ទាន់ហេតុការណ៍
លោកសំ លាងទ្រី ប្រធានមន្ទីរសាធាេណៈការនឹងដឹកជញ្ជូនខេត្តព្រះវិ ហារ ដឹកនាំមន្ត្រីក្រោមឱវាត នាំយក ទេយ្យទាន ស្លាដក់នឹងហែរទៀនព្រៈវស្សាទៅប្រគេនព្រៈសង្ឃគង់ចាំព្រះវស្សាតាមវត្ត និមួយៗ=>យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​ អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា=>អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ
0

អភិបាលរាជធានីភ្នំពេញលើកឡើងថា ក្នុងរយៈពេល៤៣ឆ្នាំនេះ​មនុស្សចាស់មានគុណសម្បត្តិ​យ៉ាង​ច្រើន ក្នុងការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងប្រធានអនុគណៈ​កម្មាធិការដើម្បីមនុស្សចាស់រាជធានីភ្នំពេញបានលើកឡើងថា ក្នុងរយៈពេល៤៣ឆ្នាំកន្លងនេះ មនុស្សចាស់ ពិតជាមានគុណសម្បត្តិយ៉ាងច្រើន ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យរីកចម្រើន​រហូតមកដល់សព្វថ្ងៃ ដែលនេះគឺជាគុណសម្បត្តិមួយដែលមិនអាចកាត់ថ្លៃបាន។ ការលើក​ឡើង​របស់ឯកឧត្ដមអភិបាលរាជធានីភ្នំពេញនេះ ក្នុងកម្មវិធីសំណេះសំណាល​និងផ្តល់​អំណោយ​ជូនមនុស្សចាស់ចំនួនជាង៥០០នាក់នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ នៅ​សាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ការស្រឡាញ់មនុស្សចាស់ជរា​គឺជា​ប្រពៃណីរបស់ប្រជាពលរដ្ឋកម្ពុជាយើងតាំងពីយូរលង់ណាស់មកហើយ ដែលក្នុងនោះ សម្ដេច​តេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន​ រ៉ានី ហ៊ុនសែន​តែងតែយកចិត្ត​ទុក​ដាក់ជា​និច្ច​កាលចំពោះសុខទុក្ខរបស់មនុស្សចាស់ជរា ដោយសម្តេចទាំងទ្វេតែងតែជួយឧបត្ថម្ភជូន​មនុស្ស​ចាស់ជាដរាបរៀងមក។ ជាក់ស្ដែង នៅក្នុងពេលនេះ សម្ដេចទាំងទ្វេ នូវបានឧបត្ថម្ភនូវ​ស្បៀងអាហារ និងថវិកាមួយចំនួនដល់មនុស្សចាស់នៅក្នុងរាជធានីភ្នំពេញចំនួន៥២៥នាក់ ដោយក្នុងម្នាក់បានទទួលអង្ករ មី ត្រីខ ប្រេងឆានិងថវិកាចំនួន៥ម៉ឺនរៀល។

ឯកឧត្ដមបាន​បន្ដ​ថា បើតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន «ក្មេងជាអ្នកមានកម្លាំង ចំណែក មនុស្ស​ចាស់ជាអ្នកស្គាល់ផ្លូវ» ការរួមគ្នាប្រាប់ផ្លូវដើម្បីឱ្យក្មេងៗជំនាន់ក្រោយដើរ លើផ្លូវដែល​រៀបចំ​ដោយមនុស្សចាស់ នោះប្រទេសជាតិនឹងកាន់តែមានការអភិវឌ្ឍរីកចម្រើន ខ្លាំងក្លាថែមទៀត។

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានអំពាវនាវឱ្យបងប្អូនទាំងអស់រួមគ្នារក្សាសន្តិភាពឱ្យបានគង់វង្ស ដើម្បីឱ្យកម្ពុជាបន្តមានឱកាសអភិវឌ្ឍន៍ប្រទេស​កាន់តែរីកចម្រើនថែមទៀត។​

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា​រាជ​ធានីភ្នំពេញបានឱ្យដឹងថា សមាជិកសមាគមមនុស្សចាស់ ក្នុងខណ្ឌទាំង១៤ មានសមាជិក​ចូលរួម ២១ ២១៣ នាក់ (ស្រី ១៣ ១៧១ នាក់)។

លោកស្រីបានបន្ដថា សមាគម ទទួលបាន​ការ​គាំទ្រថវិកា និងសម្ភារគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន០២លើក សរុបសមាជិកសមាគមមនុស្សចាស់ ចំនួន ១ ៣៦៥ នាក់ ចំណាយថវិកាសរុបចំនួន ១៣២ ៧២០ ០០០រៀល និងសម្ភារមួយចំនួន។ បាន​ទទួលអំណោយឧបត្ថម្ភរបស់កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងអនុសាខាកាកបាទ​ក្រហមតាមបណ្តាលខណ្ឌ ទាំង១៤ សរុបចំនួន២៤លើក មានសមាជិកសមាគម ១ ២០០នាក់ (ស្រី៤២០នាក់)។ បានឧបត្ថម្ភ ថវិកាដល់គ្រួសារសមាជិកសមាគមដែលបានទទួលមរណ​ភាព​ចំនួន២៩២សព សរុបចំនួន ៧៣ ០០០ ០០០រៀល ។ ជាមួយគ្នានេះ បានចុះសួរសុខទុក្ខ​សមាជិកសមាគមដែលមានជំងឺជួបការលំបាក ចំនួន២៦២លើក ឧបត្ថម្ភថវិកា សរុបចំនួន ២៥ ៣៦០ ០០០ រៀល និងបាននាំយកអំណោយជាថវិកា និងសម្ភាររបស់ឯកឧត្ដម ឃួង ស្រេង ជូន​សមាជិកដល់សមាគមមនុស្សចាស់ ក្រីក្រជួបការលំបាក ចំនួន១២១នាក់ ក្នុងកំឡុងពេល​បិទខ្ទប់។

លោកស្រីប្រធានមន្ទីរបានបន្ថែមថា មនុស្សវ័យចាស់ក្នុងគ្រួសារសរុបចំនួន​២០ ១៩២​នាក់ ទទួលបានបានជំនួយឧបត្ថម្ភជាសាច់ប្រាក់ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង​ងាយរងគ្រោះក្នុងអំឡុងប្រយុទ្ធប្រឆាំងកូវីដ-១៩ (តាមរយៈប័ណ្ណសមធម៌ក្រីក្រ ក្រ១ និងក្រ២)៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!