ទាន់ហេតុការណ៍
មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ
0

មន្ត្រីកាកបាទក្រហមកម្ពុជាចុះអប់រំផ្សព្វផ្សាយស្តីពីវិធានការពារខ្លួនពីជំងឺកូវីដ-១៩និងការរក្សាសុខភាពផ្លូវចិត្តដល់ថ្នាក់ដឹកនាំ និងអ្នកជាប់ឃុំនៅពន្ធនាគារខេត្តប៉ៃលិន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ប៉ៃលិន ៖ ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ កាកបាទក្រហមកម្ពុជាថ្នាក់កណ្ដាលសហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានចុះអប់រំផ្សព្វផ្សាយស្តីពីវិធានការពារខ្លួនពីជំងឺកូវីដ១៩ ការរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អ ក្នុងពេលមានការរាតត្បាតលីជំងឺកូវីដ-១៩ និងវិធីសាស្ត្រកាត់បន្ថយភាពតានតឹង និងការថប់អារម្មណ៍ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារ ព្រមទាំងអ្នកជាប់ឃុំ ក្នុងពន្ធនាគារខេត្តប៉ៃលិន។ ការចុះអប់រំផ្សព្វផ្សាយនេះដឹកនាំដោយលោក ឌឹន គឹម នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន និងលោក ហង់ ចាន់សូណា ប្រធានការិយាល័យសុខភាពគ្រាអាសន្ន នៃ ទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

លោក ហង់ ចាន់សូណា បានបញ្ជាក់ថា គោលបំណងនៃការចុះអប់រំផ្សព្វផ្សាយនៅក្នុងពន្ធនាគារខេត្តប៉ៃលិននាពេលនេះ គឺដើម្បីបន្តបញ្ជ្រាបការយល់ដឹងដល់ថ្នាក់ដឹកនាំពន្ធនាគារ មន្ត្រីអនុរក្សពន្ធនាគារ និងអ្នកជាប់ឃុំក្នុងពន្ធនាគារទាំងអស់ ពីវិធាន ការពារខ្លួនពីជំងឺកូវីដ១៩ ការរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អ ក្នុងពេលមានការរាតត្បាតលីជំងឺកូវីដ១៩ និងវិធីសាស្ត្រកាត់បន្ថយភាពតានតឹង និងការថប់អារម្មណ៍ ដែលបណ្ដាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩។

លោកបានបន្តថា ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ មានប្រជាពលរដ្ឋមួយចំនួនបានទទួលរងនូវបញ្ហាសុខភាពផ្លូវចិត្ត ភាពតានតឹង និងការថប់អារម្មណ៍ ដែលបណ្តាលមកពីវិបត្តិក្នុងមុខរបររកទទួលទាន បញ្ហាជីវភាពគ្រួសារ និងបញ្ហាជាច្រើនទៀត។ ទាំងនេះតម្រូវឱ្យមានការពន្យល់ណែនាំ លើកទឹកចិត្ត ដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងផ្លូវចិត្តរបស់ពួកគាត់។

លោកបានបន្តថា មានរោគសញ្ញាច្រើនដែលបង្ហាញថាប្រជាពលរដ្ឋយើងងខ្លះកំពុងតែមានបញ្ហាសុខភាពផ្លូវចិត្ត ភាពតានតឹង ថប់អារម្មណ៍ ដូចជា មានការឈឺក្បាល រោយស្មានិងក មិនឃ្លានអាហារ និងពិបាកលេបអាហារ ឈឺខ្នង ណែនទ្រូង ឈឺក្រពះ និងសាច់ដុំ។

ចំណែកឯវិធីសាស្ដ្រក្នុងការកាត់បន្ថយបញ្ហាសុខភាពផ្លូវចិត្តនេះ គឺយើងត្រូវអនុវត្តនូវវិធីសាស្ត្រដូចជា ធ្វើសមាធិ គេងឱ្យបានគ្រប់គ្រាន់ ធ្វើអ្វីដែលយើងចូលចិត្ត ហាត់ ប្រាណប្រចាំថ្ងៃ ចេញទៅក្រៅ ត្រូវសកម្មក្នុងសហគមន៍ បរិភោគអាហារមានសុខភាព ចៀសវាងការ ទទួលទានកាហ្វេ និងគ្រឿងស្រវឹង និយាយជាមួយនរណាម្នាក់។

លោក ឌិន គឹម នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍ថា កន្លងមកសាខាកាកបាទ ក្រហមកម្ពុជាខេត្តប៉ៃលិន បានធ្វើការការចុះអប់រំផ្សព្វផ្សាយស្តីពីការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជូនដល់ប្រជា ពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជានៅក្នុងពន្ធនាគារខេត្តប៉ៃលិនបានជាច្រើនលើកមកហើយ។

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានយកឈ្នះលើសមរភូមិកូវីដ-១៩ ដោយអត្រាឆ្លងនៃជំងឺកូវីដ១៩ មកលើប្រជាពលរដ្ឋកម្ពុជាមានកម្រិតទាប ទោះបីរាជរដ្ឋាភិបាលបានបើកដំណើរការសេដ្ឋកិច្ចឡើងវិញ និងបើកឱ្យមានការរៀបចំនូវពិធីបុណ្យផ្សេងៗ ដូចជាពិធីបុណ្យចូលឆ្នាំថ្មី ការរៀបចំពិធីមង្គលការកូនប្រុស-ស្រី ជាដើម។ តែទោះជាយ៉ាងណាក្តី វិធីបង្ការការពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បីកុំ បីការពារ នៅតែត្រូវបានណែនាំឱ្យអនុវត្តឱ្យបានជាប់ជាប្រចាំផងដែរ៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!