ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

ព្រៃឈើជាដែនជម្រកសត្វនៅភ្នំឱរ៉ាល់ជិត រលាយជាស្ថាពរហើយព្រោះសមត្ថកិច្ចក្នុងមូលដ្ឋាននឹងមន្ត្រីពាក់ពន្ធ័ មើលអត់ឃើញគណៈបទល្មើសដឹកជញ្ជូនឈើរាល់យប់ថ្ងៃ..? (វគ្គ2)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកំពង់ស្ពឺ៖ថ្ងៃ១៣. ០៤. ២០២២
គោយន្តជាច្រើនកំពង់សំរុកដឹកជញ្ជូនឈើ ចេញពីដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ ហាក់បីបានកំពុងធ្វើចរាចរណ៍យ៉ាងគគ្រឹកគគ្រេងនៅពេលយប់ៗនិងថ្ងៃ ដោយគ្មានការទប់ស្កាត់ពីសមត្ថកិច្ចជំនាញឬកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធក្នុងភូមិសាស្ត្រដែលខ្លួនកំពុងគ្រប់គ្រងឡើយ។

ប្រជាពលរដ្ឋម្នាក់ដែលមិនបញ្ចេញឈ្មោះមានចម្ងល់ថា ក្រុមអ្នករកស៊ីដឹកជញ្ជូនឈើល្មើសច្បាប់ចេញពី
ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ រួចដឹកឆ្លងកាត់ស្នាក់ការរដ្ធបាលព្រៃឈើផ្លោច បន្តឆ្ពោះទៅស្រុកថ្ពង តាមបណ្ដោយផ្លូវជាតិលេខ ៤៤ យកទៅលក់ចែកចាយដោយរលូន ហេតុអ្វីបានជាប្រធានស្នាក់ការរដ្ឋបាលព្រៃឈើឈ្មោះ ស្មៀន សារ៉េត ជាអ្នកគ្រប់គ្រង ស្ថិតនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់  ខេត្តកំពង់ស្ពឺ លោកមើលអត់ឃើញឬអ្នកដឹកជញ្ជូនឈើចេះបំបាំងកាយ?។

ប្រភពបន្តទៀតថា បើយោងតាមការរៀបរាប់ពីអ្នករកស៊ីដឹកជញ្ជូនឈើតាមគោយន្ត បានប្រាប់ប្រភពអោយដឹង ការដែរដឹកជញ្ជូនឈើចេញទៅបានដោយពូកគាត់តម្រូវបង់ឲ្យកម្លាំងជំនាញរដ្ឋបាលព្រៃឈើផ្លោចចំនួន ១៥ ម៉ឺនរៀល ក្នុងមួយគោយន្ត បើមិនបងឲ្យទេគឺមិនឲ្យដឹងចេញទេ។

សូមបញ្ជាក់ថា នេះគ្រាន់តែជាការលើកឡើងពីប្រភពប្រជាពលរដ្ឋ ដែលលោកតែងតែរងចាំមើលចំណាត់ការរបស់សមត្ថកិច្ចពាក់ពន្ធ័ចុះបង្ក្រាបបទល្មើសព្រៃឈើដែលជាសម្បត្តិរដ្ឋប៉ុណ្ណុះ។(នៅមានត)

ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!