ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលក្រើនរំលឹកពលរដ្ឋត្រូវរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុង ពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលក្រើនរំលឹកប្រជាពលរដ្ឋត្រូវរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុង ពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខណៈស្ថានភាពជំងឺនេះនៅកម្ពុជា មានភាពធូរ ស្រាលហើយក្តី ប៉ុន្តែមិនត្រូវធ្វេសប្រហែសនោះទេ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានមានប្រសាសន៍ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សូមលើកទឹកចិត្តឱ្យមានការចូលរួមរបស់បុគ្គលគ្រួសារនិងសហគមន៍ព្រមទាំងបងប្អូនប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធទាំងអស់រួមគ្នាបន្តអនុវត្តវិធានការចាំបាច់នានា ដើម្បីសុខភាព រួមទាំងការចម្លងវីរុសកូវីដ១៩ ប្រកបដោយសុវត្ថិភាព និងភាពរីករាយក្នុងក្រុមគ្រួសារ ។ លោកជំទាវបន្ថែមថា បច្ចុប្បន្ននេះ វត្ថមានវីរុសកូវីដ១៩ នៅមិនទាន់ចប់នៅឡើយទេ ពោលការរាតត្បាតនៃជំងឺនេះ នៅលើ

សកលលោកទាំងក្នុងតំបន់ និងនៅតាមបណ្ដាប្រទេសនីមួយៗ គឺមិនទាន់មានការបញ្ចប់នៅឡើយទេ មិនតែប៉ុណ្ណោះ ការវិវឌ្ឍនៃការបំប្លែងខ្លួនថ្មីនៃវីរុសកូវីដ១៩ក៏វានឹងអាចកើតមាន។ ហេតុដូចនេះ លោកជំទាវសូមអំពាវនាវដោយទទូច ដល់ប្រជាពលរដ្ឋទាំងអស់សូមបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាលនានា។

«ដើម្បីឱ្យការដើរកម្សាន្តរបស់បងប្អូនមានភាពសប្បាយរីករាយ និងចៀសផុតពីការចម្លងនូវជំងឺដង្កាត់ផ្សេងៗ ជាពិសេសឈឺជំងឺកូវីដ១៩នេះ សូមក្រើនរំលឹកនិងអំពាវនាវដ៏ទទូចដល់ប្រជាពលរដ្ឋទាំង អស់ ត្រូវរួមគ្នាបន្តអនុវត្តនូវវិធានការការពារខ្លួនឱ្យបានម៉ត់ចត់ ជាពិសេស ត្រូវចេះរៀនរស់ជាមួយវត្ថមាននៃវីរុសកូវីដ១៩ដោយបន្តការប្រុងប្រយ័ត្ន និងការរស់នៅធម្មតាក្នុងប្រក្រតីភាពថ្មី ដោយត្រូវបន្តអនុវត្តនូវវិធានការ៣ការពារនិង៣កុំឱ្យបានម៉ត់ចត់ជាទីបំផុត។ »

លោកជំទាវក៏បានអំពាវនាវនិងក្រើនរំលឹក ដល់អ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ដូស សូមរួសរាន់ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានឱ្យបានគ្រប់គ្នា ដោយក្នុងនោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានរួចហើយ មានគម្លាតចាប់ពី៤ខែឡើងបន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី២រួច ដោយឡែកអ្នកដែលបានចាក់វ៉ាក់សាំងចនសុន ចនសុន ដូសទី១រួច សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ដូសបន្ទាប់ ឬដូសជំរុញឱ្យបានគ្រប់គ្នា ដើម្បីបង្កើនកងការពារទប់ទល់ពីជំងឺដ៏កាចសាហាវនេះ៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!