ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

រយៈពេល០៣ថ្ងៃ សូមស្វាគមន៍ព្រឹត្តិការណ៍សង្រ្កាន្តត្បូងឃ្មុំឆ្នាំថ្មី ថ្ងៃ១៤ ១៥ និង១៦ មានលេងល្បែងប្រជាប្រិយ តាំងពិពរណ៍ និងការប្រគុំតន្ត្រីយ៉ាងអធិកអធម្ម

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ត្បូងឃ្មុំ៖ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៦ ព្រឹត្តិការណ៍សង្ក្រាន្តត្បូងឃ្មុំឆ្នាំថ្មី ដែលរៀបចំដោយរដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានបើកដំណើរការជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នៅបរិវេណវត្តហ្លូងព្រះស្តេចកន(ព្រៃនគរក្នុង)។

ក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនេះ បានបើកដំណើរការជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ក្នុងនោះមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជំវិញខេត្ត អភិបាលស្រុក សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋជាច្រើនកុះករ។

ថ្លែងនាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានមានប្រសាសន៍ថា ៖ ព្រឹត្តិការណ៍សង្ក្រាន្តត្បូងឃ្មុំឆ្នាំ២០២២នេះ ត្រូវបានរៀបចំចំនួន២ទីតាំង នៅរមណីយដ្ឋានហ្លួងព្រះស្តេចកន (វត្តព្រៃនគរក្នុង) បង្ហាញនៃការលេងល្បែងប្រជាប្រិយ៍ជាទំនៀមទំលាប់ប្រពៃណីខ្មែរ បានស្គាល់ពីទម្រង់សិល្បៈ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដ៏សម្បូរបែប និងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ (មាត់ទន្លេសិប្បនិម្មិត) បាននាំមកនូវការតាំងពិព័រណ៍ជាច្រើន និងការប្រគុំតមន្ត្រី ដើម្បីជូនដល់ភ្ញៀវជាតិ អន្តរជាតិ និង បងប្អូនប្រជាពលរដ្ឋទស្សនាកំសាន្តសប្បាយ។

ទន្ទឹមនឹងការរៀបចំសង្ក្រាន្តឆ្នាំថ្មីនេះ គឺបានផ្ដល់ផលប្រយោជន៍ជាច្រើន ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ តាមរយៈការទាក់ទាញភ្ញៀវទេសចរ ចូលមកទស្សនាកម្សាន្តកាន់តែច្រើនឡើងថែមទៀតផង។ ម៉្យាងទៀតក៏ជាការផ្ដល់នូវភាពសប្បាយរីករាយ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាសំខាន់ឆ្លុះបញ្ចាំង ពីការសាមគ្គីភាព មិត្តភាព ក្នុងចំណោមមហាក្រុមគ្រួសារខ្មែរទាំងអស់ ក្នុងស្រទាប់យុវជន ជាពិសេសដើម្បីបង្ហាញអំពីកេរ្តិ៍តំណែលវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់ខ្មែរយើង ដែលជាមោទនៈភាពជាតិ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្ថែមទៀតថា ក្រោយពីមានថ្ងៃ៧មករា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មកមានសេ្ថរភាព នយោបាយ ពេញលីង មានការកសាងការអភិវឌ្ឍន៍សមិទ្ធផលថ្មីៗមានជាបន្តបន្ទាប់ និងមានបន្តការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អំឡុងពេលកម្ពុជាជួបវិបត្តិកូវីដដោយមិនឲ្យកម្ពុជាទៅរកភាពអតីតកាលឡើយ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានកោតសរសើរ ដល់អាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបានចូលរួមថែរក្សាការពារ សណ្ដាប់ធ្នាប់ក្នុងព្រឹត្តិការណ៍សៀមរាបសង្រ្កាននេះបានយ៉ាងល្អ សំខាន់ការផ្ដល់លទ្ធភាពឱ្យយុវជនយើង បានចូលរួមក្នុងសកម្មភាពផ្សេងៗ ដើម្បីជួយជំរុញការអភិវឌ្ឍសង្គម ដូចជាព្រឹត្តិការណ៍សង្រ្កាន្តត្បូងឃ្មុំឆ្នាំថ្មីនេះជាដើម៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!