ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

លោកជំទាវ ឱ វណ្ណឌីន អំពាវនាវដល់ជនរួមជាតិមកទទួលវ៉ាក់សាំងដូសជំរុញ ដើម្បីបង្កើនកងការពារឡើងវិញ ខណៈពេលដែលប្រសិទ្ធភាពនៃវ៉ាក់សាំងមានត្រឹមតែពី៦ខែ ទៅ៨ខែតែប៉ុណ្ណោះ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ —

ដើម្បីបង្កើនកងការពារឡើងវិញ បន្ទាប់ពីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន (ដូសទី២) រួចរាល់ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបន្តអំពាវនាវជាថ្មីដល់ជនរួមជាតិទាំងអស់ ត្រូវតែមកទទួលការចាក់វ៉ាក់សាំងដូសជំរុញបន្ថែមទៀត ដើម្បីឱ្យកងការពារយើងស្ទុះងើបឡើងវិញ។

លោកជំទាវ បានសង្កត់ធ្ងន់ថា ៖ “ខ្ញុំសូមជម្រាបថា បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី២រួច ក្នុងរយៈពេលចាប់ពី៦ខែទៅ កងការពារនៅក្នុងខ្លួនរបស់យើង នឹងចាប់ផ្តើមធ្លាក់ចុះនូវប្រសិទ្ធភាពការពារពីការវាយលុកដោយវីរុសកូវីដ-១៩ បន្តិចម្តងៗ រហូតទាល់តែអស់ទាំងស្រុងនៅក្នុងអំឡុងពេល៨ខែ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំរង់ចាំរហូតអស់កងការពារនៅក្នុងខ្លួនឱ្យសោះ ត្រូវមកទទួលវ៉ាក់សាំងដូសជំរុញ បន្ទាប់ពីបានចាក់ដូសទី២ បានចំនួន ០៤ខែ”។

លោកជំទាវ បានបន្ថែមផងដែរថា ការមកទទួលវ៉ាក់សាំងដូសជំរុញគឺមានសារៈសំខាន់ណាស់ ព្រោះថា បើយើងរង់ចាំទាល់តែអស់កងការពារ នោះយើងគ្រប់គ្នានឹងត្រូវប្រឈមនឹងការវាយលុកធ្ងន់ធ្ងរមកលើសុខភាព ហើយអាចនឹងឈានដល់មរណភាពក៏ថាបាន នៅពេលដែលយើងបានឆ្លងវីរុសកូវីដ-១៩។

ជាមួយគ្នានេះ លោកជំទាវ ក៏បានបន្តអំពាវនាវដ៏ទទូចដល់ជនរួមជាតិ ត្រូវបន្តនូវការរៀនរស់ជាមួយនឹងវត្តមាននៃវីរុសកូវីដ-១៩ ការរស់នៅតាមគន្លងប្រក្រតីភាពថ្មី អនុវត្តវិធានការ ០៣ការពារ និង០៣កុំ បើទោះជាបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់ រួមទាំងដូសជំរុញក៏ដោយ ដោយលោកជំទាវបញ្ជាក់ថា ៖ “កូវីដ-១៩នឹងមិនងាយចប់ទេ ហើយយើងក៏មិនដឹងថាពួកវានឹងបំប្លែងខ្លួនទៅជាអ្វីទៀតដែរ ដូច្នេះមានតែការចូលរួមអនុវត្តពីគ្រប់បុគ្គលនូវវិធានការទាំងអស់នេះ ទើបសហគមន៍របស់យើងអាចចៀសផុតពីវីរុសដ៏កាចសាហាវនេះបាន”។

បន្ថែមពីលើនេះ លោកជំទាវ ក៏បានណែនាំដល់បងប្អូនជនរួមជាតិ ត្រូវពិនិត្យនៅលើបណ្ណចាក់វ៉ាក់សាំង បើសិនជាមានគម្លាតគ្រប់៤ខែ បន្ទាប់ពីការចាក់ដូសទី២ សូមមកទទួលវ៉ាក់សាំងដូសជំរុញទី៣ ហើយបើបានចាក់ដូសទី៣ហើយៗមានគម្លាត៤ខែផងដែរនោះ សូមមកទទួលវ៉ាក់សាំងដូសជំរុញទី៤ នៅតាមមន្ទីរពេទ្យ មន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ដែលនៅជិតកន្លែងដែលបងប្អូនរស់នៅកុំបីខាន ដោយយើងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ដូសជំរុញ៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!