ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

សម្ដេចតេជោ ហ៊ុន សែនសម្ដែងនូវកាពេញចិត្ត ចំពោះផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប ដែលកើតចេញពីសមត្ថភាពស្នាដៃកូនខ្មែរ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

សៀមរាប ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២-ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្ត ចំពោះការស្ថាបនាផ្លូវចំនួន៣៨ខ្សែដែលកើតចេញពីសមត្ថភាពស្នាដៃកូនខ្មែរសុទ្ធសាធ ដែលនេះបង្ហាញឱ្យឃើញថា ខ្មែរអាចធ្វើបាន ខ្មែរអាចសាងសង់ផ្លូវថ្នល់ និងស្ពានរបស់ខ្លួនប្រកបដោយគុណភាព។

ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខែ និងសមិទ្ធផលនៃការស្ដារ កែលម្អដងស្ទឹងសៀមរាប នៅក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ សម្ដចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ សម្ដែងនូវការពេញចិត្តផងដែរ ផ្លូវទាំង៣៨ខ្សែនេះ សុទ្ធតែមានព្រះនាមព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងឥស្សរជនកម្ពុជា ដែលបានសាងស្នាព្រះហស្ថ និងស្នាដៃចំពោះជាតិមាតុភូមិ។ សម្ដេចតេជោបានថ្លែងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅខេត្តសៀមរាបថា «យើងយកកម្ពុជាចិញ្ចឹមកម្ពុជា»តាមរយៈនៃកំណើនសេដ្ឋកិច្ចរបស់ប្រចាំឆ្នាំ ជាមួយនឹងអតិរេកថវិកាដែលខិតខំសន្សំយើងបានប្រើប្រាស់វាទៅកសាងហេដ្ឋារចនាសម្ព័ន្ធនៅទីនេះ និងខេត្តព្រះសីហនុ ហើយនេះគឺជាផ្លែផ្កាដែលបានមកពីសន្តិភាព និងការអភិវឌ្ឍដោយផ្ទាល់តែម្ដងរបស់កម្ពុជា។

សម្ដេចតេជោបានគូសបញ្ជាក់ថា យើងទាំងអស់គ្នាបានដឹងហើយថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនេះ កើតឡើងក្នុង កាលៈទេសៈដ៏លំបាកនៃវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែរាជរដ្ឋាភិបាលនៅតែខិតខំជម្នះរាល់បញ្ហាប្រឈម ផ្សេងៗ ដើម្បីជំរុញស្ថាបនាបណ្តាញខ្សែផ្លូវនេះឱ្យទទួលបានជោគជ័យ។ ដូច្នេះសមិទ្ធផលដ៏ត្រចះត្រចង់ដែលយើងសម្រេចបាននៅពេលនេះ ទុកជាចំណងដៃដ៏ថ្លៃថ្លា ជូនដល់ប្រជាពលរដ្ឋខេត្តសៀមរាប ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវដទៃទៀត យកទៅប្រើប្រាស់បម្រើដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញគ្រប់ប្រភេទ សំដៅលើកកម្ពស់សេដ្ឋកិច្ច គ្រួសារ និងសេដ្ឋកិច្ចជាតិបានមួយកម្រិតថែមទៀត។ ម្យ៉ាងវិញទៀត ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ នឹងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ដែលត្រូវធ្វើដំណើរមកកម្សាន្តក្នុងខេត្ត សៀមរាប ក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ដែលរាជរដ្ឋាភិបាល សម្រេចបើកឱ្យប្រារព្ធធ្វើឡើងវិញនៅឆ្នាំនេះ។

សម្ដេចតេជោក៏បានស្នើបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ថែរក្សានូវសណ្តាប់ធ្នាប់ល្អនិងរបៀបរៀបរយក្នុង អំឡុងពេលនៃដំណើរកម្សាន្តរបស់ខ្លួន និងត្រូវប្រកាន់ខ្ជាប់ការការពារខ្លួនពីជំងឺកូវីដ-១៩ ផងដែរ និងស្នើឱ្យអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវរក្សាឱ្យបាននូវ សុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងគោលការណ៍អនុវត្តន៍អនាម័យល្អឱ្យបាន ត្រឹមត្រូវ ដើម្បីធានាឱ្យបាននូវការកាត់បន្ថយអត្រាឆ្លង ក្នុងអំឡុងពេលនៃការឈប់សម្រាកលំហែកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាប ក៏ដូចជានៅទូទាំងប្រទេសដែរផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!