ទាន់ហេតុការណ៍
លោកសំ លាងទ្រី ប្រធានមន្ទីរសាធាេណៈការនឹងដឹកជញ្ជូនខេត្តព្រះវិ ហារ ដឹកនាំមន្ត្រីក្រោមឱវាត នាំយក ទេយ្យទាន ស្លាដក់នឹងហែរទៀនព្រៈវស្សាទៅប្រគេនព្រៈសង្ឃគង់ចាំព្រះវស្សាតាមវត្ត និមួយៗ=>យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​ អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា=>អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ
0

ទីក្រុងហៃយ៉ាងក្លាយជាទីក្រុងដំបូងគេរបស់ចិនដែលមានកំដៅឧស្ម័នកាបូនិចកម្រិតសូន្យជាមួយនឹងថាមពលនុយក្លេអ៊ែរ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កាលពីថ្ងៃទី១ ខែមេសា គម្រោងកំដៅនុយក្លេអ៊ែរពាណិជ្ជកម្មមួយដែលត្រូវបានបើកដំណើរការដោយក្រុមហ៊ុនសាជីវកម្មវិនិយោគថាមពលរដ្ឋលីមីតធីត (SPIC) បានបំពេញភារកិច្ចនៃការធានាកំដៅសម្រាប់អ្នករស់នៅទីក្រុងហៃយ៉ាងដែលជាទីក្រុងកម្រិតស្រុកមួយនៅក្នុងខេត្តសាងដុងនៅភាគខាងកើតប្រទេសចិន ដោយក្នុងអំឡុងពេលនៃរដូវកាលកំដៅដំបូងចាប់តាំងពីវាមកត្រូវបានដាក់ឱ្យដំណើរការមក ដែលធ្វើឱ្យទីក្រុងហៃយ៉ាងក្លាយជាទីក្រុងដំបូងគេរបស់ប្រទេសចិនដែលរីករាយនឹងរដូវរងាជាមួយនឹងកំដៅដោយគ្មានឧស្ម័នកាបូនិច។

ក្នុងអំឡុងពេលនៃរដូវកំដៅនោះ គម្រោងនេះបានផ្គត់ផ្គង់កំដៅដល់អ្នកប្រើប្រាស់ពីគ្រប់តំបន់ក្នុងទីក្រុងក្នុងលក្ខណៈបន្ត និងស្ថេរភាពសម្រាប់រយៈពេល ១៤៣ថ្ងៃ ជាមួយនឹងសេវាកម្មដែលគ្របដណ្តប់លើផ្ទៃដីប្រមាណជិត ៥លានម៉ែត្រក្រឡា និងផ្តល់អត្ថប្រយោជន៍ដល់អ្នករស់នៅក្នុងទីក្រុងហៃយ៉ាងចំនួន ២០០ ០០០នាក់។ ទន្ទឹមនឹងនេះដែរ សូចនាករនៃការអនុវត្តផ្សេងៗទៀតនៃគម្រោងបានឈានដល់តម្រូវកាសម្រាប់ការររចនា ហើយប្រព័ន្ធទាំងមូលនៃគម្រោងដំណើរការបានយ៉ាងល្អ។

វាត្រូវបានគេជឿជាក់ថា គម្រោងនេះបានផ្តល់នូវគ្រោងការណ៍កំដៅនុយក្លេអ៊ែរដំបូងសម្រាប់ទីក្រុងកម្រិតស្រុកមួយនេះទាំងមូល ដែលអាចអនុវត្តតាម និងផ្សព្វផ្សាយនៅក្នុងទីក្រុងផ្សេងៗទៀតនៅទូទាំងប្រទេសចិន ដែលតំណាងឱ្យការរួមចំណែកដ៏សំខាន់ដល់ការសម្រេចបាននូវកំដៅស្អាតនៅភាគខាងជើងប្រទេសចិន។

គម្រោងកំដៅនុយក្លេអ៊ែរនៅទីក្រុងហៃយ៉ាងបានទទួលការសរសើរយ៉ាងទូលំទូលាយពីអ្នកស្រុក។ យោងទៅតាមអ្នកស្រុកទាំងនោះបានឱ្យដឹងថា សីតុណ្ហភាពនៅក្នុងបន្ទប់នៅតាមផ្ទះរបស់ពួកគេមានស្ថេរភាពល្អ ដែលផ្តល់ភាពកក់ក្តៅគ្រប់គ្រាន់សម្រាប់មនុស្សចាស់ និងកុមារ។ គម្រោងកំដៅនុយក្លេអ៊ែរមិនត្រឹមតែជួយពន្យារពេលសម្រាប់រដូវកំដៅប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយកាត់បន្ថយថ្លៃកំដៅទៀតផង។

អ្នកស្រុកម្នាក់បាននិយាយថា «គម្រោងកំដៅនុយក្លេអ៊ែរគ្មានការបំពុលបានធ្វើឱ្យយើងឈប់ពឹងផ្អែកទៅលើការប្រើប្រាស់ធ្យូងថ្មសម្រាប់កំដៅ ហើយយើងពិតជាទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍថាមពលនុយក្លេអ៊ែរនេះ»។

គម្រោងនេះបានចាត់វិធានការជាច្រើនដើម្បីធានាសុវត្ថិភាពនៃការផ្គត់ផ្គង់កំដៅ រួមទាំងការសាងសង់របាំងដាច់ដោយឡែកជាច្រើនដើម្បីប្រាកដថាមិនមានទំនាក់ទំនងដោយផ្ទាល់រវាងរោងចក្រថាមពលនុយក្លេអ៊ែរ និងអ្នកប្រើប្រាស់ចុងក្រោយ និងការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យតាមអ៊ីនធើណេតដើម្បីធានាថា ដំណើរការនៃការផ្គត់ផ្គង់កំដៅ គឺពិតជាមានសុវត្ថិភាព៕(ប្រភព BRNN បកប្រែដោយលោក យា ចិន្តាខន្តី)

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!