចិន្ត្រៃយ៍គណបក្សខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការកែសម្រួលបំពេញបន្ថែម សមាសភាពក្រុមជំនួយការ នៃគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកគណ:អចិន្ត្រៃយ៍គណបក្សខេត្ត លោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរនានាជុំវិញខេត្ត និងប្រធានគណ:កម្មាធិការគណបក្ស ក្រុង ស្រុក។

បន្ទាប់ពីការអានសេចក្តីសម្រេច គណ:បញ្ជាការយុទ្ធនាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដោយលោក ម៉ៅ សាន នោះរួចមក, លោក ម៉ក់ រ៉ា និងលោក ជាវ តាយ បានមានមតិ និងប្រគល់ផែនការ ភារកិច្ច ដល់ក្រុមការងារ ជំនួយការយុទ្ធនាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ និងផ្សព្វផ្សាយផែនការ របស់គណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្តីពីការបញ្ចូលបេក្ខជនក្រុមប្រឹក្សា ឃុំ សង្កាត់ ជាសមាជិកក្រុមប្រឹក្សាភ្លើងទៀន និងគណបក្សដ៏ទៃទៀត ដែលចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះលោក ម៉ក់ រ៉ា និងលោក ជាវ តាយ បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួន ដើម្បីជាគន្លឹះ សម្រាប់ប្រៀបឈ្នះទៅលើគណបក្សដទៃ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នាពេលខាងមុខ។

សូមបញ្ជាក់ថា យោងសេចក្ដីសម្រេចលេខ ១៦៣/០៥២១ សស.គក ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

សេចក្ដីសម្រេចលេខ ២៧០៩ សស.គក ស្ដីពីការកែសម្រួលសមាសភាពក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តពោធិ៍សាត់។

សេចក្ដីសម្រេចលេខ៤៣២/២១សស.គបខ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ របស់ឯកឧត្តមប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តពោធិ៍សាត់។

គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ បានសម្រេចកែសម្រួលបំពេញសមាសភាព ក្រុមជំនួយការ នៃគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលមានឯកឧត្តម ម៉ក់ រ៉ា ជាប្រធាន, ឯកឧត្តម ម៉ៅ សាន, ឯកឧត្តម កែម សុធឿន, ឯកឧត្តម ទិត សំអឿន ជាអនុប្រធាន, លោក សាយ សុជាតិ ជាអនុប្រធានអចិន្ត្រៃយ៍ និងសមាជិក៣៧នាក់ទៀត។

ភារកិច្ចរបស់ក្រុមជំនួយការ គឺទទួលអនុវត្តផែនការ ដែលថ្នាក់កណ្ដាលប្រគល់ជូន, រៀបចំផែនការបោះឆ្នោតសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥, សហការជាមួយគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត ថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់, ត្រួតពិនិត្យការអនុវត្តផែនការ សកម្មភាពការងាររបស់ថ្នាក់ក្រោម។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!