ទាន់ហេតុការណ៍
រដ្ឋមន្ត្រីព័ត៌មាន លើកទឹកចិត្តឱ្យសមាគមសារព័ត៌មានចិន និងអង្គភាពផ្សាយជាភាសាចិន ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់អ្នកអាន និងអ្នកទស្សនាជនជាតិចិនឱ្យបានទូលំទូលាយ=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យប្រុសស្រី ០៥នាក់ទៅតុលាការ ពាក់ព័ន្ធករណី សញ្ចាកម្ម!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ  នៅតែបន្តដឹកនាំកម្លាំងចុះអនុវត្តការងារយ៉ាងសកម្មនៅក្នុងមូលដ្ឋាន ដើម្បីធានាឲ្យមានសន្តិសុខ សណ្ដាប់ធ្នាប់ និងការគ្រប់គ្រងល្អ...=>កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ប្រលងកាយសម្បទា តាមវិធីសាស្ត្រចម្រុះ!=>ក្រសួងព័ត៌មាន ប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ជាមួយការតាំងពិព័រណ៍រូបថត និងពិធីគោរពវិញ្ញាណក្ខន្ធដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិដែលបានស្លាប់ និងបាត់ខ្លួនក្នុងអំឡុងសង្គ្រាមនៅកម្ពុជា=>ឯកឧត្ដម​ ផុស សុវណ្ណ៖ ច្បាប់ស្តីពីរបបសារព័ត៌មាន មានអាយុ៣០ឆ្នាំ ឆ្លងកាត់រដ្ឋមន្ត្រី ៣រូប រំពឹងថានឹងត្រូវតាក់តែងរួចឆាប់ៗ ដើម្បីឆ្លើយតបទៅនឹងសម័យឌីជីថល=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថាភាពស្ទាត់ជំនាញ នៃកម្លាំងប្រតិបត្តិការអាវុធហត្ថរាជធានីភ្នំពេញ ដោយសារមានគ្រូបង្គោលហ្វឹកហ្វឺនជាប់ជាប្រចាំ ប្រៀបដូចកាំបិតរណាត្រូវការសំលៀងទើបមុត!=>សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ផ្តល់អនុសាសន៍ជូនដល់ក្រសួងព័ត៌មាន ចំនួន៥ចំណុច និង ជូនដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ចំនួន៦ចំណុច ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា=>លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាល​ និងសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ពពលី​ និងវីរនគរបាលពលី=>ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តកំពង់ស្ពឺ
0

ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំពិនិត្យសម្រេចដោះស្រាយបញ្ហាប្រឈម សំណូមពរ និងទិសដៅសកម្មភាពការងារ…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដោយផ្តោតជាសំខាន់លើការប្រកាសសុពលភាពមន្ត្រីរាជការទើបតែងតាំង និងការផ្ទេរភារកិច្ចថ្មី វឌ្ឍនភាពការងារសំខាន់ៗ ទាក់ទងនឹងការអនុវត្តគម្រោង ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រសួង ការពិនិត្យសម្រេចដោះស្រាយបញ្ហាប្រឈម សំណូមពរ និងទិសដៅសកម្មភាពការងារបន្ត ដែលលើកឡើងដោយ អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង កាលពីថ្ងៃ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងការអបអរសាទរ ជំរុញលើកទឹកចិត្តដល់មន្ត្រីដែលទើបបានតែងតាំងថ្មីទាំងអស់ ឱ្យខិតខំប្រឹងប្រែងធ្វើការងារឱ្យកាន់តែសកម្ម និងប្រកបដោយភាពទទួលខុសត្រូវ នៅតាមមុខតំណែងរបស់ខ្លួន ដើម្បីជាផលប្រយោជន៍ដល់ក្រសួង និង ប្រទេសជាតិ ។ ឯកឧត្តមក៏បានលើកឡើងផងដែរ អំពីគម្រោងសម្ពោធបើកឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈថ្មី ជាមណ្ឌលទី៦ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីបង្ខិតសេវាឱ្យទៅកៀកនឹងប្រជាពលរដ្ឋ ព្រមទាំងអាចគ្រប់គ្រង តាមដានពង្រឹងប្រសិទ្ធភាព និងតម្លាភាព នៃការផ្តល់សេវាឱ្យកាន់តែមានភាពប្រសើរឡើង។ ជាមួយគ្នានេះក្រសួងក៏នឹងរៀបចំសង្ក្រាន្តឆ្នាំថ្មី ដែលរៀបចំឡើងដោយវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន (TSI) ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើង អំពីគម្រោងអប់រំ បណ្តុះ បណ្តាលធនធានមនុស្ស នៅតាមបណ្តាមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត តាមស្មារតីនៃសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ដែលបានដាក់ចេញកន្លងទៅ និងបានសម្តែងមោទកភាព ដែលក្រសួងសាធារណការ និងដឹកជញ្ជូន មានវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដ៏ធំមួយ ដើម្បីប្រើប្រាស់ក្នុងការបណ្ដុះបណ្ដាលមន្ត្រី ក៏ដូចជាសិស្ស-និស្សិតពីក្រៅផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះវិទ្យាស្ថាន ដែលបានខិតខំប្រឹងប្រែង បង្កើតទំនាក់ទំនងល្អជាមួយនឹងឯកជនជាដៃគូ ដើម្បីជួយវិទ្យាស្ថាន តាមរយៈការចុះអនុស្សរណៈយោគយល់ ជាមួយសាកលវិទ្យាល័យក្នុង និងក្រៅប្រទេស និងស្ថាប័នផ្សេងៗទៀត ដើម្បីពង្រឹងគុណភាពអប់រំរបស់វិទ្យាស្ថាន ឱ្យកាន់តែមានការរីកចម្រើនថែមទៀត ។ ឯកឧត្តមបានកោតសរសើរចំពោះវិទ្យាស្ថាន ដែលបានធ្វើការងារបណ្ដុះបណ្ដាល មិនត្រឹមតែនិស្សិតពីខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបណ្ដុះបណ្ដាលដល់មន្ត្រីជំនាញបច្ចេកទេស របស់ក្រសួងផងដែរ។

ជាពិសេស ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំឱ្យគ្រប់អគ្គនាយកដ្ឋានទាំងអស់ ពិនិ ត្យឡើងវិញ និងរៀបចំរបៀបរបបធ្វើការ (Process Mapping) ក្នុងអង្គភាពរបស់ខ្លួនឱ្យបានចប់នៅខែឧសភា ឆ្នាំ២០២២ ដើម្បីកាត់បន្ថយដំណើរការនីតិវិធីការងារ ចំណេញពេលវេលា កាត់បន្ថយចំណាយ និងការរាំងស្ទះនានា និងធ្វើបទបង្ហាញជូនថ្នាក់ដឹកនាំក្រសួង ដើម្បីធ្វើឱ្យប្រសើរឡើងរបៀបរបបធ្វើការ និងឈានទៅសម្រេចគោលដៅ នៃការសាងសង់ ជួសជុល ថែទាំផ្លូវឱ្យគុណភាពល្អជាងមុន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!