ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់=>ឯកឧត្តម នេតភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន÷ ព័ត៌មានក្លែងក្លាយ ការបំភ្លៃការពិត ការប្រើប្រាស់ព័ត៌មានក្នុងគោលបំណង នយោបាយ និងការបង្កចលាចលនានា ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ក្នុងសង្គម=>លោក បណ្ធិត ហោ គន្ធា ប្រធាន សមាគមអភិវឌ្ឍនវិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចាត់តំណាង ដឹកនាំ លោក លោកស្រី ចាងហ្វាង និពន្ធនាយក និពន្ធនាយក​រង អ្នកសារព័ត៌មាន ចូលរួម សន្និសីទថ្នាក់ជាតិក្នុង ឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២៦..!​=>ប្រកាសតែងតាំងលោកស្រី ឈៀង សួគ៌ា អតីតអភិបាលស្រុកត្បែងមានជ័យ ឲ្យចូលកាន់តំណែងជាអភិបាលស្រុករវៀង ខេត្តព្រះវិហារ=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម=>អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍!=>នារសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦=>ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ=>ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ
0

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំវឌ្ឍនភាពការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនពលរដ្ឋ ចាប់ពីកុមារដល់មនុស្សចាស់ នៅទូទាំងខេត្ត

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃ​គ​ណៈអភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញបើកកិច្ច​ប្រ​ជុំ​​​ស្តីពីវឌ្ឍនភាពការចាកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងខេត្តត្បូងឃ្មុំ ក្នុងនោះ ក៏មាន​ការ​អ​ញ្ជើ​​ញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន/អនុប្រធានមន្ទីរ អភិបា​ល​ស្រុ​ក​​/ក្រុងទាំង៧ ប្រធានប្រតិបត្តិស្រុក/ក្រុងទាំង៧នៃមន្ទីរសុខាភិបាល និ​ងអ្ន​កពាក់​ព័ន្ធ​ជាច្រើ​ន​រូ​ប​ទៀត។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែង​អំណ​រ​គុ​ណ​យ៉ា​ង​​ជ្រាលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះភាពជោគ​ជ័យ​នៃ​យុ​ទ្ធ​សាស្ត្រវ៉ាក់សាំងនិងយុទ្ធនាការប្រយុទ្ធទប់ស្កាត់កូវីដ-១៩ របស់សម្តេចដោ​យជឿ​ជាក់​យ៉ា​ង​មុ​ត​មាំ លើចលនាជាតិ ក្រោមមគ្គុទេ្ទសក៏ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ថា​យើ​ង​ពិ​ត​ជា​ប្រយុទ្ធឈ្នះកូវីដ-១៩ ដើម្បីអនាគតភ្លឺស្វាងរបស់ប្រទេសជាតិ និងប្រជាជនក្នុងខេត្តត្បូងឃ្មុំ យើ​ងជាក់ជាមិនខាន។

ឯកឧត្តមបណ្ឌិត បានធ្វើការអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែ​ល​តែងតែយកចិត្តទុកដាក់ ក្នុងការសម្រសម្រួល ដល់យុទ្ធការចាក់វ៉ាក់​សាំងជូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​មិនថាថ្ងៃឈប់សម្រាក់។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានធ្វើការអំពាវនាវ ដល់កុមារនិងយុវវ័យ​ដែលមាន​អាយុ​ចា​ប់​ពី​៣ឆ្នាំ ឡើងទាំងអស់ ទូទាំងខេត្តត្បូងឃ្មុំ ក្រោយទទួលបានការចាក់សាំង​ការពារជំ​ងឺកូ​វី​ដ​១​៩​រួ​ច​ហើយ ត្រូវបន្តចូលរួមប្រកាន់ភ្ជាប់ នូវវិធានការ ”៣ការ ពារ ៣កុំ” របស់ប្រ​មុខរា​ជរ​ដ្ឋាភិ​បា​ល​ឱ្យ​បានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៅភូមិសាស្រ្តខេត្តត្បូងឃ្មុំបន្តទៀត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ជួយផ្ស​ព្វផ្សា​យពី​យុ​ទ្ធ​នា​ការចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមគ្រូពេទ្យស្រុកប្រតិបត្តិ និងក្រុមគ្រូពេទ្យរបស់ឯកឧត្តម ហ៊ុ​ន ម៉ានី ចាក់ជូនដល់ប្រជាពលរដ្ឋដែលមិនទាន់ចាក់ដូសជំរុញ រឺដូសទី១ សូមអញ្ជើញ​ពួ​ក​គា​ត់មកទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាផងដែរ។

បើតាមការបញ្ជាក់ពីលោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា គិ​ត​ត្រឹ​មថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចាក់វ៉ាក់​សាំង​កា​រពា​រជំ​ងឺ​កូ​វី​ដ​១៩ លើកទី១មានចំនួនសរុប៦២២ ៧៩៤នាក់ ចាក់លើកទី២មានចំនួនសរុប ៥៧៦ ៩២៦នាក់ ចាក់លើកទី៣ មានចំនួនសរុប២៧៧ ៤០៤នាក់ ចាក់លើកទី៤ មានចំនួនសរុប​១៣​៤ ​៩៧​នា​ក់​។​ក្នុងនោះ កុមារអាយុ០៣ដល់ក្រោម០៥ឆ្នាំ ចាក់លើកទី១ សរុបចំនួន១១ ៤៩៤នាក់ផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!