ទាន់ហេតុការណ៍
យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​ អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា=>អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ
0

លោកជំទាវ ម៉ែន សំអន ៖ ក្រុមការងារ អាជ្ញាធរ និងបេក្ខជន សូមកុំធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអថិការកិច្ច អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល បានអញ្ជើញជួបសំណេះសំណាលជាមួយអង្គការមហាជន ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃ៩កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២ ។

ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករឭកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយស នៃគណបក្សប្រជាជនកម្ពុជា និងជូនពរជ័យឆ្នាំថ្មី ជូនសមាជិក សមាជិកា នៃអង្គពិធីឱ្យមានសុខភាពល្អ ព្រមទាំងប្តេជ្ញាចិត្តរួមគ្នាយកឈ្នះឱ្យបាននូវការបោះឆ្នោតនាពេលខាងមុខនេះ ។

លោកជំទាវបានបន្តទៀតថា នៅក្នុងបរិការណ៍កូវីដ-១៩នេះ កម្ពុជាក៏ដូចជាប្រទេសផ្សេងទៀតក្នុងសកលលោក បាននិងកំពុងរងគ្រោះដោយការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ សេដ្ឋកិច្ច ក៏ដូចជាជីវភាពរបស់ប្រជាពលរដ្ឋមួយចំនួន ។ ជាពិសេសក្នុងវិស័យទេសចរណ៍ សណ្ឋាគារ បដិសណ្ឋាកិច្ច ព្រមទាំងកម្មករ កម្មការិនីផងដែរ។ ហេតុនេះសមាជិក សមាជិកាទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបន្តទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺដ៏កាយសាហាវនេះ តាមរយៈការអនុវត្តវិធានការ ៣កុំ ៣ការពារ និងការទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា។

លោកជំទាវ ក៏បានសំណូមពរ ទី១.បន្តរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុងបក្ស ក្នុងនោះ ថ្នាក់ដឹកនាំគណបក្សត្រូវបន្តសហការជាមួយក្រុមការងារឱ្យ បានកាន់តែជិតស្និទ្ធ អនុវត្តន៍ការងារឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសសម្រេចឱ្យបាននូវយុទ្ធសាស្រ្ត សមាជិកគណបក្សមួយរូប គឺជាសំឡេងគាំទ្រគណបក្សមួយសន្លឹក ។ ទី២. បន្តកចុះជួបជាមួយសមាជិក សមាជិកា និងមហាជនឱ្យបានជាប់ជាប្រចាំ និងដូចភ្លៀមរលឹម ដើម្បីឈ្វេងយល់ពីស្ថានភាព តម្រូវការ និងជួយដោះស្រាយបញ្ហានានា ព្រមទាំងតាមដាន និងឆ្លើយតប ឱ្យទាន់ពេលវេលាចំពោះការវាយប្រហារ ឬបាតុភាពនានា ដែលជិះឥទ្ធិពលដល់សតិអារម្មណ៍មហាជន។ ទី៣. កងកម្លាំងប្រដាប់អាវុធ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារ ថែរក្សា សុខសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ។ ទី៤. រចនាសម្ព័ន្ធគណក្សគ្រប់ថ្នាក់ អាជ្ញាធរ បេក្ខជនក្រុមប្រឹក្សា ក្រុមការងារ មន្រ្តីបក្សទាំងអស់ សូមកុំធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅទីតាំងដែលខ្លួនបំពេញតួនាទី នៅតាមភូមិ ឃុំនីមួយៗ៕ 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!