ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

មន្ទីរកសិកម្មខេត្តបាត់ដំបងបានចងក្រងបណ្តុំផ្សិតចំបើងបានចំនួន១០បណ្តុំ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

មកទល់ពេលនេះមន្ទីរកសិកម្មខេត្តបាត់ដំបងបានចងក្រងបណ្តុំផ្សិតចំបើងបានចំនួន ១០បណ្តុំ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងពេលបច្ចុប្បន្ន ដើម្បីរកចំណូលបន្ថែមផ្តត់ផ្គង់ជីវភាពគ្រួសារ។

លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបងបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា  មន្ទីរបានចងក្រងបណ្តុំផ្សិតចំបើងបានចំនួន១០បណ្តុំ មានសមាជិកជាង៥០០គ្រួសារ  ដែលស្ថិតនៅស្រុកបវេល ថ្មគោល បាណន់ ឯកភ្នំ សង្កែ និងស្រុកមោងឬស្សី  ហើយការចងក្រងបណ្តុំផ្សិតចំបើងនេះឡើង  ពីព្រោះផ្សិតចំបើងកំពុងមានតម្រូវការទីផ្សារខ្ពស់ក្នុងពេលបច្ចុប្បន្ននេះ ។

លោកបានបន្តថា បន្ទាប់ពីការចងក្រងជាបណ្តុំផ្សិតចំបើងហើយនោះ ខាងមន្រ្តីជំនាញក៏បានចុះផ្តល់បច្ចេកទេសដល់កសិករក្នុងការបណ្តុះផ្សិតចំបើងនេះ ឱ្យពួកគាត់អាចទទួល បានចំណេះជំនាញ រួមទាំងបទពិសោធន៍ បច្ចេកទេសកសិកម្មត្រឹមត្រូវ និងទទួលបានប្រាក់ចំណូលច្រើនពីមុខរបរមួយនេះ សម្រាប់លើកកម្ពស់ជីវភាពគ្រួសារនិងកាត់បន្ថយការធ្វើចំណាកស្រុក។

«នៅក្នុងនេះយើងបានជំរុញបន្ថែមពីព្រោះទីផ្សារផ្សិតវាមិនទាន់គ្រប់ទេដោយសារតម្រូវការទីផ្សារច្រើនហើយមួយវិញទៀតអ្នកខ្លះធ្វើខាតម្តងពីរដងគាត់អត់ហ៊ានធ្វើទេអ៊ីចឹងទាល់តែគាត់ជួបអ្នកជំនាញពិតប្រាកដបានផ្តល់បច្ចេកទេសត្រឹមត្រូវទទួលបានជោគជ័យបានគាត់ហ៊ានធ្វើបន្តទៀត នេះដោយសារតែមន្ទីរកសិកម្មបានជួយប្រជាពលរដ្ឋ។មួយទៀតបានន័យថាវាមានចំណូលខ្ពស់ ហើយចំនួនថ្ងៃផលិតក៏វាតិចដែរត្រឹមតែ១៥ថ្ងៃទៅ២០ថ្ងៃយើងអាចប្រមូលផលវាបានហើយទទួលបានលុយច្រើន»។

លោកស្រី មឿន ច្រិប កសិករបណ្តុះផ្សិតចំបើង រស់នៅភូមិកូនក្អែក២ ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបងបានឲ្យដឹងថា លោកស្រីបានបណ្តុះផ្សិតចំបើងដោយសង់រោងផ្សិតទំហំ ១ ២៥០ម៉ែត្រក្រឡា  រោងបណ្តុះផ្សិត៥ខ្នង ស្មើនឹង៩បន្ទប់ ក្នុង១បន្ទប់ប្រមូលផលបានពី ៨០គីឡូទៅ១០០គីឡូ ដែលមានតម្លៃពី១០០០០រៀល ទៅ១២ ០០០រៀលក្នុងមួយគីឡូក្រាម  ។

បច្ចុប្បន្ននេះលោកស្រីបានធ្វើស្រែនិងដាំម្នាស់ចំនួនជាង១០ហិកតា ហើយលោកស្រីក៏បានចាប់មុខរបរបណ្តុះផ្សិតមួយបន្ថែមទៀត ដែលធ្វើឱ្យជីវភាពគ្រួសាររបស់គាត់កាន់តែធូរធារជាងមុន៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!